ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

Toyota ចាប់ផ្តើមលក់រថយន្ត Corolla sedan ស៊េរីថ្មីជាលើកទី១ក្នុងរយៈពេល៧ឆ្នាំចុងក្រោយ

តូក្យូ៖ ក្រុមហ៊ុន Toyota Motor Corp បានដាក់ចេញនូវរថយន្តកូរ៉ូឡា “Corolla sedan”  ស៊េរីថ្មីដើម្បីធ្វើឲ្យវាក្លាយជារថយន្តដែលពេញនិយមនាពេលបច្ចុប្បន្នត្រូវបានរចនាឡើងវិញយ៉ាងពេញលេញជាលើកដំបូងក្នុងរយៈពេលប្រហែល៧ឆ្នាំយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុន Toyota បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ដោយផ្តោតលើចំណុចទំនាញកណ្តាលទាបជាមួយនឹងការរចនាបែបស្ព័ររថយន្តស៊េរីថ្មីមានអេក្រង់លាត អាចផ្ញើសារ ស្តាប់តន្ត្រី និងប្រើប្រាស់កម្មវិធីរុករកនៅពេលភ្ជាប់ជាមួយស្មាតហ្វូន។
ក្រុមហ៊ុនផលិតរថយន្តជប៉ុនបាននិយាយថា រថយន្តកូរ៉ូឡាថ្មីនេះក៏ត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពចុងក្រោយដែលរកឃើញអ្នកថ្មើរជើង និងកង់នៅពេលយប់។ រថយន្តកូរ៉ូឡាបានលក់អស់ជាង ៤៧.៥ លានគ្រឿងនៅទូទាំងពិភពលោកចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ១៩៦៦ នេះជាម៉ូដែលចុងក្រោយ គឺជាម៉ូដែលទី ១២ ។

ក្រុមហ៊ុន Toyota បានដាក់បង្ហាញរថយន្ត២ប្រភេទជាមួយម៉ាស៊ីនសាំង ១.៨ លីត្រ និង ១.២ លីត្រក៏ដូចជាមួយគ្រឿងទៀតមានម៉ាស៊ីនកូនកាត់ ១,៨ លីត្រ។ តម្លៃលក់រាយរបស់កូរ៉ូឡាថ្មីនឹងមានចាប់ពី ១,៩៣៦ លានយ៉េនដល់ ២,៩៤៨ លានយ៉េន។ តម្លៃនឹងត្រូវគិតជាអត្រាពន្ធប្រើប្រាស់ ១០ ភាគរយ ប្រសិនបើយានយន្តត្រូវបានចុះបញ្ជីបន្ទាប់ពីការកើនឡើងនៃអត្រាពី ៨ ភាគរយនាថ្ងៃទី ១ ខែតុលា៕ 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top