ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អាមេរិកគ្រោង ធ្វើតេស្ត មីស៊ីលបាញ់ពីដី នៅក្នុងខែសីហា

បរទេស៖ មន្ត្រីមន្ទីរបញ្ចកោណមួយរូបបាននិយាយ នៅថ្ងៃពុធសប្ដាហ៍នេះ សហរដ្ឋអាមេរិកមានបំណង ធ្វើតេស្តមីស៊ីល បាញ់ពីដី ដែលមានចម្ងាយវាយប្រហារប្រហែល១.០០០គីឡូម៉ែត្រ នៅក្នុងខែសីហា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ប្រកាស កាលពីខែមុនថា ខ្លួនមានគម្រោងដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែចម្ងាយវាយប្រហារមធ្យម។

យោងតាមប្រភពព័ត៌មានមួយពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា មន្ត្រីការពារជាតិ ជាន់ ខ្ពស់អាមេរិកមួយរូប ដែលបដិសេធសុំមិនប្រាប់ឈ្មោះ បាននិយាយយ៉ាងដូច្នេះថា “យើងនឹងធ្វើតេស្តមីស៊ីលបាញ់ពីដី នៅក្នុងខែសីហា”។

មន្ត្រីរូបនោះក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកក៏នឹងសម្លឹងធ្វើតេស្តមីស៊ីលផ្លោងមានរយៈចម្ងាយវាយប្រហារមធ្យម នៅក្នុងខែវិច្ឆិកា និងបន្ថែមទៀតថា មីស៊ីលទាំងពីរនេះ គឺជាគ្រាប់មីស៊ីលធម្មតា មិនមានសមត្ថភាពនុយក្លេអ៊ែនោះទេ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • លោក ងិន សុខបញ្ញា ចូលរួមមហាសន្និបាត សហព័ន្ធកីឡា ទ្រីយ៉ាត្លុងអ... - 20/06/2019 11:50
  • សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ប្រកាសប្រកួតអុកចត្រង្គ ជើងឯកថ្ន... - 20/06/2019 11:43
  • ការស្រាវជ្រាវដ៏ធំបំផុតនិយាយថា យើងមិនទាន់បានរកឃើញ សញ្ញាណាមួយន... - 20/06/2019 11:30
  • យន្តហោះអគ្គិសនី បញ្ចូលថ្មមួយម៉ោង ហោះបាន ១៦០គីឡូម៉ែត្រ - 20/06/2019 11:12
  • កូរ៉េខាងត្បូង ជំរុញឲ្យមានកិច្ចប្រជុំកំពូល អន្ដរកូរ៉េ មុនឬក្រ... - 20/06/2019 11:04
  • ប្រវត្តិដ៏កំសត់ របស់រាជនីសំឡេងមាស រស់ សិរីសុទ្ធា ដែលពលរដ្ឋខ្... - 20/06/2019 10:57
  • Mbappe ចង់​ដើរ​តាម​គំរូ​របស់ Zlatan និង​កីឡាករ​ដទៃ​ទៀត​ ដោយ​... - 20/06/2019 10:54
  • Neymar ត្រូវ UEFA ពិន័យ​មិន​ឲ្យ​លេង UCL ៣​ប្រកួត​រដូវ​កាល​ក្... - 20/06/2019 10:51
  • ដំណឹងល្អសម្រាប់ Liverpool ក្រោយប្រធានក្លឹប Lyon អះអាងថា Feki... - 20/06/2019 10:19
  • ប៉េណាល់ទី​របស់ Messi ជួយ​បន្ត​ដង្ហើម​អាហ្សង់ទីន​នៅ Copa Amer... - 20/06/2019 10:17
  • Please wait 8  seconds, if skip Close

    Top