ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ការស្ទង់ មតិនិយាយថា ក្រុមហ៊ុនជប៉ុនធំៗ កំពុងមានទុទិដ្ឋិនិយម អំពីសេដ្ឋកិច្ច

តូក្យូ៖ការស្ទង់មតិរបស់ សារព័ត៌មានក្យូដូ បានបង្ហាញពីក្រុមហ៊ុនជប៉ុនធំៗជិត៧០ភាគរយ បានមើលឃើញថា សេដ្ឋកិច្ចក្នុងស្រុក បានធ្លាក់ចុះ ហើយ១ភាគរយ ជឿថា ខ្លួនបានចាប់ផ្តើមធ្លាក់ចុះ ដោយរងផលប៉ះពាល់ ចំពោះជម្លោះពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិនយោងតាម ការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។

បើយោងតាមការស្ទង់ មតិធ្វើឡើង ក្នុងខែកក្កដាថា ក្រុមហ៊ុនរួមទាំង Toyota Motor Corp និង Sony Corp ក៏មានការប្រុងប្រយ័ត្ន ចំពោះទស្សនវិស័យ សេដ្ឋកិច្ចសម្រាប់ឆ្នាំក្រោយ ដោយមានការព្រួយបារម្ភ ជាច្រើនអំពី ការធ្លាក់ចុះនៃការប្រើប្រាស់ បន្ទាប់ពីការដំឡើងពន្ធលើការ ប្រើប្រាស់ក្នុងខែតុលាក៏ដូចជាការរីករាលដាល នៃគោលនយោបាយគាំពារ និយមនៅជុំវិញពិភពលោក ។

ក្នុងចំណោមក្រុមហ៊ុនចំនួន១១២ ត្រូវបានស្ទាបស្ទង់មតិ ៦៦ ភាគរយនិយាយថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន នៅមានសភាពដដែល ២៣ ភាគរយនិយាយថា ខ្លួនកំពុងពង្រីកជាបណ្តើរ ៗ ហើយ ១០ ភាគរយទៀតឃើញថា សេដ្ឋកិច្ចកំពុងធ្លាក់ចុះ។

 លទ្ធផលបង្ហាញថា សាជីវកម្មមាន ការផ្លាស់ប្តូរ យ៉ាងខ្លាំងក្នុងឆ្នាំកន្លងមក ដោយសារកំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះ បន្ទាប់ពីសង្គ្រាម ពាណិជ្ជកម្មជាមួយ អាមេរិកបានធ្វើឲ្យក្រុមហ៊ុនជប៉ុនប៉ះពាល់ ដល់អាជីវកម្មធំ ៗ និងមូលដ្ឋានផលិតកម្មនៅចិន។ នៅក្នុងការស្ទង់មតិមួយដែលធ្វើឡើង កាលពីមួយឆ្នាំមុន ៧៧ ភាគរយ នៃក្រុមហ៊ុនបាន និយាយថា សេដ្ឋកិច្ចកំពុងរីក លូតលាស់ល្មម។

ការស្ទង់មតិចុងក្រោយ ធ្វើឡើងនៅចុង ខែកក្កដា ៤៦ ភាគរយបាននិយាយថា ពាណិជ្ជកម្មអាមេរិក - ចិន ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការអាជីវកម្ម របស់ពួកគេមុនពេល ប្រធានាធិបតី អាមេរិកលោក Donald Trump  ប្រកាសនៅថ្ងៃទី ១ ខែសីហាថា លោកនឹងដាក់ ពន្ធបន្ថែម ១០ ភាគរយលើទឹកប្រាក់ ៣០០ ពាន់លានដុល្លារការ នាំចូល របស់ចិន៕ 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អ្នកវិទ្យាសាស្ត្ររកឃើញថាកំណើនរុក្ខជាតិ ជាសកលថយចុះ៥៩ ភាគរយរយ... - 20/08/2019 12:25
  • ការសិក្សាថ្មីព្រមាន៖ពួក Hacker អាចប្រាប់អ្នកដោយការស្តាប់ តាម... - 20/08/2019 11:41
  • អង្គភាពកីឡានគរបាលជាតិកម្ពុជា បានមដល់កម្ពុជា អស់ហើយ - 20/08/2019 11:32
  • អបអរសាទរ ពិធីបញ្ចប់ជាន់ដំបូលអគារ នៃគម្រោង អ័រគីដេ ដឺរ៉ូយ៉ាល់... - 20/08/2019 11:23
  • កូរខាងជើង  រិះគន់កូរ៉េខាងត្បូង  ចំពោះការចូលរួមសមយុទ្ធយោធា  ន... - 20/08/2019 11:08
  • យេ៎…យេ៎…!! ឱកាសមហាប្រូម៉ូសិនយក្ស ដ៏កម្រប្រចាំឆ្នាំពី សាមសុង... - 20/08/2019 11:01
  • Greenland រលាយផ្ទាំង ទឹកកកដល់ទៅជិត ១៣ពាន់លានតោន ត្រឹមមួយថ្ងៃ... - 20/08/2019 10:48
  • UHH CHA កាហ្វេ និងតែគុជឆ្ងាញ់ ជាមួយការឌីសាញ​ ដ៏គួរឲ្យទាក់ទាញ - 20/08/2019 10:35
  • Griezmann នឹងពាក់អាវ១៧ ដដែលទោះ Coutinho ផ្លាស់ទៅ Bayern Muni... - 20/08/2019 10:26
  • ប្រាក់សុទ្ធ ១០ម៉ឺនដុល្លារ បានទៅអតិថិជន សែលកាត ១រូបទៀតហើយ ដោយ... - 20/08/2019 10:17
  • Please wait 8  seconds, if skip Close

    Top