ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

វិធី​ធ្វើ​ឲ្យ​ iPhone ដើរ​លឿន គ្មាន​អស់​លុយ​មួយ​​រៀល!

​​​​តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ទូរសព្ទ​ iPhone របស់​អ្នក​ប្រែ​ជា​មាន​​សភាព​ស្ទក់​ ​ដូច​ជា​បើក​កម្មវិធី​ដែល​ធ្លាប់​បើក​ជា​រៀង​រាល់​ដង​​គឺ​យឺត​ខុស​ពី​ធម្មតា​ដែរ​ឬ​ទេ?

1445183215-618

​​វា​ប្រហែល​ជា​ដល់​ពេល​ដែល​អ្នក​គួរ​តែ​សម្អាត​ RAM ទូរសព្ទ​ហើយ។ ​ត្រង់​ចំណុច​នេះ​មិន​មែន​ចង់​សំដៅ​ទៅ​លើ​ការ​បិទ​កម្មវិធី​ទូរសព្ទ​ទាំង​អស់​​តាម​រយៈ​ Multitasking នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​គឺ​ចង់​បង្ហាញ​អំពី​គន្លឹះ​មួយ​ដែល​មាន​អ្នក​ដឹង​តិច​តួច​បំផុត​ ហើយ​​គន្លឹះ​នោះ​​អាច​​​សម្អាត ​​RAM បាន​ដោយ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ទូរសព្ទ​ដូច​ជា​​ទើប​តែ​បើក​ដំណើរ​ដំបូង​អញ្ចឹង។

រឿង​​ចម្បង​ដែល​អ្នក​ត្រូវ​ធ្វើ​​នោះ​គឺ​ ចុច​ប៊ូតុង​ Power ឲ្យ​ជាប់​រហូត​ដល់​ចេញ​​ផ្ទាំង​បង្ហាញ​អក្សរ​ "Slide to Power Off”។ ​បន្ទាប់​​​ចុច​លើ​ប៊ូតុង​ Home (iPhone គ្មាន​ប៊ូតុង Home មិន​អាច​ប្រើ​វិធី​នេះ​បាន​ឡើយ) រយៈ​ពេល​ប៉ុន្មាន​វិនាទី ​នៅ​ពេល​នោះ​វា​នឹង​នាំ​អ្នក​ទៅ​កាន់​​ Home Screen វិញ​ដោយ​បាន​សម្អាត​ RAM ឲ្យ​ទំនេរ​រួច​ជា​ស្រេច។

SlideToPowerOffiPhone

នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​កាន់​ Multitasking ដោយ​ចុច​ប៊ូតុង​ Home ពីរ​ដង​​អ្នក​នឹង​ឃើញ​កម្មវិធី​ដែល​អ្នក​បាន​បើក​ពី​មុន​ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ចុច​លើ​វា​ កម្មវិធី​ទាំង​នោះ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ពី​ដំបូង​ឡើង​វិញ​ ប្រៀប​ដូច​ជា​អ្នក​ចុច​បើក​កម្មវិធី​លើ​ Home Screen យ៉ាង​អញ្ចឹង។

គួរ​បញ្ជាក់​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS បំពេញ​តួនាទី​យ៉ាង​ល្អ​ក្នុង​ការ​ចាត់​ចែង​ RAM ហេតុ​​នេះ​អ្នក​មិន​ចាំ​បាច់​ធ្វើ​តាម​វិធី​ខាង​លើ​ញឹកញាប់​ពេក​ទេ​ លុះ​ត្រា​តែ​ទូរសព្ទ​អ្នក​ចាប់​ផ្ដើម​មាន​សភាព​យឺត​ខុស​ធម្មតា៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ផ្នូរម៉េជីតដ៏ធំសម័យ កាលថ្មកែវ មានអាយុកាលរហូត ដល់ ១០ជំនាន់ នៃ... - 24/04/2019 11:24
  • វេបសាយដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រនៃ មនុស្សជំនាន់ បច្ចេកវ... - 24/04/2019 11:20
  • អបអរសាទ! តារាហុង Ruco Chan ក្លាយជាឪពុកគេហើយ - 24/04/2019 09:52
  • រូបភាពផ្កាយរណប បង្ហាញការឡើងកម្ដៅ ភពផែនដីនៃការរបង្កើត ផែនទី'ស... - 24/04/2019 09:42
  • Mahrez រដូវកាលនេះ ជាមួយនឹង Man City ធ្វើឲ្យអ្នកគាំទ្រ ស្ទើរភ... - 24/04/2019 09:21
  • ប្រភេទម៉ូលេគុល ដំបូងគេបង្កើតឡើង ក្នុងសកលលោក បន្ទាប់ពីក្រុម B... - 24/04/2019 09:09
  • ជប៉ុន ងាកមកបង្ហាញ ភាពទន់ភ្លន់ ចំពោះកូរ៉េខាងជើង និងរុស្ស៊ី - 24/04/2019 09:06
  • លោក គីម ជុងអ៊ុន នឹងទស្សនកិច្ច ប្រទេសរុស្ស៊ីក្នុងពេល ឆាប់ៗ សម... - 24/04/2019 09:02
  • Juventus ប្រជែងSpurs ចចារទិញកីឡាករវ័យក្មេង តម្លៃ៤០លានផោន ម្ន... - 23/04/2019 19:52
  • លោក Mark Zuckerberg អាចនឹងប្រឈមមុខការ ត្រួតពិនិត្យពី FTC ដោយ... - 23/04/2019 19:47
  • Please wait 8  seconds, if skip Close

    Top