ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ក្រុមហ៊ុន Nissan សម្រេចចិត្តតែងតាំង ជាប្រធានអាជីវកម្មចិន ជានាយកប្រតិបត្តិថ្មីរបស់ខ្លួន

តូក្យូ៖ក្រុមហ៊ុន Nissan បានជ្រើសរើសប្រធានអាជីវកម្មចិនរបស់ខ្លួន គឺលោក Makoto Uchida ជាប្រធាន និងនាយកប្រតិបត្តិថ្មីរបស់ខ្លួន ដើម្បីជួយដឹកនាំការងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចភាពជាអ្នកដឹកនាំ និងការធ្លាក់ចុះនៃប្រាក់ចំណេញ បន្ទាប់ពីចាប់ខ្លួនលោក Carlos Ghosn អតីតប្រធានរបស់ខ្លួនយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

លោក Uchida ត្រូវជំនួសតំណែងលោក Hiroto Saikawa ដែលបានលាលែងពីតំណែង បន្ទាប់ពីទទួលបានប្រាក់ចំណូលគួរឲ្យសង្ស័យ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានប្រកាសតែងតាំងលោក Uchida កាលពីល្ងាចថ្ងៃអង្គារនៅក្នុងសន្និសីទសារព័ត៌មានរយៈពេលកន្លះម៉ោងដោយសមាជិកក្រុមប្រឹក្សាភិបាលលោក Yasushi Kimura និងលោក Masakazu Toyoda ។

ពួកគេបានសន្យាម្តងហើយម្តងទៀតថា នឹងបង្វែរក្រុមហ៊ុនNissan Motor Co និងពង្រឹងអភិបាលកិច្ចសាជីវកម្មរបស់ខ្លួន។ លោក Uchida  ជាអនុប្រធានជាន់ខ្ពស់បច្ចុប្បន្នជាប្រធានក្រុមហ៊ុន Dongfeng Motor Co ដែលជាអង្គភាពចិនរបស់ Nissan ។ លោកមិនបានបង្ហាញខ្លួននៅចំពោះមុខអ្នកសារព័ត៌មានទេ។

លោកToyoda បាននិយាយថា ក្រុមប្រឹក្សាភិបាលបានជ្រើសរើសយកលោក chose Uchida ជាឯកច្ឆន្ទដោយសារតែបទពិសោធអន្តរជាតិរបស់លោក ។ លោកទទួលជោគជ័យនៅក្រៅប្រទេស និងបានធ្វើការនៅក្រុមហ៊ុនពាណិជ្ជកម្មNissho Iwai Corp  មុនពេលចូលរួមជាមួយ Nissan ។ លោកក៏ត្រូវបានគេមើលឃើញថា អាចដឹកនាំសម្ព័ន្ធភាពយូរអង្វែងរបស់ក្រុមហ៊ុន Nissan ជាមួយក្រុមហ៊ុនផលិតរថយន្តបារាំង Renault ។ ក្រុមហ៊ុន Renault កាន់កាប់ភាគហ៊ុនចំនួន ៤៣ ភាគរយនៃក្រុមហ៊ុន Nissan៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top