ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

លោក ពូទីន៖ ចំណងមិត្តភាពអាមេរិក-រុស្ស៊ី កំពុងកាន់តែ អាក្រក់ខ្លាំងឡើង 

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយថា ចំណងមិត្តភាព រវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន កំពុងកាន់តែអាក្រក់ខ្លាំងឡើង ដោយលោកធ្វើការបង្ហាញនៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋបាលអាមេរិកបច្ចុប្បន្ន បានដាក់ទណ្ឌកម្មជាច្រើន លើប្រទេសរុស្ស៊ី។ 

យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Fox News ដែលចេញនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក ពូទីន បាននិយាយប្រាប់ទៅកាន់បណ្ដាញទូរទស្សន៍ Mir TV យ៉ាងដូច្នេះថា “ពួកវា (ចំណងមិត្តភាពរបស់យើង) កំពុងតែធ្លាក់ចុះយ៉ាងខ្លាំង គឺវាកំពុងតែអាក្រក់ខ្លាំងឡើងៗ ហើយរដ្ឋបាលច្ចុប្បន្ននេះ តាមគំនិតរបស់ខ្លួន បានអនុម័តលើការសម្រេចចិត្តជាច្រើន ដាក់ទណ្ឌកម្មប្រទេសរុស្សី នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ”៕ 

គួរបញ្ជាក់ថា ចំណងមិត្តភាពសហរដ្ឋអាមេរិក-រុស្ស៊ី ត្រូវបានជាប់គាំងដោយសារអ្វីៗគ្រប់យ៉ាង ចាប់តាំងពីបញ្ហាស៊ីរីរហូតបញ្ហាអ៊ុយក្រែន ក៏ដូចជាការចោទប្រកាន់ អំពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងនយោបាយសហរដ្ឋអាមេរិក ប៉ុន្តែទីក្រុងមូស្គូបានបដិសេធចំពោះការចោទប្រកាន់នេះ៕ 
 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • លោក ងិន សុខបញ្ញា ចូលរួមមហាសន្និបាត សហព័ន្ធកីឡា ទ្រីយ៉ាត្លុងអ... - 20/06/2019 11:50
  • សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ប្រកាសប្រកួតអុកចត្រង្គ ជើងឯកថ្ន... - 20/06/2019 11:43
  • ការស្រាវជ្រាវដ៏ធំបំផុតនិយាយថា យើងមិនទាន់បានរកឃើញ សញ្ញាណាមួយន... - 20/06/2019 11:30
  • យន្តហោះអគ្គិសនី បញ្ចូលថ្មមួយម៉ោង ហោះបាន ១៦០គីឡូម៉ែត្រ - 20/06/2019 11:12
  • កូរ៉េខាងត្បូង ជំរុញឲ្យមានកិច្ចប្រជុំកំពូល អន្ដរកូរ៉េ មុនឬក្រ... - 20/06/2019 11:04
  • ប្រវត្តិដ៏កំសត់ របស់រាជនីសំឡេងមាស រស់ សិរីសុទ្ធា ដែលពលរដ្ឋខ្... - 20/06/2019 10:57
  • Mbappe ចង់​ដើរ​តាម​គំរូ​របស់ Zlatan និង​កីឡាករ​ដទៃ​ទៀត​ ដោយ​... - 20/06/2019 10:54
  • Neymar ត្រូវ UEFA ពិន័យ​មិន​ឲ្យ​លេង UCL ៣​ប្រកួត​រដូវ​កាល​ក្... - 20/06/2019 10:51
  • ដំណឹងល្អសម្រាប់ Liverpool ក្រោយប្រធានក្លឹប Lyon អះអាងថា Feki... - 20/06/2019 10:19
  • ប៉េណាល់ទី​របស់ Messi ជួយ​បន្ត​ដង្ហើម​អាហ្សង់ទីន​នៅ Copa Amer... - 20/06/2019 10:17
  • Please wait 8  seconds, if skip Close

    Top