ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

នាយករដ្ឋមន្រ្តីឥណ្ឌា មានអ្នក Follow ៥០លាននាក់ ក្លាយជាអ្នកនយោបាយ មានប្រជាប្រិយបំផុតលេខ៣ នៅលើ ធ្វីតធ័រ

ញូដេលី៖ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកតាមដាន ឬ follower នៅលធ្វីតធ័រជាង ៥០ លាននាក់ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា មូឌី នៅតែជាអ្នកនយោបាយឈានមុខគេលំដាប់ទី ៣ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា និងប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ដូណាល់ ត្រាំ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងថា ម៉ូឌី បានបន្ថែមអ្នក followers ជាង ៦ លាននាក់ ឬ ១៦.៤៤០ នាក់ ក្នុងមួយថ្ងៃក្នុងមួយថ្ងៃ។

ដោយមានអ្នកតាមដាន ឬ followers ចំនួន ១០៨,៤ លាននាក់នៅលើបណ្តាញសង្គម Twitter លោកអូបាម៉ា ឈរនៅលើកំពូលតារាង ក្នុងពេលដែលប្រធានាធិបតីដូណាល់ ត្រាំ ឈរនៅចំណាត់ថ្នាក់ទី ២ ដែលមានអ្នកគាំទ្រចំនួន ៦៤ លាននាក់។

កាលពីឆ្នាំមុន នាយករដ្ឋមន្រ្តីឥណ្ឌាលោក ម៉ូឌី បានឃើញការធ្លាក់ចុះនៃអ្នកតាមដាន បន្ទាប់ពី twitter បានចាត់វិធានការប្រឆាំងនឹងអ្នក follow ក្លែងក្លាយ។

គេហទំព័រ Twiplomacy ដែលជាវេទិកាឌីជីថលកំពុងតាមដាននៅលើបណ្តាញទំនាក់ទំនងសង្គមបានអះអាងថា ជាង ២៤ លាននាក់ ក្នុងចំណោមមនុស្សសរុប ៤០,៩៩៣.០៥៣ នាក់របស់ម៉ូឌី នៅក្នុងខែមី នាឆ្នាំ ២០១៨ គឺជាអ្នកក្លែងក្លាយ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ម៉ឺន មេឃា ត្រៀមផ្តួលកីឡាកថៃ លីងលំ ប៉.យុទ្ធភូមិ លើកពានជើងឯក ក... - 20/09/2019 21:54
  • ធ្វើបុណ្យ បុណ្យជួយមែន! ចេញពីវត្តគាស់ភេសជ្ជៈ ប៉ូវកម្លាំងវើក ត... - 20/09/2019 19:54
  • F-16 ធ្លាក់នៅបារាំងពីឡុត ២នាក់ចុចបំផ្ទុះ កៅអីគេចផុត គ្រោះថ្ន... - 20/09/2019 19:48
  • មន្ត្រីការទូត ជាន់ខ្ពស់អាមេរិក ប្រចាំនៅតំបន់អាស៊ី ស្វាគមន៍គម... - 20/09/2019 18:37
  • ម៉ាឡេស៊ី ប្រកាសបង្ហាញ ទុនបម្រុងអន្តរជាតិ របស់ខ្លួនប្រមាណ ជា១... - 20/09/2019 18:29
  • សែលកាត សម្ពោធគម្រោងថ្មី គាំទ្រដល់អតិថិជនស្មោះស្ម័គ្រ ដ៏ល្អរប... - 20/09/2019 17:18
  • សាលារៀន អន្តរជាតិផារ៉ាហ្គន រៀបចំ ពិធីប្រគល់រង្វាន់ ជ័យលាភី ប... - 20/09/2019 15:14
  • នេះហើយរូបរាងឡានបើកដំបូលម៉ាក Toyota សម្រាប់​អធិរាជជប៉ុន - 20/09/2019 15:00
  • ឥណ្ឌាសម្រេចបញ្ចប់ការលក់ និងប្រើប្រាស់បារីអេឡិកត្រូនិក e-ciga... - 20/09/2019 14:35
  • បុគ្គលិកមួយរូបសម្រេចបញ្ចប់ជីវិត ពីលើអគារកម្ពស់ ៤ ជាន់របស់ Fa... - 20/09/2019 14:32
  • Please wait 8  seconds, if skip Close

    X

    ads

    Top