ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

YouAdMe​ សហការ​ជាមួយ​ធនា​គារ​វីង​ ពង្រីក​ពាណិជ្ជកម្ម​តាម​ បច្ចេកវិទ្យា​ ឌីជីថល​នៅ​កម្ពុជា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ YouAdMe​ សហការ​ជាមួយ​ធនាគារ ​ឯកទេស​ Wing​ ដើម្បី​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័​ន្ឋ​ឌីជីថល ​នៅ​កម្ពុជា​។

ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​ នៃ​ក្រុមហ៊ុន​ទាំងពីរ​កាលពី​ចុង​សប្តាហ៍​មុន​ លោក​ Bernard​ Teo​ អគ្គនាយក​ក្រុមហ៊ុន​ YouAdMe ​បាន​មានប្រសាសន៍​ថា​ ខណៈ​ដែល​បច្ចេកវិទ្យា​តែងតែមាន​ការ​វិវត្ត​ឥត​ឈប់ឈរ​ ដើម្បីឲ្យ​សមស្រប​ទៅតាម​ការរស់នៅ​របស់​យើង​ បណ្តា​ក្រុមហ៊ុន​ ឬម្ចាស់​ម្ចាស់​ផលិតផល​ និង​អាជីវកម្ម​នានា​មិន​អាច​ទប់ស្កាត់​ការ​ផ្លាស់​ប្តូរ​ឥរិយាបទ​អតិថិជន​ ដែល​ផ្សារភ្ជាប់​ជាមួយ​បច្ចេកវិទ្យា២៤ម៉ោង​ លើ២៤ម៉ោង​ក្នុង​មួយ​សប្តាហ៍​បាន​ឡើយ​។

លោក​បន្ត​ថា​ អ្នកប្រើ​ប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ នៅ​ប្រទេស​កម្ពុជា​បាន​កើនឡើង​ជិត​ទ្វេរ​ដង​ ក្នុងរយៈពេល២ឆ្នាំ​ចុងក្រោយ​នេះ​ ក្នុង​នោះ​បណ្តាញ​សង្គម​ហ្វេ​សបុ​កបា​នន​និង​កំពុង​គ្រប​ដណ្តប់​ទីផ្សារ​ ដោយមាន​អ្នកប្រើ​ប្រាស់​រហូតដល់៨លាន​នាក់​។

YouAdMe ​គឺជា​វេទិកា​ទីផ្សារ​ ដែល​អនុញ្ញាត្ត​ឲ្យ​មនុស្ស​គ្រប់គ្នា​អាច​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​ និង​អាច​ទាញ​យក​ផលប្រយោជន៍​ ពី​អានុភាព​នៃ​ការ​ធ្វើ​ទីផ្សារ​តាមរយៈ​ពាក្យ​សម្តី​របស់​អតិថិជន​ ដើម្បី​ធ្វើឲ្យ​ផលិតផល​របស់​ម្ចាស់​អាជីវកម្ម​នានា​កាន់តែ​មាន​ភាព​ទាក់ទាញ​ និង​មានសន្ទុះ​ខ្លាំង​នៅ​លើ​ទីផ្សារ​។

លោក​ Bernard​ Teo​ បាន​បន្ត​ថា​ វេទិកា​នេះ​គឺជា​ការ​នាំ​ត្រលប់​មកវិញ​នូវ​មតិយោបល់​ដ៏​មានតម្លៃ​របស់​អតិថិជន​ ដែល​បាន​ប្រើប្រាស់​ផលិតផល​ពិតប្រាកដ​ តាមរយៈ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ហាង​ដែល​ជា​ដៃគូ​របស់​យើង​ ជាមួយនឹង​អតិថិជន​ដែល​និយម​ថតរូប​ និង​បង្កើត​មាតិកា​រូបភាព​អំពី​ផលិតផល​ដែល​ខ្លួន​ពេញចិត្ត​ ណែនាំ​ទៅកាន់​អតិថិជន​ដទៃទៀត​៕ ប្រភព៖propertyarea.asia

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការសិក្សាថ្មីព្រមាន៖ពួក Hacker អាចប្រាប់អ្នកដោយការស្តាប់ តាម... - 20/08/2019 11:41
  • អង្គភាពកីឡានគរបាលជាតិកម្ពុជា បានមដល់កម្ពុជា អស់ហើយ - 20/08/2019 11:32
  • អបអរសាទរ ពិធីបញ្ចប់ជាន់ដំបូលអគារ នៃគម្រោង អ័រគីដេ ដឺរ៉ូយ៉ាល់... - 20/08/2019 11:23
  • កូរខាងជើង  រិះគន់កូរ៉េខាងត្បូង  ចំពោះការចូលរួមសមយុទ្ធយោធា  ន... - 20/08/2019 11:08
  • យេ៎…យេ៎…!! ឱកាសមហាប្រូម៉ូសិនយក្ស ដ៏កម្រប្រចាំឆ្នាំពី សាមសុង... - 20/08/2019 11:01
  • Greenland រលាយផ្ទាំង ទឹកកកដល់ទៅជិត ១៣ពាន់លានតោន ត្រឹមមួយថ្ងៃ... - 20/08/2019 10:48
  • UHH CHA កាហ្វេ និងតែគុជឆ្ងាញ់ ជាមួយការឌីសាញ​ ដ៏គួរឲ្យទាក់ទាញ - 20/08/2019 10:35
  • Griezmann នឹងពាក់អាវ១៧ ដដែលទោះ Coutinho ផ្លាស់ទៅ Bayern Muni... - 20/08/2019 10:26
  • ប្រាក់សុទ្ធ ១០ម៉ឺនដុល្លារ បានទៅអតិថិជន សែលកាត ១រូបទៀតហើយ ដោយ... - 20/08/2019 10:17
  • យោធាសហរដ្ឋអាមេរិក ធ្វើតេស្តមីស៊ីល មានមូលដ្ឋាន នៅលើគោក  - 20/08/2019 10:08
  • Please wait 8  seconds, if skip Close

    Top