ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

អាមេរិកប្រកាសទោស មេគ្រឿងញៀនធំ បំផុតលើលោកជាប់ទោស អស់មួយជីវិតបូកថែម៣០ឆ្នាំ និងពិន័យទឹកប្រាក់ ជាង១២ពាន់លាន ដុល្លារ

បរទេស: BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៨ខែកក្កដានេះ បានឲ្យដឹងថា
ចៅក្រមរបស់អាមេរិក ធ្វើការប្រកាសបានផ្តន្ទាទោស ជាផ្លូវការទៅលើលោក Joaquin "El Chapo" Guzmánឱ្យជាប់គុក អស់មួយជីវិតនិងបន្ថែមពីលើរយៈពេល ៣០ឆ្នាំទៀត។

លោកGuzmán អាយុ៦២ឆ្នាំស្តេចគ្រឿងញៀន ដ៏មានឥទ្ធិពលបំផុតលើលោក ត្រូវបានរកឃើញពិរុទ្ធភាពពីបទចោទ ប្រកាន់ចំនួនដល់ទៅ១០ ករណីរួមទាំងការជួញដូរថ្នាំញៀន និងការលាង លុយដោយតុលាការសហព័ន្ធនៅ ទីក្រុងញូវយ៉កកាលពី ខែកុម្ភៈកន្លងទៅ។ ការដាក់ទោសនេះរួចហើយក៏មានបញ្ចួលទាំងការ ពិន័យជាទឹកប្រាក់រហូតទៅ ដល់១២,៦ពាន់លានដុល្លារ ផងដែរ។

កន្លងមកបុរសរូបនេះបាន គេចខ្លួនពីគុកម៉ិកស៊ិកតាមរយៈរូងក្រោមដី មួយពោលគឺកាលពីឆ្នាំ២០១៥ប៉ុន្តែត្រូវ បានចាប់ខ្លួនមកវិញ នាពេលក្រោយមកហើយ គាត់ត្រូវបានគេធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក នៅឆ្នាំ២០១៧។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ជាងនេះនោះគឺថាគាត់ ជាអតីតប្រធានក្រុមជួញដូរ ដ៏ល្បីបំផុតមានឈ្មោះថា Sinaloa ដែលមន្ត្រីរដ្ឋាភិបាលបាននិយាយថា គឺជាអ្នកផ្គត់ផ្គង់គ្រឿងញៀន ធំបំផុតទៅកាន់សហរដ្ឋអាមេរិក៕ ប្រែសម្រួល:ស៊ុនលី

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការសិក្សាថ្មីព្រមាន៖ពួក Hacker អាចប្រាប់អ្នកដោយការស្តាប់ តាម... - 20/08/2019 11:41
  • អង្គភាពកីឡានគរបាលជាតិកម្ពុជា បានមដល់កម្ពុជា អស់ហើយ - 20/08/2019 11:32
  • អបអរសាទរ ពិធីបញ្ចប់ជាន់ដំបូលអគារ នៃគម្រោង អ័រគីដេ ដឺរ៉ូយ៉ាល់... - 20/08/2019 11:23
  • កូរខាងជើង  រិះគន់កូរ៉េខាងត្បូង  ចំពោះការចូលរួមសមយុទ្ធយោធា  ន... - 20/08/2019 11:08
  • យេ៎…យេ៎…!! ឱកាសមហាប្រូម៉ូសិនយក្ស ដ៏កម្រប្រចាំឆ្នាំពី សាមសុង... - 20/08/2019 11:01
  • Greenland រលាយផ្ទាំង ទឹកកកដល់ទៅជិត ១៣ពាន់លានតោន ត្រឹមមួយថ្ងៃ... - 20/08/2019 10:48
  • UHH CHA កាហ្វេ និងតែគុជឆ្ងាញ់ ជាមួយការឌីសាញ​ ដ៏គួរឲ្យទាក់ទាញ - 20/08/2019 10:35
  • Griezmann នឹងពាក់អាវ១៧ ដដែលទោះ Coutinho ផ្លាស់ទៅ Bayern Muni... - 20/08/2019 10:26
  • ប្រាក់សុទ្ធ ១០ម៉ឺនដុល្លារ បានទៅអតិថិជន សែលកាត ១រូបទៀតហើយ ដោយ... - 20/08/2019 10:17
  • យោធាសហរដ្ឋអាមេរិក ធ្វើតេស្តមីស៊ីល មានមូលដ្ឋាន នៅលើគោក  - 20/08/2019 10:08
  • Please wait 8  seconds, if skip Close

    Top