ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ក្រុមហ៊ុនអាល្លឺម៉ង់ ​ឲ្យ​រថយន្ត​បើក​ខ្លួន​ឯង ​តាម​អំពើ​ចិត្ត ​តៃកុង​អង្គុយ​មើល​លេង

​ក្រុមហ៊ុន​រថយន្ត ​Volkswagen ​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​សាក​ល្បង​ ប្រព័ន្ធ​បើក​បរ​ស្វ័យ​ប្រវត្តិ​​ នៅ​ក្នុង​ទីក្រុង Hamburg ​ប្រទេស​អាល្លឺម៉ង់​ ​កាល​ពី​ពេល​កន្លង​ទៅ។

​យ៉ាង​តិច​មាន​រថយន្ត​ចំនួន​ ២ គ្រឿង​ដែល​យក​ទៅ​សាក​ល្បង​រួម​ទាំង​មាន​អ្នក​បើកបរ​ខាង​ក្នុង​ដែរ ប៉ុន្តែ​គ្រាន់​តែ​អង្គុយ​លេង​ប៉ុណ្ណោះ​​មិន​ប៉ះ​ចង្កូត ​ឬ​បញ្ជា​អ្វី​នោះ​ទេ។ យ៉ាងណាមិញ បច្ចេកវិទ្យានោះធ្វើការបាន​ល្អគួរសម ដោយមាន​កម្រិត​ភាព​ត្រឹម​ត្រូវ​ច្រើន​ ទៅតាម​គន្លង​ផ្លូវ​ត្រង់​និង​បត់​ជាដើម​។

​បច្ចេកវិទ្យា​ដែល Volkswagen ​តេស្ត​នោះ​គឺជា​លើក​ដំបូង​បំផុត​ ដែលឡើងដល់​កម្រិត​ ៤ ​ឯណោះ(Level 4 Self-driving Testing) ​ដែល​ជា​លក្ខខណ្ឌ​ ឬ​កម្រិត​ដែល​បើក​ក្នុង​ស្ថាន​ភាព​ជាក់ស្ដែង​តែ​ម្ដង​។

​ចំពោះ​ដំណើរការ​នៃ​ការ​តេស្ត​ទៀត​សោត ​ក្រុមហ៊ុន​បាន​បំពាក់​កាមេរ៉ា​ជុំវិញ​រថយន្ត​ទាំង​ខាង​ក្នុង ទាំង​លើ​-ក្រោម ​ដោយ​ឲ្យ​រថយន្ត​បើក​សាក ៣ ​គីឡូក្រាម​ក្នុង​តំបន់​មាន​ចរាចរណ៍​មមាញឹក​ខ្លាំង។ ​​ចំណែក​លទ្ធផល​នឹង​បញ្ចូល​ទៅ​​ស្វ័យ​ប្រវត្តិ​ទៅ​ក្នុង​ប្រព័ន្ធ​របស់​គម្រោង Automated driving research project ​របស់​ក្រុម​អ្នក​ជំនាញ​ប្រចាំ​នៅ ​Volkswagen ។ ​ដោយ​កាល​ពី​លើក​មុន​ក្រុមហ៊ុន ​Volkswagen​ធ្លាប់​​បាន​តេស្ត​នៅ​អាកាស​យានដ្ឋាន​ទីក្រុង​ Hamburg ​ដោយ​ឲ្យ​វា​ចូល​ចត​ដោយ​ខ្លួន​ឯង។ ​

​សម្រាប់​គម្រោង​បន្ទាប់​នឹង​តេស្ត​ដល់​កម្រិត ៥ ​ទៀត​ដើម្បី​ឲ្យ​ប្រាកដ​ មុន​នឹង​ដាក់​ឲ្យ​ដំណើរការ​ជា​សាធារណៈ​។ ​កន្លង​មក​ការ​តេស្ត​នេះ ​ធ្លាប់​មាន​​ក្រុមហ៊ុន​ជាច្រើន​បាន​សាក​រួច​ហើយ​ដែរ​តាម​កម្រិត​ផ្សេងៗ ​នៅ​ទីក្រុង​ធំៗ​ក្នុង​សហរដ្ឋ​អាមេរិក ​ក៏​ដូច​ជា​ប្រទេស​កាណាដា​និង​ជប៉ុន​ធ្លាប់​បាន​ធ្វើ​រួចដែរ​ ប៉ុន្តែ​សុទ្ធ​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​មិន​ទាន់​សម្រេច​នៅ​ឡើយ​៕

​សូម​ទស្សនា​វីដេអូ​តេស្ត​ Self-driving នៅ​អាកាស​យានដ្ឋាន​ទីក្រុង​ Hamburg ​ដោយ​ឲ្យ​វា​ចូល​ចត​ដោយ​ខ្លួន​ឯង៖​​

វីដេអូតេស្តនៅសាកលវិទ្យាល័យ Standford University

វីដេអូតេស្តនៅទីក្រុង Hamburge (Level 4 Self-driving Testing)

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Toyota បញ្ចេញរូបរាងឡាន ប្រើអ៊ីដ្រូហ្សែនជំនាន់ថ្មី - 15/10/2019 10:15
  • មានដឹងអត់ ការកើតឡើងទូរសព្ទ​វៃ​ឆ្លាតមាន​ប្រវត្តិបែបណា? - 15/10/2019 10:02
  • Ronaldo ​រក​បាន​៧០០​គ្រាប់ ​ហើយ​ក្នុង​អាជីព​បាល់ទាត់​ - 15/10/2019 09:48
  •  រដ្ឋមន្រ្តីយុត្ដិធម៌កូរ៉េខាងត្បូង  ស្នើលាលែងតំណែង  ជុំវិញករ... - 15/10/2019 09:38
  • អ៊ីរ៉ង់និយាយថាទើបបានរកឃើញ ស្រទាប់រ៉ែឧស្ម័នធម្មជាតិ មានតម្លៃ៤... - 15/10/2019 09:35
  • មើល និងSave ទុករូប២នេះ ដឹងខ្ទេចរឿងចេញ ភ្លើងដាស់តឿន នៅលើតាប្ល... - 15/10/2019 08:25
  •  អ្នកគាំទ្រកំពុងងឿង ឆ្ងល់ពេល Louis Koo បង្ហើបថា លោកភ្ជាប់ ពា... - 15/10/2019 08:24
  • ហុងដា មកដល់ភ្លាម ដូរអាវភ្លេតជួយបាញ់ទឹក ស្មៅស្តាតអូឡាំពិក - 15/10/2019 08:15
  • សែលកាត រកឃើញកំពូលអ្នកមានសំណាង ឈ្នះ៨ម៉ឺនដុល្លារ ដោយគ្រាន់តែ ផ... - 14/10/2019 21:03
  • លោក ហង់ជួន ណារ៉ុន ប្រកាសបើកការ ប្រកួតកីឡាតេក្វាន់ដូ WT ជើងឯក... - 14/10/2019 20:30
  • Please wait 8  seconds, if skip Close

    X

    ads

    Top