ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

សឹង​មិន​ជឿ! Land Rover ប្ដឹង​ឈ្នះ​ក្រុមហ៊ុន​ចិន​​ ដែល​លួច​ចម្លង​ម៉ូត​រថយន្ត​ខ្លួន

​ក្រោយ​ឆ្លង​កាត់​សង្គ្រាម​នៅ​តុលាការ ​​ប្រទេស​ចិន​​​អស់​ប្រមាណ​ ៣ ឆ្នាំ ទី​បំផុត​ក្រុមហ៊ុន​ Jaguar Land Rover ទទួល​បាន​ជ័យ​ជម្នះ​លើ​រឿង​ក្ដី​ត​ទល់​នឹង​ក្រុមហ៊ុន​រថយន្ត​​ Landwind របស់​ចិន។
 
Range Rover Evoqueសាលា​ដំបូង​នៃ​ទីក្រុង​ប៉េកាំង ​បាន​រក​ឃើញ​ ថា​រថយន្ត​ Range Rover Evoque មាន​ប្រើ​ប្រាស់​រចនាបថ​ពិសេស​ចំនួន​ ៥ ដែល​ត្រូវ​បាន​លួច​ចម្លង​ដោយ​ប្រយោល​ពី​សំណាក់​ក្រុមហ៊ុន​ Jiangling ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ Landwind និង​ជា​អ្នក​ផលិត​រថយន្ត​​ម៉ូដែល​ X7។ តុលាការ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ Landwind បញ្ឈប់​ការ​​សង្វាក់​ផលិត​កម្ម និង​បញ្ឈប់​ការ​លក់​រថយន្ត​ម៉ូដែល​ X7 រួម​ទាំង​សង​ថ្លៃ​ជំងឺ​ចិត្ត​ដល់​ក្រុមហ៊ុន​ Jaguar Land Rover ផង​ដែរ។
 
Landwind X7Jaguar Land Rover បាន​រៀប​រាប់​ថា​ ​លទ្ធផល​នៃ​ការ​កាត់​ក្ដី​នេះ គឺ​ជា​រឿង​ដ៏​កម្រ​មួយ​ ដោយ​សារ​កន្លង​មក​មិន​ងាយ​មាន​ក្រុមហ៊ុន​បរទេស​ណា​អាច​ប្ដឹង​ឈ្នះ​ក្រុមហ៊ុន​ចិន​នៅ​ក្នុង​ទឹក​ដី​ប្រទេស​ចិន​ណាស់។
 
Range Rover Evoque Landwind X7 គួរ​ដឹង​ថា​រថយន្ត​​ Landwind X7 បាន​បង្ហាញ​មុខ​ដំបូង​កាល​ពី​ឆ្នាំ ២០១៥ ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Guangzhou Motor Show និង​បាន​ចាប់​ផ្ដើម​ចេញ​លក់ ​នៅ​ប្រទេស​ចិន​ ដោយ​មាន ​តម្លៃ​លក់​ថោក​ជាង​រថយន្ត​ Range Rover Evoque ដល់​ទៅ​បី​ដង​ឯណោះ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អាមេរិកប្រកាសទោស មេគ្រឿងញៀនធំ បំផុតលើលោកជាប់ទោស អស់មួយជីវិតប... - 18/07/2019 19:24
  • Joelinton តម្លៃ៣៦លានផោន ត្រៀមខ្លួនក្លាយ ជាកីឡាករចំណូលថ្មីទី១... - 18/07/2019 19:09
  • អ្នកវិទ្យាសាស្ដ្ររកឃើញត្រីផ្កាយដ៏ចម្លែក មើលទៅដូចជានំរ៉ាវីយ៉ូ... - 18/07/2019 16:49
  • កងទព័ជើងទឹកជប៉ុននឹងមិនបញ្ជូនកងនាវារបស់ខ្លួនទៅច្រកសមុទ្រហូមូស... - 18/07/2019 16:10
  • រកឃើញទីតាំងទីក្រុង ទំនើបនៅសម័យ បុរាណ អាយុកាលជាង ៩០០០ឆ្នាំ ខា... - 18/07/2019 15:51
  • កំពូលក្រុមហ៊ុនផ្គត់ផ្គង់ ស្មាតហ្វូនទំាង៥នៅលើពិភពលោក - 18/07/2019 15:27
  • គំរូថ្ម Stonehenge បង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រ បង្ហាញ... - 18/07/2019 15:26
  • តាមពិតបែបនេះទេ! អ្នកផឹកស្រាបៀរជាប្រចាំ មានដឹងទេថា ផឹកស្រា អា... - 18/07/2019 15:09
  •  ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google នៅតែបន្តបញ្ចេញនិមិ្មតសញ... - 18/07/2019 14:52
  •  អ្នកការទូត៖  អាមេរិក  នឹងធ្វើអ្វីដែលអាចជួយដោះស្រាយជម្លោះរវា... - 18/07/2019 14:49
  • Please wait 8  seconds, if skip Close

    Top