ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ប្រទេស​មួយ​នៅទ្វីប អាហ្វ្រិក​ធ្លាប់​ ត្រៀមមនុស្សទៅកាន់ ​ឋាន​ព្រះ​ចន្ទ​មុនអាម៉េរិក និង​សូវៀត​

Zambia ជាប្រទេស​មួយ ​ដែល​ទំនង ជា​មិន​សូវ​មាន ​អ្នក​ដឹងឬ​ស្គាល់ ​ប៉ុន្មាន​នោះទេ។ ប្រ​ទេស​មួយ​នេះ​កាល​នៅ​ដើម​ទសវត្សរ៍​ ឆ្នាំ​១៩៦០​ជា​​ប្រ​ទេសមួយ ​​ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រណាំ​ប្រជែង​រុករក​ទីអាវកាស​ដូច​ហសភាព​ សូវៀត និង​សហរដ្ឋអាម៉េរិក​ដែរ ប៉ុន្តែគម្រោង​របស់​​ប្រ​ទេស​នេះ ​ត្រូវ​បរាជ័យ​ដោយ​ សារ​បញ្ហា​ថវិកា។

Zambia ជា​ប្រ​ទេស​មួយ​ហ៊ុំ​ព័ទ្ធ​ដោយ​ភ្នំ​នៅ​ទ្វីប អាហ្រ្វិក។​ នៅ​ឆ្នាំ១៩៦៤ ប្រ​ទេសនេះ​បាន​ចូល​រួម ​ប្រណាំង​ប្រជែង​ក្នុងការ​រុក​រក​ទី អាវកាស​ដូច​សហភាព​សូវៀត និងសហរដ្ឋអាម៉េរិក​ដែរ និង​មាន​មហិច្ឆតា​បញ្ជូន​មនុស្ស​ទៅ ​កាន់​ឋាន​ព្រះ​ចន្ទ​មុន​ប្រ​ទេស​បហាអំណាច ​ទាំងពីរ​ផង។

គម្រោង​ទៅ​កាន់ទី​អាវកាស​របស់​ប្រទេសនេះ ​ជា​គម្រោង​របស់​វិស័យ​ឯក​ជនដែល​ដឹកនាំ​ ដោយ​គ្រូ​បង្រៀន​ និងជា​ស្ថាបនិក​​ Zambia's National Academy គឺ​លោក​Edward Mukuka Nkoloso ។

លោក Mukuka​បានជ្រើស​រើស​មនុស្ស​ចំនួន​ ១២​នាក់​ រួម​ជាមួយ​នឹង​នារីវ័យក្មេង​អាយុ​១៦​ឆ្នាំ​ម្នាក់​ផង​សម្រាប់​ បណ្ដុះ​បណ្តាល​ឲ្យ​ក្លាយជា​អាវកាស ​យានិក​របស់​គម្រោង​នេះ។ ទោះ​យ៉ាងណា​លោក Mukuka​​មិនមាន​ថវិកា​គ្រប់​គ្រាន់ ​សម្រាប់​គម្រោង​មួយ​នេះទេ ខណៈ​រដ្ឋាភិបាល​Zambia មិន​ចាប់​អារម្មណ៍ ចំណែក​ឯអង្គការ​ សហប្រ​ជា​ជាតិ សហភាពសូវៀត ​សហរដ្ឋអាម៉េរិក​ និង​អ៊ីស្រាអែល​ក៏​បដិសេធ​ សំណើ​របស់​លោក​ផងដែរ។

ទោះ​យ៉ាងណា​លោក​ Mukuka​​ បាន​បន្ត​បណ្ដុះ​បណ្ដាល​អាវកាស យានិក ​របស់​ខ្លួន​ដដែល​ដោយ​ឲ្យ​អ្នក​ទាំង​នោះ​ចូល​ ក្នុង​ស្គរ ហើយ​បង្វិលជុំ​វិញ​ដើម​ឈើ និង​រមៀល​ចុះ​ពី​លើ​ភ្នំជាដើម ដែលជា​​ការ​ត្រៀម​សម្រាប់​ ការ​ហោះ​ហើរ​ក្នុង​អាវកាស​។

ចុង​ក្រោយ​គម្រោង​នេះ​បាន​ ឈាន​ដល់ទី​បញ្ចប់​ នៅ​ពេល​ដែល​សិក្ខាកាម​ចាប់​ផ្ដើម​ទារយក​ប្រាក់​ខែ ហើយ​អ្នក​ខ្លះ​បាន​ឈប់​មក​ហ្វឹក​ហាត់ និងនៅ​ពេល​ដែលសិក្ខាកាម​ចុងក្រោយ​បំផុត​ដែលជា​ស្រ្តី​ក៏​​មាន​ផ្ទៃពោះទៀត។

គួរ​បញ្ជាក់ថា​ទីបំផុត​ទៅ​សហរដ្ឋអាម៉េរិក​ នៅ​ឆ្នាំ​១៩៦៩​ បាន​ក្លាយជា​ប្រ​ទេស​ដំបូងគេ​បាន​បញ្ជូន​មនុស្ស​ទៅជាន់​ឋាន​ព្រះ​ចន្ទ៕ប្រភព៖ Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top