ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ជប៉ុនប្រាប់អាមេរិក ផែនការផ្តល់ជូនមនុស្សយន្ត សម្រាប់បំផ្លាញ អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង

តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុនបាននិយាយថា ប្រទេសជប៉ុនបានប្រាប់សហរដ្ឋអាមេរិកថា ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់បច្ចេកវិទ្យាមនុស្សយន្តរបស់ខ្លួនសម្រាប់ប្រើប្រាស់ក្នុងការរុះរើរោងចក្រនុយក្លេអ៊ែរ និងអ៊ុយរ៉ាញ៉ូមនៅកូរ៉េខាងជើង ខណៈទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាងបន្តកិច្ចពិភាក្សានុយក្លេអ៊ែរបន្ថែមទៀតយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

នៅពេលប្រទេសជប៉ុនងាកទៅរកមនុស្សយន្តដែលគ្រប់គ្រងពីចម្ងាយវាបានអភិវឌ្ឍទៅនឹងរ៉េអាក់ទ័រដែលបានទទួលរងការបំផ្លាញក្នុងឆ្នាំ ២០១១ នៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ាដាយឈី។ ការផ្តល់ជូននេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ជប៉ុនក្នុងការចូលរួមចំណែករបស់ខ្លួននៃកិច្ចពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរចំពេលមានការព្រួយបារម្ភថា ទីក្រុងតូក្យូអាចត្រូវបានទុកចោលនៅពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងជើងកំពុងបង្កើនការទូត។

រដ្ឋាភិបាលក្រុងតូក្យូបានប្រាប់ទៅក្រុងវ៉ាស៊ីនតោនរួចហើយថា ខ្លួននឹងទទួលបន្ទុកផ្នែកខ្លះនៃការចំណាយរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិណាមួយដែលចុះត្រួតពិនិត្យទីតាំងរបស់កូរ៉េខាងជើងនិងបញ្ជូនអ្នកជំនាញនុយក្លេអ៊ែររបស់ជប៉ុន។ ការបញ្ឈប់រោងចក្រនុយក្លេអ៊ែរដូចជារោងចក្រYongbyonមានរ៉េអាក់ទ័រក្រាហ្វិចនឹងផ្តោតលើកិច្ចចរចាកម្រិតការងាររវាងវ៉ាស៊ីនតោន និងព្យុងយ៉ាង។

មេដឹកនាំកូរ៉េខាងជើងលោកKim Jong Un បានស្នើឲ្យបិទមជ្ឈមណ្ឌលនេះត្រូវបានគេមើលឃើញថា ជាមជ្ឈមណ្ឌលនៃសកម្មភាពផលិតកម្មសម្ភារៈនុយក្លេអ៊ែររបស់ប្រទេសនេះក្នុងអំឡុងជំនួបរបស់លោកជាមួយប្រធានាធិបតីអាមេរិកDonald Trump នៅទីក្រុងហាណូយកាលពីខែកុម្ភៈ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ម៉ឺន មេឃា ត្រៀមផ្តួលកីឡាកថៃ លីងលំ ប៉.យុទ្ធភូមិ លើកពានជើងឯក ក... - 20/09/2019 21:54
  • ធ្វើបុណ្យ បុណ្យជួយមែន! ចេញពីវត្តគាស់ភេសជ្ជៈ ប៉ូវកម្លាំងវើក ត... - 20/09/2019 19:54
  • F-16 ធ្លាក់នៅបារាំងពីឡុត ២នាក់ចុចបំផ្ទុះ កៅអីគេចផុត គ្រោះថ្ន... - 20/09/2019 19:48
  • មន្ត្រីការទូត ជាន់ខ្ពស់អាមេរិក ប្រចាំនៅតំបន់អាស៊ី ស្វាគមន៍គម... - 20/09/2019 18:37
  • ម៉ាឡេស៊ី ប្រកាសបង្ហាញ ទុនបម្រុងអន្តរជាតិ របស់ខ្លួនប្រមាណ ជា១... - 20/09/2019 18:29
  • សែលកាត សម្ពោធគម្រោងថ្មី គាំទ្រដល់អតិថិជនស្មោះស្ម័គ្រ ដ៏ល្អរប... - 20/09/2019 17:18
  • សាលារៀន អន្តរជាតិផារ៉ាហ្គន រៀបចំ ពិធីប្រគល់រង្វាន់ ជ័យលាភី ប... - 20/09/2019 15:14
  • នេះហើយរូបរាងឡានបើកដំបូលម៉ាក Toyota សម្រាប់​អធិរាជជប៉ុន - 20/09/2019 15:00
  • ឥណ្ឌាសម្រេចបញ្ចប់ការលក់ និងប្រើប្រាស់បារីអេឡិកត្រូនិក e-ciga... - 20/09/2019 14:35
  • បុគ្គលិកមួយរូបសម្រេចបញ្ចប់ជីវិត ពីលើអគារកម្ពស់ ៤ ជាន់របស់ Fa... - 20/09/2019 14:32
  • Please wait 8  seconds, if skip Close

    X

    ads

    Top