ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

អ្នកវិទ្យាសាស្ត្ររកឃើញថាកំណើនរុក្ខជាតិ ជាសកលថយចុះ៥៩ ភាគរយរយៈពេល ២០ ឆ្នាំចុងក្រោយ ដោយសារខ្យល់ស្ងួតបណ្តាល មកពីការឡើងកម្តៅ ពិភពលោក

ចិន៖ ការសិក្សាថ្មីមួយបានបង្ហាញថា ការលូតលាស់របស់រុក្ខជាតិបានថយចុះ៥៩ភាគរយនៅទូទាំងពិភពលោកចាប់តាំងពីឆ្នាំ១៩៩៩ ដោយសារតែកង្វះទឹកនៅក្នុងបរិយាកាសបណ្តាលមកពីការឡើងកម្តៅពិភពលោកនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកជំនាញបានសិក្សាសំណុំទិន្នន័យអាកាសធាតុពិភពលោកចំនួន៤ ដើម្បីសាកល្បង និងបង្ហាញពីមូលហេតុដែលកំណើនរុក្ខជាតិបានជាប់គាំងក្នុងរយៈពេល២ទសវត្សកន្លងមក។

ពួកគេបានរកឃើញថា ការធ្លាក់ចុះនៃកម្រិតចំហាយទឹកបានបញ្ឈប់រុក្ខជាតិមិនឲ្យមានរស្មីសំយោគ។ ការស្រាវជ្រាវបាននិយាយថា ការធ្វើរស្មីសំយោគត្រូវបានប្រើដោយរុក្ខជាតិបាក់តេរីខ្លះ និងសារពាង្គកាយដែលមានកោសិកាតែមួយដើម្បីទាញយកថាមពលពីពន្លឺព្រះអាទិត្យយកកាបូនឌីអុកស៊ីត និងទឹកនៅក្នុងដំណើរការ។

ការស្រាវជ្រាវបានបង្ហាញថា គំរូកុំព្យួទ័រនៃរបៀបដែលអាកាសធាតុអាចមានឥរិយាបទនាពេលអនាគតប្រហែលជាមិនអាចចាប់បានពេញលេញពីរបៀបដែលរុក្ខជាតិអាចឆ្លើយតប។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យស៊ុនយ៉ាតសេននៅទីក្រុងចូហៃ ប្រទេសចិនបានរកឃើញថាការធ្លាក់ចុះនេះគឺទាក់ទងទៅនឹងឱនភាពសម្ពាធចំហាយ (VPD) នៅក្នុងបរិយាកាស។

VPD គឺជាភាពខុសគ្នារវាងសម្ពាធនឹងត្រូវបានបញ្ចោញដោយចំហាយទឹក នៅពេលដែលខ្យល់ឆ្អែត និងសម្ពាធវាបញ្ចោញចេញ។ នេះបានកើនឡើងយ៉ាងខ្លាំងជាង៥៣ភាគរយនៃផ្ទៃដីដាំរុក្ខជាតិចាប់តាំងពីចុងទសវត្សឆ្នាំ១៩៩០ ។នៅពេលឱនភាពនេះកើនឡើង រន្ធញើសនៅលើផ្ទៃស្លឹកដែលស្រូបយកកាបូនឌីអុកស៊ីត និងបញ្ចេញចំហាយទឹកកាន់តែជិតដែលបណ្តាលឲ្យអត្រានៃការធ្វើរស្មីសំយោគថយចុះ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ម៉ឺន មេឃា ត្រៀមផ្តួលកីឡាកថៃ លីងលំ ប៉.យុទ្ធភូមិ លើកពានជើងឯក ក... - 20/09/2019 21:54
  • ធ្វើបុណ្យ បុណ្យជួយមែន! ចេញពីវត្តគាស់ភេសជ្ជៈ ប៉ូវកម្លាំងវើក ត... - 20/09/2019 19:54
  • F-16 ធ្លាក់នៅបារាំងពីឡុត ២នាក់ចុចបំផ្ទុះ កៅអីគេចផុត គ្រោះថ្ន... - 20/09/2019 19:48
  • មន្ត្រីការទូត ជាន់ខ្ពស់អាមេរិក ប្រចាំនៅតំបន់អាស៊ី ស្វាគមន៍គម... - 20/09/2019 18:37
  • ម៉ាឡេស៊ី ប្រកាសបង្ហាញ ទុនបម្រុងអន្តរជាតិ របស់ខ្លួនប្រមាណ ជា១... - 20/09/2019 18:29
  • សែលកាត សម្ពោធគម្រោងថ្មី គាំទ្រដល់អតិថិជនស្មោះស្ម័គ្រ ដ៏ល្អរប... - 20/09/2019 17:18
  • សាលារៀន អន្តរជាតិផារ៉ាហ្គន រៀបចំ ពិធីប្រគល់រង្វាន់ ជ័យលាភី ប... - 20/09/2019 15:14
  • នេះហើយរូបរាងឡានបើកដំបូលម៉ាក Toyota សម្រាប់​អធិរាជជប៉ុន - 20/09/2019 15:00
  • ឥណ្ឌាសម្រេចបញ្ចប់ការលក់ និងប្រើប្រាស់បារីអេឡិកត្រូនិក e-ciga... - 20/09/2019 14:35
  • បុគ្គលិកមួយរូបសម្រេចបញ្ចប់ជីវិត ពីលើអគារកម្ពស់ ៤ ជាន់របស់ Fa... - 20/09/2019 14:32
  • Please wait 8  seconds, if skip Close

    X

    ads

    Top