ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

មន្ទីរបញ្ចកោណអនុញ្ញាត ថវិកា១ពាន់លានដុល្លារ សម្រាប់ជញ្ជាំងព្រំដែន របស់លោក Trump

វ៉ាស៊ីនតោន៖ប្រធានមន្ទីរបញ្ចកោណ លោក Patrick Shanahan បាននិយាយថា លោកបានអនុញ្ញាតឲ្យមានប្រាក់ ចំនួន១ពាន់លានដុល្លារ ដើម្បីសាងសង់ផ្នែកមួយ នៃជញ្ជាំងដែលលោក ប្រធានាធិបតី Donald Trumpស្វែងរកតាមបណ្តោយ ព្រំដែនអាមេរិក និងម៉ិកស៊ិកយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។

ក្រសួងសន្តិសុខមាតុភូមិបានស្នើសុំឲ្យ មន្ទីរបញ្ចកោណសាងសង់ របងប្រវែង៩២គីឡូម៉ែត្រ ដែលមានកម្ពស់៥,៥ម៉ែត្រ និងកែលម្អផ្លូវថ្នល់ ដំឡើងភ្លើងបំភ្លឺដើម្បីគាំទ្រ ដល់ការប្រកាស អាសន្នរបស់លោក Trump ទាក់ទងនឹងព្រំដែន។

សេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ បានអានថា ការផ្តល់សិទ្ធិអំណាចដល់មេបញ្ជាការយោធា កងយោធាសហរដ្ឋអាម៉េរិកដើម្បីចាប់ផ្តើម ផែនការនិងប្រតិបត្តិរហូតដល់ ទៅ១ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ក្រសួងសន្តិសុខមាតុភូមិ  គយ និងព្រំដែន ។

រដ្ឋមន្ត្រីការពារជាតិស្តីទីបានការពារការផ្លាស់ប្តូរនេះ ដោយលើកឡើងពីច្បាប់សហព័ន្ធថា លោកបាននិយាយថា ផ្តល់ឲ្យក្រសួងការពារជាតិ នូវសិទ្ធិសាងសង់ ផ្លូវថ្នល់ របង និងដំឡើងភ្លើងបំភ្លឺដើម្បីទប់ស្កាត់ ច្រករត់ពន្ធគ្រឿងញៀនឆ្លងកាត់ព្រំដែនអន្តរជាតិនៃ សហរដ្ឋអាមេរិ កដើម្បីគាំទ្រដល់ ការប្រឆាំងតបត និងសកម្មភាពគ្រឿងញៀន របស់ទីភ្នាក់ងារអនុវត្តច្បាប់ សហព័ន្ធ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អាមេរិកប្រកាសទោស មេគ្រឿងញៀនធំ បំផុតលើលោកជាប់ទោស អស់មួយជីវិតប... - 18/07/2019 19:24
  • Joelinton តម្លៃ៣៦លានផោន ត្រៀមខ្លួនក្លាយ ជាកីឡាករចំណូលថ្មីទី១... - 18/07/2019 19:09
  • អ្នកវិទ្យាសាស្ដ្ររកឃើញត្រីផ្កាយដ៏ចម្លែក មើលទៅដូចជានំរ៉ាវីយ៉ូ... - 18/07/2019 16:49
  • កងទព័ជើងទឹកជប៉ុននឹងមិនបញ្ជូនកងនាវារបស់ខ្លួនទៅច្រកសមុទ្រហូមូស... - 18/07/2019 16:10
  • រកឃើញទីតាំងទីក្រុង ទំនើបនៅសម័យ បុរាណ អាយុកាលជាង ៩០០០ឆ្នាំ ខា... - 18/07/2019 15:51
  • កំពូលក្រុមហ៊ុនផ្គត់ផ្គង់ ស្មាតហ្វូនទំាង៥នៅលើពិភពលោក - 18/07/2019 15:27
  • គំរូថ្ម Stonehenge បង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រ បង្ហាញ... - 18/07/2019 15:26
  • តាមពិតបែបនេះទេ! អ្នកផឹកស្រាបៀរជាប្រចាំ មានដឹងទេថា ផឹកស្រា អា... - 18/07/2019 15:09
  •  ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google នៅតែបន្តបញ្ចេញនិមិ្មតសញ... - 18/07/2019 14:52
  •  អ្នកការទូត៖  អាមេរិក  នឹងធ្វើអ្វីដែលអាចជួយដោះស្រាយជម្លោះរវា... - 18/07/2019 14:49
  • Please wait 8  seconds, if skip Close

    Top