ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

របាយការណ៍៖ក្រុមហ៊ុន Renault រិះគន់ការស៊ើបអង្កេតរបស់ក្រុមហ៊ុន Nissan ជុំវិញការរឿងអាស្រូវលោក Ghosn

បារីស៖ កាសែត Sunday មួយបានរាយការណ៍ថា មេធាវីរបស់ក្រុមហ៊ុនផលិតរថយន្តបារាំង Renault បានរិះគន់ដៃគូ សម្ព័ន្ធភាព ជប៉ុនរបស់ខ្លួនក្រុមហ៊ុន Nissan ចំពោះការដោះស្រាយរឿងស៊ើបអង្កេតខាងក្នុងរឿងអាស្រូវ Carlos Ghosnយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

យោងតាមសារព័ត៌មាន Le Journal du Dimanche របស់បារាំងបានឲ្យដឹងនៅក្នុងលិខិតមួយផ្ញើទៅក្រុមហ៊ុន Nissan ចុះថ្ងៃទី ១៩ ខែមករាថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិធីសាស្រ្តប្រើប្រាស់ដោយក្រុមហ៊ុន និងក្រុមអ្នកច្បាប់របស់ ខ្លួនរួម ទាំងវិធីដែលពួកគេបានជួលបុគ្គលិក Renault ខ្លះ។

អតីតប្រមុខសម្ព័ន្ធភាពលោក Ghosn កំពុងត្រូវបានឃុំខ្លួននៅប្រទេសជប៉ុន ដោយសារតែការចោទប្រកាន់ថា រូបលោក ត្រូវបានគេរាយការណ៍ថា មានប្រាក់រាប់លានដុល្លារជាប្រាក់ខែដែលជាប្រធានក្រុមហ៊ុន Nissan ។

ពួកគេបាននិយាយថាក្រុមហ៊ុន Renault បានប្រមូលភ័ស្តុតាងគ្រប់គ្រាន់ដើម្បីយល់ និងសោកស្តាយចំពោះវិធីសាស្រ្ត ដែលក្រុមហ៊ុន Nissan និងមេធាវីបាន ប្រើប្រាស់ដើម្បីស្នើសុំសម្ភាសន៍ជាមួយបុគ្គលិក Renault តាមរយៈការិយាល័យ រដ្ឋអាជ្ញាជប៉ុន។

យោងតាមកាសែតនេះថា ក្រុមហ៊ុន Nissan កំពុងស្វែងរកភស្តុតាងដើម្បីគាំទ្រការចោទប្រកាន់ប្រឆាំងនឹងលោក Carlos Ghosn បន្ទាប់ពីការចាប់ខ្លួនរបស់លោក និងបរាជ័យក្នុងការពិគ្រោះយោបល់ជាមួយដៃគូបារាំងរបស់លោក។

លិខិតនោះបានបន្ថែមទៀតថា ក្រុមហ៊ុននេះក៏ព្យាយាមស្វែងរកអាផាតមិន Ghosn នៅក្នុងប្រទេសប្រេស៊ីលលីបង់ និងហូ ឡង់ ផងដែរដោយមិនបានប្រាប់ពីក្រុមហ៊ុន Renault ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Facebook កំពុងបង្កើតក្រុម របស់ខ្លួនដើម្បីជួយបង្ក្រាប មាតិកាដ... - 20/08/2019 19:58
  • បង្កើតឡើងវិញ មិនគួរឲ្យជឿបង្ហាញ ពីមុខនៃមនុស្ស វ័យចំណាស់គ្មានធ... - 20/08/2019 19:48
  • នាយកប្រតិបត្តិជាន់ខ្ពស់អាជីវកម្ម របស់អាមេរិកកំពុងពិចារណាឡើងវ... - 20/08/2019 16:30
  • អាមេរិកផ្តល់ឲ្យក្រុមហ៊ុន Huawei រយៈពេល៩០ថ្ងៃទៀតដើម្បីទិញពីក្... - 20/08/2019 16:25
  • មេធាវី Cristiano Ronaldo សារភាពថា បានផ្តល់សងសំណងជិត ៤០ម៉ឺនដុ... - 20/08/2019 15:46
  • រថយន្ត​ McLaren ​ផលិត​ឆ្នាំ ១៩៩៤ មួយ​គ្រឿង​លក់​បាន​ជិត​ ២០ ល... - 20/08/2019 15:40
  • ប្រធានសហព័ន្ធប្រដាល់គុនខ្មែរឧបត្ថម្ភថវិកាដល់លោកអេ ភូថង សម្រា... - 20/08/2019 15:21
  • NOAA៖ខែកក្កដាជាខែក្តៅបំផុត ក្នុងកំណត់ត្រានៅលើផែនដី រយៈពេល ១៤... - 20/08/2019 15:11
  • ផែនការរបស់ចិន ដើម្បីល្បួង កម្ពុជា - 20/08/2019 15:00
  • ឯកសារ៖ អធិរាជហ៊ីរ៉ូហ៊ីតូ បានបញ្ឈប់ភ្លើងសង្គ្រាម ដោយនាយករដ្ឋម... - 20/08/2019 14:49
  • Please wait 8  seconds, if skip Close

    Top