ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Facebook បាត់បង់ជើងខ្លាំង២នាក់ ខណៈCPO លោក Chris Cox និង VPរបស់WhatsApp លោក Chris Daniels លាលែងពីតំណែង នៅថ្ងៃតែមួយ

អាមេរិក៖ នាយកប្រតិបត្តិកំពូល២នាក់ កំពុងចាក ចេញពីក្រុមហ៊ុន Facebook មួយសប្តាហ៍ បន្ទាប់ពីលោក Mark Zuckerberg បានបង្ហាញទស្សនៈវិស័យឯកជនភាពថ្មី ដើម្បីធ្វើការកំណែទម្រង់ចក្ខុវិស័យរបស់ខ្លួន ក្រោយពីមានរឿង អាស្រូវឯកជន ជាច្រើននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

លោក Chris Cox ប្រធានផ្នែកផលិតកម្ម Facebook ដែលជានាយករងជាន់ខ្ពស់របស់នាយកប្រតិបត្តិក្រុមហ៊ុន Mark Zuckerberg យូរមកហើយនឹងចាកចេញពីបណ្តាញទំនាក់ទំនងសង្គម។ ប្រភពមួយដែលដឹងពីស្ថានភាពនេះបានប្រាប់ BuzzFeed News ថា ការចាកចេញរបស់ លោកCox អាចត្រូវបានគេចងភ្ជាប់ទៅនឹងភាព មិនយល់ស្របលើយុទ្ធ សាស្រ្តផ្តោតលើភាពឯកជនថ្មីរបស់ Zuckerberg សម្រាប់ Facebook ។

ចំណែកក្រុមហ៊ុននេះក៏កំពុងបាត់បង់អនុប្រធាន WhatsApp ម្នាក់ទៀត គឺលោក Chris Daniels ផងដែរ។ លោក Zuckerberg  បានប្រកាសពីការចេញដំណើរនៅលើប្លក់កាលពីថ្ងៃព្រហស្បតិ៍បានពន្យល់ថា ការផ្លាស់ប្តូរនេះធ្វើឡើង ខណៈ Facebook បានដោះស្រាយលើយុទ្ធសាស្រ្តសម្រាប់អនាគតនៃកម្មវិធី "គ្រួសារ" របស់ខ្លួនដែលផ្តោតលើការធ្វើការអ៊ិនគ្រីប និង "អន្តរប្រតិបត្តិការ" រវាងកម្មវិធី។

លោក Daniels បានធ្វើការនៅ Facebook អស់រយៈពេលជិត៩ឆ្នាំមកហើយ ហើយពីមុនបានដឹកនាំកិច្ចខិតខំប្រឹងប្រែង Internet.org របស់ក្រុមហ៊ុនដែលជាគម្រោងមួយដែលមានគោលដៅនាំអ៊ីនធើណេតទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។ លោកត្រូវបានគេតែងតាំងជាប្រធាននៃកម្មវិធី WhatsApp តិចជាងមួយឆ្នាំមុន។

លោក Zuckerberg បាននិយាយថា លោក Cathcart អនុប្រធានផ្នែកគ្រប់គ្រងផលិតផលនឹងដឹកនាំកម្មវិធី WhatsApp និងប្រធានផ្នែកវីដេអូ ហ្គេម និងរកប្រាក់។ Fidji Simo នឹងក្លាយជាប្រធានថ្មីនៃកម្មវិធី Facebook ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Van Gaal ថា​របៀប​ដឹកនាំ​របស់​ Ole ចត​ឡាន​ក្រុង​ដូច​តែ​ Mouri... - 27/03/2019 10:02
  • កូរ៉េខាងត្បូង អាមេរិក យល់ស្របជំរុញការប្រើប្រាស់រួមគ្នានៃត... - 27/03/2019 10:00
  • TEPCO បាត់បង់ការខូចខាត ទាំងឈុត នៅហ្វ៊ូគូស៊ីម៉ាលើកទី ១០ ក្រោយ... - 27/03/2019 09:57
  • សឹង​មិន​ជឿ! Land Rover ប្ដឹង​ឈ្នះ​ក្រុមហ៊ុន​ចិន​​ ដែល​លួច​ចម... - 27/03/2019 09:46
  • ត្រឹមមួយខែដាច់ភ្លើង ២ដង ប្រជាជន វេណេហ្ស៊ុយអេឡា បង្ហាញការ ខឹង... - 27/03/2019 09:42
  • ក្រុមបាល់ទះបុរស អូទ្រីសឈ្នះ ជើងឯកបាល់ ការប្រកួតទះឆ្នេរខ្សាច់... - 27/03/2019 09:39
  • សហព័ន្ធប្រដាល់សាកលកម្ពុជា ត្រៀមបញ្ជូនអ្នក ប្រដាល់សាកល៧រូប ទៅ... - 27/03/2019 09:09
  • Mourinho លើកឡើង អំពីបំណងធំ២ ដែលគាត់នៅតែចង់ ទទួលបានពេលត្រឡប់... - 27/03/2019 09:06
  • លោក Mike Pence សន្យាបញ្ជូន អវកាសយានិក ទៅឋានព្រះច័ន្ទ  រយៈពេល... - 27/03/2019 09:04
  • មកមើល ទិដ្ឋភាពលើកោះគ្រោះថ្នាក់បំផុត មានពស់ជាង ៤ ០០០ក្បាលកំពុ... - 27/03/2019 09:01
  • Please wait 8  seconds, if skip Close

    Top