ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

អាមេរិក ដាក់ពង្រាយរាដា បច្ចេកវិទ្យាខ្ពស់ ដើម្បីគ្រប់គ្រង សក្ដានុពលមីស៊ីល ផ្លោងឆ្លងទ្វីប ICBM

វ៉ាស៊ីនតោន៖ យោងតាមការលើកឡើង របស់រដ្ឋមន្រ្ដីការពារជាតិអាមេរិក បានឲ្យដឹងថា​ អាមេរិកដាក់ពង្រាយប្រព័ន្ធរាដា បច្ចេកវិទ្យាខ្ពស់ដែលមានមូលដ្ឋាន នៅមហាសមុទ្រ បានចាកចេញពី កោះហាវ៉ៃ ដើម្បីធ្វើការគ្រប់គ្រង ការធ្វើតេស្ដ គ្រាប់ មីស៊ីលផ្លោងឆ្លងទ្វីប ICBM របស់ប្រទេស កូរ៉េខាងជើង ក្រោយពីប្រទេស កុម្មនីស្ដមួយនេះ បានប្រកាសថា អាចធ្វើ តេស្ដបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ឲ្យតែមានការចេញបញ្ជា និងជ្រើសរើសពី មេដឹកនាំរបស់ខ្លួន។

កាលពីដើមខែមករា​ មេដឹកនាំផ្ដាច់ ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានលើកឡើងពីជំហររបស់ ប្រទេសមួយនេះថា នឹងជិតធ្វើតេស្ដក្បាលគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលគ្រាប់មីស៊ីលប្រភេទថ្មីនេះ មានសមត្ថភាពអាច បាញ់ក្នុងរយៈច ម្ងាយរហូតដល់ទៅ ១៣,០០០គីឡូម៉ែត្រ និងថែមទាំងបានបញ្ជាក់ថា បន្ដអភិវឌ្ឍន៍បច្ចេកវិទ្យានុយក្លេអ៊ែរ បំពាក់ជាមួយ គ្រាប់មីស៊ីល ដែលអាចបាញ់ដល់ទឹកដីរបស់សហរដ្ឋអាមេរិក។

រដ្ឋមន្រ្តីការពារជាតិអាមេរិករូបនេះបានលើកឡើងបន្ដទៀតថា ប្រព័ន្ធរាដា SBX បានចាកចេញពីមូលដ្ឋានកាលពីថ្ងៃចន្ទ និងជាទៅដល់គោលដៅរបស់វា ក្នុងរយៈចម្ងាយប្រហែលជា ២០០០ម៉ាយ ស្មើនឹង ៣,២១៨គីឡូម៉ែត្រពីតំបន់ ភាគខាង លិចកោះហាវ៉ៃ រហូតដល់ចុងខែមករា ឆ្នាំ២០១៧នេះ ហើយរាដាដ៏ទំនើបនេះ មានសមត្ថភាពអាចតាមដាន គ្រាប់មីស៊ីល ផ្លោងឆ្លងទ្វីប ICBM និងមីស៊ីលដែលគ្មាន និងមានសញ្ញាគំរាមកំហែង៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ដូ​មី​ណូ​ភី​ហ្សា បាន​សម្ពោធ​ដាក់ អោយ​ប្រើប្រាស់​ប្រព័ន្ធ ​កុ... - 23/10/2017 18:22
  • Zidane: Ronaldo គឺជាកីឡាករឆ្នើម បំផុតរបស់គាត់ - 23/10/2017 18:19
  • លោកយាយអាយុ៩៣ឆ្នាំ ជនជាតិប្រេស៊ីលម្នាក់ នៅតែដណ្តើមបានមេដាយ ក្... - 23/10/2017 16:43
  • អាមេរិក ផ្ដោតសំខាន់លើសម្ពាធសេដ្ឋកិច្ច និងការទូតប្រឆាំងនឹងកម្... - 23/10/2017 16:23
  • Man City ចង់បានខ្សែការពារ Mouctar Diakhaby - 23/10/2017 16:12
  • កុំភ្លេច! កម្ពុជាបើកទ្វារ ពហុកីឡដ្ឋានជាតិ ធ្វើម្ចាស់ផ្ទះ AFC... - 23/10/2017 16:10
  • លោក Mourinho ត្រៀមផ្ដល់កុងត្រាថ្មី ដល់កីឡាករ៤នាក់  - 23/10/2017 15:27
  • មីយ៉ាន់ម៉ាគ្រោងបាញ់ បង្ហោះផ្កាយរណបផ្ទាល់ខ្លួន MyanamrSat-2 ក... - 23/10/2017 15:15
  • ស៊ុយអែត ជម្រុញឲ្យកូរ៉េខាងជើង​ សងបំណុល ដែលជំពាក់៤៣ឆ្នាំ - 23/10/2017 15:03
  • យុគ ចិន្ដា អំពាវនាវឲ្យអ្នកសិល្បៈ ចូលរួម ក្នុងកម្មវីធី ឡើង គេ... - 23/10/2017 14:47
  • Top