ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 & 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អស់រយៈពេល៧០ឆ្នាំ ប្រជាជនអាមេរិក កាន់តែយល់ច្រើនថា ការទំលាក់គ្រាប់បែក លើប្រទេសជប៉ុន គឺជារឿងមិនត្រឹមត្រូវ

នាថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៦ សហរដ្ឋអាមេរិក បានសម្រេចចិត្ត ក្នុងការទំលាក់គ្រាប់បែកអាតូមិក ដ៏មានថាមពល ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា​ ប្រទេសជប៉ុន ហើយបានបណ្តាលឲ្យមានមនុស្សស្លាប់ ចន្លោះពី៦៦០០០នាក់ ទៅដល់១៥០០០០នាក់ និងឥទ្ធិពលនៃធាតុវិទ្យុសកម្ម ​មកលើប្រជាពលរដ្ឋជប៉ុន អស់រយៈពេលជាច្រើនឆ្នាំផង។

យោងតាមអត្ថបទដែលធ្លាប់បានចេញផ្សាយ ដោយមជ្ឈមណ្ឌលស្រាវជ្រាវ ដ៏ល្បីល្បាញមួយរបស់អាមេរិក Pew Research Center ដែលបានសរសេរថា ប្រជាជនអាមេរិក ប្រមាណជា ៨៥ភាគរយ កាលពីឆ្នាំនោះ បានបោះឆ្នោតយល់ស្រប ក្នុងការអនុញ្ញាតិ ឲ្យរដ្ឋាភិបាលអាមេរិក ​ក្នុងការប្រើប្រាស់ អាវុធប្រល័យលោកមួយនេះ លើប្រទេសជប៉ុន។

បន្ទាប់មកនាឆ្នាំ១៩៩១ តួលេខនៃការធ្វើការស្រាវជ្រាវ មតិរបស់ប្រជាពលរដ្ឋអាមេរិក បានឃើញថា មានប្រជាជនអាមេរិក ប្រមាណតែត្រឹម ៦៣ភាគរយ ប៉ុណ្ណោះ ដែលនៅតែមានគាំទ្រថា ការទំលាក់គ្រាប់បែកអាតូមិក ទៅលើជប៉ុន គឺជាការសម្រេចចិត្ត ដ៏ត្រឹមត្រូវ ហើយចំនួននេះបានបន្តធ្លាក់ មកត្រឹមតែ៥៦ភាគរយ នៃប្រជាជនអាមេរិក នៅក្នុងឆ្នាំ២០១៥ ដែលយល់ថា ការទំលាក់គ្រាប់បែកនេះ គឺជារឿងដែលត្រឹមត្រូវ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • “Juventus ​ការពារ​ខ្លាំង​មែន ប៉ុន្តែ​ចំណុច​ខ្សោយ​ នៅ​តែ​មាន”... - 28/05/2017 09:45
  • ហេតុផល ៧​យ៉ាង​ដែល ធ្វើឲ្យ​ឧត្តម​ភរិយាអ្នក ​មិន​សប្បាយ​ចិត្ត​ - 28/05/2017 09:08
  • គ្រោងឆ្អឹងចម្លែក របស់មនុស្សសម័យ បុរេប្រវត្តិ៥នាក់ត្រូវបាន រក... - 28/05/2017 09:05
  • Barcelona ​យក​ពាន Copa del Rey ​ជូន​ដំណើរ​លោក​ Luis Enrique... - 28/05/2017 08:58
  • អា​ការៈមិន​ស្រួល​ទាំង ៦ ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​ជំងឺ​... - 28/05/2017 08:37
  • បំណែកយន្តហោះចម្បាំង Su-30 របស់ទ័ពអាកាសឥណ្ឌា រកឃើញនៅជិតព្រំដែ... - 28/05/2017 08:34
  • មក​ស្វែង​យល់​ពី​ការ​វិវត្ត​ Windows 1 ដល់​ Windows 10 អស់​រយ... - 27/05/2017 16:24
  • លោក កែវ រ៉េមី ៖ការប្រកួតជើងឯក ថ្នាលពានរង្វាន់ Warrior ”ឆ្នាំ... - 27/05/2017 16:00
  • រកឃើញ​មូលហេតុ​ពិតប្រាកដ​ថ្មី គួរឲ្យភ្ញាក់ផ្អើល ដែល​ស្រ្តីចិន... - 27/05/2017 15:27
  • លោក កែវ រ៉េមីអញ្ជើញជា អធិបតីក្នុងពិធី ជើងឯកថ្នាលពានរង្វាន់ W... - 27/05/2017 15:26
  • Top