ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ចិនព្រមានកាណាដា ប្រឆាំងនឹងអន្តរាគមន៍នៅ ហុងកុង

បរទេស៖ ស្ថានទូតចិនប្រចាំនៅប្រទេសកាណាដាបានព្រមានរដ្ឋាភិបាលទីក្រុងអូតាវ៉ា ពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសកាណាដា និងសហភាពអឺរ៉ុប ដែលបានអំពាវនាវ ដល់“ សិទ្ធិជាមូលដ្ឋាននៃការជួបប្រជុំគ្នា” សម្រាប់ប្រជាជនហុងកុង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាមសេចក្តីថ្លែងការណ៍ថា «យើងចង់បញ្ជាក់ជាថ្មីថា កិច្ចការហុងកុងគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ ដែលមិនមានការជ្រៀតជ្រែកពីប្រទេស អង្គការ ឬបុគ្គលណាមួយឡើយ។ ប្រទេសមួយប្រព័ន្ធពីរត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន និងច្បាប់មូលដ្ឋានរបស់ហុងកុង មិនមែនច្បាប់អន្តរជាតិទេ រដ្ឋាភិបាលកណ្តាលចិនមានការប្តេជ្ញាចិត្តទំនុកចិត្ត និងសមត្ថភាពក្នុងការការពារប្រទេសមួយប្រព័ន្ធពីរ និងរក្សាស្ថេរភាពនិងវិបុលភាពនៅហុងកុង។

យោងតាម រដ្ឋាភិបាលទីក្រុង អូតាវ៉ា ប្រជាជនកាណាដាប្រមាណ ៣០០.០០០ នាក់ បច្ចុប្បន្នរស់នៅហុងកុង។

ការតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើងនៅហុងកុងពាក់កណ្តាលស្វយ័តរបស់ចិននៅដើមខែមិថុនា ដើម្បីឆ្លើយតបទៅនឹងសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសដែលនឹងអនុញ្ញាតឱ្យធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក។ ទោះបីសភាក្នុងតំបន់ប្រកាសជាចុងក្រោយថា ខ្លួនបានផ្អាកច្បាប់នេះក៏ដោយ ក៏ប្រជាជននៅតែបន្តធ្វើបាតុកម្មទាមទារឱ្យដកវាចេញជាផ្លូវការផងដែរ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ម៉ឺន មេឃា ត្រៀមផ្តួលកីឡាកថៃ លីងលំ ប៉.យុទ្ធភូមិ លើកពានជើងឯក ក... - 20/09/2019 21:54
  • ធ្វើបុណ្យ បុណ្យជួយមែន! ចេញពីវត្តគាស់ភេសជ្ជៈ ប៉ូវកម្លាំងវើក ត... - 20/09/2019 19:54
  • F-16 ធ្លាក់នៅបារាំងពីឡុត ២នាក់ចុចបំផ្ទុះ កៅអីគេចផុត គ្រោះថ្ន... - 20/09/2019 19:48
  • មន្ត្រីការទូត ជាន់ខ្ពស់អាមេរិក ប្រចាំនៅតំបន់អាស៊ី ស្វាគមន៍គម... - 20/09/2019 18:37
  • ម៉ាឡេស៊ី ប្រកាសបង្ហាញ ទុនបម្រុងអន្តរជាតិ របស់ខ្លួនប្រមាណ ជា១... - 20/09/2019 18:29
  • សែលកាត សម្ពោធគម្រោងថ្មី គាំទ្រដល់អតិថិជនស្មោះស្ម័គ្រ ដ៏ល្អរប... - 20/09/2019 17:18
  • សាលារៀន អន្តរជាតិផារ៉ាហ្គន រៀបចំ ពិធីប្រគល់រង្វាន់ ជ័យលាភី ប... - 20/09/2019 15:14
  • នេះហើយរូបរាងឡានបើកដំបូលម៉ាក Toyota សម្រាប់​អធិរាជជប៉ុន - 20/09/2019 15:00
  • ឥណ្ឌាសម្រេចបញ្ចប់ការលក់ និងប្រើប្រាស់បារីអេឡិកត្រូនិក e-ciga... - 20/09/2019 14:35
  • បុគ្គលិកមួយរូបសម្រេចបញ្ចប់ជីវិត ពីលើអគារកម្ពស់ ៤ ជាន់របស់ Fa... - 20/09/2019 14:32
  • Please wait 8  seconds, if skip Close

    X

    ads

    Top