ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ក្រុមហ៊ុន EZECOM លើកកម្ពស់វិស័យ ICT និងគាំទ្រ ឌីជីថលកម្ពុជា ២០១៩

ភ្នំពេញ៖ ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុន អ៊ីនធឺណិតលំដាប់ខ្ពស់ និងជាក្រុមហ៊ុនបច្ចេកវិទ្យា ឈានមុខគេមួយនៅកម្ពុជា បាននឹងកំពុងលើកកម្ពស់ វិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) នៅកម្ពុជា តាមរយៈសកម្មភាព ទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួន ហើយកាលពីពេលថ្មីៗនេះ បានចូលរួមឧបត្ថម្ភជា “ដៃគូអ៊ីនធឺណិត” នៃសន្និសីទនិងពិព័រណ៍ ឌីជីថលកម្ពុជា ២០១៩ ទៀតផង ។

ព្រឹត្តិការណ៍សន្និសីទនិងពិព័រណ៍ ឌីជីថលកម្ពុជា ២០១៩ ដែលបានប្រព្រឹត្តិទៅ កាលពីសប្តាហ៍កន្លងទៅ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ គឺជាព្រឹត្តិការណ៍ថ្នាក់ជាតិ ដ៏មានសារសំខាន់មួយ រៀបចំឡើងដោយវិទ្យាស្ថានជាតិ NIPTICT និងគាំទ្រដោយក្រសួងពាក់ព័ន្ធ និងជាព្រឹត្តិការណ៍ពិព័រណ៍ បច្ចេកវិជ្ជាថ្នាក់ជាតិដំបូង និងធំបំផុតប្រចាំឆ្នាំ ២០១៩។

លោក ថាន ថេន នាយកផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន EZECOM បានមានប្រសាសន៍ថា “ក្នុងនាមជាក្រុមហ៊ុន បច្ចេកវិទ្យាឈានមុខគេមួយ EZECOM យល់ដឹងយ៉ាងច្បាស់ពីសារៈសំខាន់ នៃការលើកកម្ពស់វិស័យ ICT នៅកម្ពុជា។ ហេតុនេះហើយ គេតែងឃើញ EZECOM មានវត្តមានចូលរួមឧបត្ថម្ភ ឬផ្តួចផ្តើមសកម្មភាព និងគម្រោងជាច្រើនទាក់ទង នឹងការលើកកម្ពស់វិស័យ ICT នៅកម្ពុជា”។

លោកបានបន្ថែមទៀតថា “សន្និសីទនិងពិព័រណ៍ ឌីជីថលកម្ពុជា ២០១៩ គឺជាព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិ ដំបូង និងធំបំផុតប្រចាំឆ្នាំនេះ។ ខ្ញុំមានសុទិដ្ឋនិយមថា ព្រឹត្តិការណ៍នេះ នឹងចូលរួមចំណែកជួយ អោយនាវាកម្ពុជាបើកឆ្ពោះ ទៅរកការបង្កើតសេដ្ឋកិច្ច ឌីជីថលដ៏រឹងមាំមួយ ហើយនឹងជំរុញការអភិវឌ្ឍ សហគមន៍បច្ចេកវិទ្យានៅកម្ពុជា អោយកាន់តែផុសផុលឡើង”។

ទាក់ទងនឹងសារសំខាន់ នៃការលើកកម្ពស់វិស័យ ICT នៅកម្ពុជា លោក ថាន ថេន បានលើកឡើងថា វិស័យ ICT មានសក្តានុពលធំធេងណាស់ ក្នុងការជួយអភិវឌ្ឍ ប្រទេសជាតិយើង។ វិស័យនេះអាចក្លាយជាកត្តា ជំរុញកំណើនសេដ្ឋកិច្ច ដ៏ធំមួយរបស់កម្ពុជា ហើយតាមរយៈការ លើកស្ទួយគំនិតច្នៃប្រឌិត សកម្មភាពស្រាវជ្រាវ និងបច្ចេកទេសពាណិជ្ជកម្មទំនើប វិស័យនេះអាចបង្កើតការងារថ្មីៗ និងធ្វើអោយវិស័យដ៏ទៃទៀត អភិវឌ្ឍឈានឡើងជាមួយគ្នាផងដែរ។ លោកបានបិទបញ្ចប់ថា ថ្វីត្បិតសកម្មភាពរបស់ EZECOM គ្រាន់តែជាសកម្មភាព របស់ក្រុមហ៊ុនតែមួយ តែលោកជឿជាក់ថា បន្តិចម្តងៗយើងអាចរួមគ្នា ធ្វើឱ្យអនាគតដ៏ភ្លឺស្វាង នេះក្លាយជាការពិត សម្រាប់ប្រទេសកម្ពុជាយើង។

គួរបញ្ជាក់ផងដែរថា សន្និសីទនិងពិព័រណ៍ ឌីជីថលកម្ពុជា ២០១៩ បាននាំមកនូវគំនិតច្នៃប្រឌិតថ្មីៗ និងល្អបំផុតមិនធ្លាប់មាន នៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ដែលពោរពេញទៅ ដោយគំនិតដឹកនាំ ចំណេះដឹងល្អៗ និងដំណោះស្រាយជាក់ស្តែង។ អ្នកជំនាញ អ្នកអភិវឌ្ឍបច្ចេកវិទ្យាច្នៃប្រឌិត និងអ្នកដឹកនាំពាក់ព័ន្ធ ទូទាំងពិភពលោក ពីក្នុងវិស័យធុរកិច្ច និងរដ្ឋាភិបាល ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវ នឹងធ្វើការពិភាក្សា ព្រមទាំងធ្វើបទបង្ហាញពីនិន្នាការ និងការអភិវឌ្ឍន៍ថ្មីៗ នៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ជាពិសេសពួកគាត់នឹងផ្តល់គំនិត និងទស្សនវិស័យរបស់ពួកគាត់ ចំពោះបញ្ហាប្រឈមចំពោះ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នៅកម្ពុជា និងលើសាកលលោក។

ជាមួយនឹងការចូលរួមចំណែក យ៉ាងសកម្មពីវិស័យឯកជន តួយ៉ាងដូចជាក្រុមហ៊ុន EZECOM ជាដើម គេមានសុទិដ្ឋិនិយមថា វិស័យ ICT នៅកម្ពុជា អាចនឹងរីកចម្រើនឡើងយ៉ាងខ្លាំងក្លា នៅក្នុងអំឡុងទសវត្សរ៍ខាងមុខនេះ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អាមេរិកប្រកាសទោស មេគ្រឿងញៀនធំ បំផុតលើលោកជាប់ទោស អស់មួយជីវិតប... - 18/07/2019 19:24
  • Joelinton តម្លៃ៣៦លានផោន ត្រៀមខ្លួនក្លាយ ជាកីឡាករចំណូលថ្មីទី១... - 18/07/2019 19:09
  • អ្នកវិទ្យាសាស្ដ្ររកឃើញត្រីផ្កាយដ៏ចម្លែក មើលទៅដូចជានំរ៉ាវីយ៉ូ... - 18/07/2019 16:49
  • កងទព័ជើងទឹកជប៉ុននឹងមិនបញ្ជូនកងនាវារបស់ខ្លួនទៅច្រកសមុទ្រហូមូស... - 18/07/2019 16:10
  • រកឃើញទីតាំងទីក្រុង ទំនើបនៅសម័យ បុរាណ អាយុកាលជាង ៩០០០ឆ្នាំ ខា... - 18/07/2019 15:51
  • កំពូលក្រុមហ៊ុនផ្គត់ផ្គង់ ស្មាតហ្វូនទំាង៥នៅលើពិភពលោក - 18/07/2019 15:27
  • គំរូថ្ម Stonehenge បង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រ បង្ហាញ... - 18/07/2019 15:26
  • តាមពិតបែបនេះទេ! អ្នកផឹកស្រាបៀរជាប្រចាំ មានដឹងទេថា ផឹកស្រា អា... - 18/07/2019 15:09
  •  ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google នៅតែបន្តបញ្ចេញនិមិ្មតសញ... - 18/07/2019 14:52
  •  អ្នកការទូត៖  អាមេរិក  នឹងធ្វើអ្វីដែលអាចជួយដោះស្រាយជម្លោះរវា... - 18/07/2019 14:49
  • Please wait 8  seconds, if skip Close

    Top