ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

កងទ័ពអាកាស ប៉ាគីស្ថាន បញ្ជូនយន្តហោះចម្បាំង ទីក្រុងស្ការឌូ ជិតប្រទេសឥណ្ឌា 

បរទេស៖ស្របពេលកំពុងមាន ភាពតានតឹង ជាមួយនឹងប្រទេសឥណ្ឌា ជុំវិញការលុបបំបាត់ មាត្រា៣៧០ កងកម្លាំងប៉ាគីស្ថាន នាពេលថ្មីៗនេះ បានចាប់ផ្តើមធ្វើការបញ្ជូន សម្ភារៈយោធា មានយន្តហោះចម្បាំងជាដើម ទៅកាន់មូលដ្ឋានទ័ពរបស់ខ្លួន ស្ថិតនៅជិត ប្រទេសឥណ្ឌា។ 

ប្រភពពីរដ្ឋាភិបាល ឥណ្ឌា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANI ថា “យន្តហោះដឹកជញ្ជូន C-130 ចំនួន៣គ្រឿងរបស់ កងទ័ពអាកាសប៉ាគីស្ថាន ត្រូវបានគេប្រើប្រាស់ កាលពីថ្ងៃសៅរ៍ ដើម្បីបញ្ជូនសម្ភារៈនានា ទៅកាន់មូលដ្ឋាន ទ័ពអាកាស នៅទីក្រុងស្ការឌូ ដែលស្ថិតនៅជិតទីក្រុង Ladakh ប្រទេសឥណ្ឌា ហើយទីភ្នាក់ងារឥណ្ឌា ដែលពាក់ព័ន្ធ កំពុងតែរក្សាការតាមដាន ឃ្លាំមើលលើសកម្មភាពប៉ាគីស្ថាន នៅតាមតំបន់ព្រំដែន”។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ ងារសារព័ត៌មានការពារជាតិ ឥណ្ឌា បានឲ្យដឹងថា ប្រភពពីរដ្ឋាភិបាលនោះ បាននិយាយថា ប៉ាគីស្ថានទំនងជាបញ្ជូនយន្តហោះចម្បាំង JF-17 មកកាន់មូលដ្ឋានទ័ពអាកាស នៅទីក្រុងស្ការឌូ ហើយសម្ភារៈដែលបញ្ជូនទៅមូលដ្ឋាន កងទ័ពអាកាសនោះ អាចជាសម្ភារៈគាំទ្រ សម្រាប់ប្រតិបត្តិការ យន្តហោះចម្បាំងទាំងនោះ៕ 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការសិក្សាថ្មីព្រមាន៖ពួក Hacker អាចប្រាប់អ្នកដោយការស្តាប់ តាម... - 20/08/2019 11:41
  • អង្គភាពកីឡានគរបាលជាតិកម្ពុជា បានមដល់កម្ពុជា អស់ហើយ - 20/08/2019 11:32
  • អបអរសាទរ ពិធីបញ្ចប់ជាន់ដំបូលអគារ នៃគម្រោង អ័រគីដេ ដឺរ៉ូយ៉ាល់... - 20/08/2019 11:23
  • កូរខាងជើង  រិះគន់កូរ៉េខាងត្បូង  ចំពោះការចូលរួមសមយុទ្ធយោធា  ន... - 20/08/2019 11:08
  • យេ៎…យេ៎…!! ឱកាសមហាប្រូម៉ូសិនយក្ស ដ៏កម្រប្រចាំឆ្នាំពី សាមសុង... - 20/08/2019 11:01
  • Greenland រលាយផ្ទាំង ទឹកកកដល់ទៅជិត ១៣ពាន់លានតោន ត្រឹមមួយថ្ងៃ... - 20/08/2019 10:48
  • UHH CHA កាហ្វេ និងតែគុជឆ្ងាញ់ ជាមួយការឌីសាញ​ ដ៏គួរឲ្យទាក់ទាញ - 20/08/2019 10:35
  • Griezmann នឹងពាក់អាវ១៧ ដដែលទោះ Coutinho ផ្លាស់ទៅ Bayern Muni... - 20/08/2019 10:26
  • ប្រាក់សុទ្ធ ១០ម៉ឺនដុល្លារ បានទៅអតិថិជន សែលកាត ១រូបទៀតហើយ ដោយ... - 20/08/2019 10:17
  • យោធាសហរដ្ឋអាមេរិក ធ្វើតេស្តមីស៊ីល មានមូលដ្ឋាន នៅលើគោក  - 20/08/2019 10:08
  • Please wait 8  seconds, if skip Close

    Top