ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

Facebookចេញបម្រាមហាមឃាត់ រូបភាពធ្វើបាបខ្លួនឯង ដើម្បីប្រយុទ្ធប្រឆាំង នឹងការធ្វើអត្តឃាតខ្លួនឯង

សេនហ្វ្រេនស៊ីស្កូ៖ Facebook Incនឹងមិនអនុញ្ញាតឲ្យរូបភាពក្រាហ្វិចនៃការធ្វើបាបខ្លួនឯង នៅលើវេទិការបស់ខ្លួនទេ ខណៈក្រុមហ៊ុនរឹតបន្តឹងគោលនយោបាយរបស់ខ្លួនលើមាតិកាធ្វើអត្តឃាតចំពេលមានការរិះគន់កាន់តែខ្លាំងឡើងពីរបៀបដែលក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមានមាតិកាអំពើហឹង្សា និងគ្រោះថ្នាក់យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

បណ្តាញសង្គមក៏បាននិយាយថា ខ្លឹមសារទាក់ទងនឹងការធ្វើបាបដោយខ្លួនឯងនឹងកាន់តែពិបាកស្វែងរកនៅលើបណ្តាញសង្គម Instagram ហើយនឹងធានាថា វាមិនមានបង្ហាញដូចដែលបានណែនាំនៅក្នុងផ្នែករុករកលើកម្មវិធីចែករម្លែករូបថតទេ។

សេចក្តីថ្លែងការណ៍របស់ Facebook ធ្វើឡើងនៅទិវាបង្ការការធ្វើអត្តឃាតពិភពលោក និងធ្វើតាមការកត់សម្គាល់របស់ក្រុមហ៊ុន Twitter Inc ដែលខ្លឹមសារទាក់ទងនឹងការធ្វើបាបខ្លួនឯង នឹងលែងត្រូវបានគេរាយការណ៍ថា ជាការរំលោភបំពាននៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការមាក់ងាយជុំវិញការធ្វើអត្តឃាត។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកថា មានមនុស្សប្រមាណ៨លាននាក់បានស្លាប់ ដោយសារការធ្វើអត្តឃាតរៀងរាល់ឆ្នាំ ឬមនុស្សម្នាក់រៀងរាល់ ៤០ វិនាទី។ Facebook មានក្រុមអ្នកសម្របសម្រួលដែលមើលខ្លឹមសារដូចជាការផ្សាយផ្ទាល់នៃអំពើហឹង្សាក៏ដូចជាការធ្វើអត្តឃាត៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ម៉ឺន មេឃា ត្រៀមផ្តួលកីឡាកថៃ លីងលំ ប៉.យុទ្ធភូមិ លើកពានជើងឯក ក... - 20/09/2019 21:54
  • ធ្វើបុណ្យ បុណ្យជួយមែន! ចេញពីវត្តគាស់ភេសជ្ជៈ ប៉ូវកម្លាំងវើក ត... - 20/09/2019 19:54
  • F-16 ធ្លាក់នៅបារាំងពីឡុត ២នាក់ចុចបំផ្ទុះ កៅអីគេចផុត គ្រោះថ្ន... - 20/09/2019 19:48
  • មន្ត្រីការទូត ជាន់ខ្ពស់អាមេរិក ប្រចាំនៅតំបន់អាស៊ី ស្វាគមន៍គម... - 20/09/2019 18:37
  • ម៉ាឡេស៊ី ប្រកាសបង្ហាញ ទុនបម្រុងអន្តរជាតិ របស់ខ្លួនប្រមាណ ជា១... - 20/09/2019 18:29
  • សែលកាត សម្ពោធគម្រោងថ្មី គាំទ្រដល់អតិថិជនស្មោះស្ម័គ្រ ដ៏ល្អរប... - 20/09/2019 17:18
  • សាលារៀន អន្តរជាតិផារ៉ាហ្គន រៀបចំ ពិធីប្រគល់រង្វាន់ ជ័យលាភី ប... - 20/09/2019 15:14
  • នេះហើយរូបរាងឡានបើកដំបូលម៉ាក Toyota សម្រាប់​អធិរាជជប៉ុន - 20/09/2019 15:00
  • ឥណ្ឌាសម្រេចបញ្ចប់ការលក់ និងប្រើប្រាស់បារីអេឡិកត្រូនិក e-ciga... - 20/09/2019 14:35
  • បុគ្គលិកមួយរូបសម្រេចបញ្ចប់ជីវិត ពីលើអគារកម្ពស់ ៤ ជាន់របស់ Fa... - 20/09/2019 14:32
  • Please wait 8  seconds, if skip Close

    X

    ads

    Top