ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ក្រុមហ៊ុន Tesla ចុះស៊ើបអង្កេត ឧប្បត្តិហេតុនៃ កន្លែងរថយន្តចត នៅទីក្រុងសៀងហៃ

ចិន៖ ក្រុមហ៊ុន Tesla Inc របស់ក្រុមហ៊ុនអេឡិចត្រូនិកអាមេរិកបាននិយាយថា ខ្លួនបានបញ្ជូនក្រុមមួយ ដើម្បីស៊ើបអង្កេត វីដេអូ មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនដែលបង្ហាញថា រថយន្ត Tesla Model S ដែលចតនៅកន្លែង ចតរថយន្ត កើតហេតុការណ៍ចុងក្រោយជាប់ពាក់ព័ន្ធនឹងរថយន្ត Tesla យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

វីដេអូដែលបានចាក់ផ្សាយនៅល្ងាច ថ្ងៃអាទិត្យ និងបានចែក ចាយយ៉ាងទូលំទូលាយនៅលើវេបសាយ Weibo របស់ចិន ដូចជា Twitter ជាដើមបានបង្ហាញថា រថយន្តចតចោលបញ្ចេញផ្សែង និងផ្ទុះឆេះនៅវិនាទីក្រោយ។ វីដេអូដែល អះអាង ពីក្រោយហេតុការណ៍នោះបានបង្ហាញថា មានរថយន្ដ៣គ្រឿងត្រូវបានបំផ្លាញទាំងស្រុង។ប៉ុន្តែមិនទាន់ អាចផ្ទៀង ផ្ទាត់ ប្រភព ដើមនៃវីដេអូដែលអ្នកប្រើប្រាស់ Weibo បាននិយាយថា ត្រូវបានថតនៅសៀងហៃ។

មូលហេតុនៃការផ្ទុះនេះមិនអាចត្រូវបានបញ្ជាក់ភ្លាមៗពីវីដេអូនោះទេ។ ក្រុមហ៊ុន Tesla បាននិយាយនៅក្នុង សេចក្តីថ្លែង ការណ៍មួយថា យើងបានបញ្ជូន ក្រុមភ្លាមៗ ទៅកន្លែងហើយយើង កំពុងគាំទ្រដល់ អាជ្ញាធរមូលដ្ឋានដើម្បីបង្កើតការពិត។ ពីអ្វីដែលយើងដឹងឥឡូវនេះគ្មានន រណាម្នាក់រងគ្រោះទេ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man United ទំនងជានៅមានសង្ឃឹមដោយសារ De Ligt ចុច Like រូបថត In... - 26/05/2019 17:11
  • ទ័ពជើងទឹកអាមេរិកផ្អាកដំណើរការកងយន្តហោះចម្បាំង Grim Reaper នៅ... - 26/05/2019 16:50
  • Man United សម្លឹងឃើញកីឡាករ តម្លៃ៣៥លានផោនម្នាក់ សម្រាប់ជំនួស... - 26/05/2019 14:51
  • សារព័ត៌មានទម្លាយថា ប្រទេសបារាំង ធ្លាប់ធ្វើការសាកល្បងនុយក្លេអ... - 26/05/2019 14:48
  • កម្មវិធីតន្ត្រីដំបូងគេ​ នៅកម្ពុជា «Battle of the Bands» បញ្ច... - 26/05/2019 14:43
  • ត្រីឆ្លាមត្របាក់ ជើងម្ខាងរបស់ ក្មេងប្រុសម្នាក់ស្ទើរ ដាច់ នៅឆ... - 26/05/2019 13:53
  • តុលាការអន្តរជាតិចេញ បញ្ជារុស្សីឲ្យដោះលែង ក្រុមអ្នកនេសាទ និងន... - 26/05/2019 13:50
  • Herbalife Nutrition ផ្តល់ការបណ្តុះបណ្តាល ផ្នែកអាហារូបត្ថម្ភ... - 26/05/2019 13:45
  • Hara អតីត​ក្រុម KARA ត្រូវ​បាន​សង្គ្រោះ ពីការធ្វើអត្តឃាត​ យប... - 26/05/2019 13:16
  • ក្រុម​ Lampard និង Terry ​ប្រកួត​រក​កៅអី​១​ទៅ EPL ខណៈ Derby... - 26/05/2019 13:13
  • Please wait 8  seconds, if skip Close

    Top