ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ការតស៊ូព្យាយាម ក្រុមហ៊ុន Apple ស្វែងរកមធ្យោបាយ រក្សាឋេរភាពក្នុង ប្រទេសចិនឲ្យបានល្អ

ចិន៖ ប្រាក់ចំណូលសារពើពន្ធប្រចាំ ត្រីមាសដំបូងបង្អស់ របស់ក្រុមហ៊ុន Apple បានបង្ហាញថា ការតស៊ូរបស់ ក្រុមហ៊ុន ក្នុងប្រទេសចិន និងអាជីវកម្មទូរស័ព្ទសំខាន់របស់ខ្លួននឹងបន្ត ខណៈក្រុមអ្នកវិភាគនិយាយថា បច្ចេកវិទ្យាអាច បន្ថយតម្លៃ ដើម្បីដោះស្រាយស្ថានភាពនេះយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅក្រុមហ៊ុន Apple បានឲ្យដឹងថា ប្រាក់ចំណូលសម្រាប់រយៈពេល៣ខែគិតត្រឹមថ្ងៃទី ២៩ ខែធ្នូ មានចំនួន៨៤,៣ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះ ៥ភាគរយធៀបនឹងឆ្នាំមុន។ ប្រាក់ចំណេញមាន ចំនួន១៩,៩ ពាន់លានដុល្លារ ឬ៤,១៨ ដុល្លារក្នុងមួយហ៊ុន។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយរូបបាននិយាយថា ប្រាក់ចំណូលពីទូរស័ព្ទ iPhones បានធ្លាក់ចុះ ១៥ភាគរយពី មួយ ឆ្នាំមុន។ នៅក្នុងប្រទេសចិនក្រុមហ៊ុន Apple បានរាយការណ៍ថាប្រាក់ចំណូលមានចំនួន ១៣,១ពាន់លានដុល្លារពោល គឺធ្លាក់ចុះពី ១៧,៩ពាន់លានដុល្លារកាលពីឆ្នាំមុន។

វិនិយោគិនក្រុមហ៊ុន Apple មានការព្រួយបារម្ភអំពីការលក់នៅក្នុងប្រទេសចិនចាប់ តាំងពីក្រុមហ៊ុនកាលពីខែមុនបាន បន្ថយ ការណែនាំសម្រាប់ត្រីមាសដោយសារសម្ពាធសេដ្ឋកិច្ចនៅក្នុងតំបន់ និងការលក់ទូរស័ព្ទ iPhone ទន់ខ្សោយ។

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ក៏បានស្តីបន្ទោសភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ចំពោះការធ្លាក់ចុះនៃការលក់៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Asahi Holdings ទិញក្រុមហ៊ុន Carlton & United Brewe... - 20/07/2019 21:53
  • លោក ទៀ សុខា ដឹកនាំកិច្ចប្រជុំ លើកិច្ចការមួយចំនួន ជាមួយក្រុមក... - 20/07/2019 19:45
  • Atletico Madrid ជោគជ័យទិញ បានខ្សែការពារថែម ម្នាក់ទៀតម្លៃ ២៥ល... - 20/07/2019 19:31
  • ក្រុមហ៊ុនការពារជាតិតួកគី ប្រឈមមុខនឹងការខាតបង់ បណ្ដោះអាសន្ន ក... - 20/07/2019 19:30
  • កម្ពុជា និង៣ប្រទេសទៀត គ្មានមេដាយនៃព្រឹត្តិការណ៍ ការប្រកួតកីឡ... - 20/07/2019 19:27
  • សិក្ខាសាលាស្ដីពី​ បច្ចេកវិទ្យាផលិតស្រាបៀរ និងភេសជ្ជៈ ធ្វើដំណ... - 20/07/2019 19:05
  • ភេសជ្ជៈប៉ូវកម្លាំង វើក លើកទឹកចិត្តយុវជន យុវតីកម្ពុជា អោយចូលរ... - 20/07/2019 18:59
  • គនុសិស្សវិទ្យាស្ថាន ជាតិអប់រំកាយ និងកីឡា ២០នាក់ វគ្គបណ្តុះបណ... - 20/07/2019 18:56
  • ប្រទេសជប៉ុន កំពុងតែបង្កើនការសិក្សា លើបទបញ្ជារបស់គម្រោង Libra... - 20/07/2019 18:54
  • Manny Pacquiao ប៉ះ Keith Thurman លើសង្វៀន MGM Grand ស្ថិតក្ន... - 20/07/2019 18:51
  • Please wait 8  seconds, if skip Close

    Top