ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ដូណាល់ ត្រាំអះអាងថាខ្លួន ធ្វើការច្រើនម៉ោងជាង ប្រធានាធិបតីទាំង អស់ក្នុងប្រវត្តិសាស្ត្រ

ប្រធានាធិបតី​ទី ៤៥​របស់​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ បាន​បង្ហោះ​សារ​មួយ​ក្នុង​គណនី Twitter របស់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​ថា​លោក​ធ្វើ​ការ​ច្រើន​ម៉ោង​ជាង​ប្រធានាធិបតី​ទាំង​អស់​ដោយ​គ្មាន​ការ​សម្រាក។

នៅ​ក្នុង​សារ​បង្ហោះ​ដាច់​ដោយ​ឡែក​មួយ​ទៀត ប្រធានាធិបតី​ត្រាំ​បាន​សរសេរ​ថា "ដោយ​សារ​តែ​ប្រទេស​កំពុង​ស្ថិត​ក្នុង​ភាព​រញ៉េរញ៉ៃ​នៅ​ពេល​ដែល​ខ្ញុំ​ក្លាយ​ជា​ប្រធានាធិបតី ខ្ញុំ​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​ធ្វើ​ការ​ច្រើន​ម៉ោង​នោះ​ទេ។ ភាព​រញ៉េរញ៉ៃ​ទាំង​នោះ​មាន​ដូចជា​កម្សោយ​កង​ទ័ព, សង្រ្គាម​ឥត​ឈប់ឈរ​, សក្ដានុពល​នៃ​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង, ការ​ឡើង​ថ្លៃ​ពន្ធ និង​បញ្ហា​ជា​ច្រើន​ទៀត​ទាក់​ទង​នឹង​ព្រំដែន, ជន​អន្តោប្រវេសន៍ និង​វិស័យ​សុខាភិបាល​ជា​ដើម។"

យ៉ាង​ណា​មិញ ការ​អះ​អាង​របស់​ប្រធានាធិបតី​រូប​នេះ បាន​ធ្វើ​ឲ្យ​មន្ត្រី​សេតវិមាន​ជាច្រើន​រូប​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ដោយ​ធ្វើ​ការ​ប្រៀប​ធៀប​ជាមួយ​ប្រធានាធិបតី Bill Clinton ដែល​ធ្វើ​ការ​ច្រើន​ម៉ោង​ជាមួយ​បុគ្គលិក​ខណៈ​ពេល​កាន់​តំណែង ហើយ​ចូល​គេង​យប់​ជ្រៅ​ដោយ​សម្រាក​បាន​តែ ៥​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។

លើស​ពីនេះ​ទៀត ប្រធានាធិបតី George W. Bush ក៏​ធ្វើ​ការ​ច្រើន​ដូចគ្នា​ដោយ​លោក​ក្រោក​នៅ​ម៉ោង ៥:១៥​នាទី​ព្រឹក មក​ដល់​ការិយាល័យ​នៅ​ម៉ោង ៦:៤៥​នាទី ខណៈ​ដែល​អតីត​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ក៏​ធ្វើ​ការ​ដល់​យប់​ជ្រៅ​ហើយ​ច្រើន​ម៉ោង​ដូចគ្នា៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Facebook កំពុងបង្កើតក្រុម របស់ខ្លួនដើម្បីជួយបង្ក្រាប មាតិកាដ... - 20/08/2019 19:58
  • បង្កើតឡើងវិញ មិនគួរឲ្យជឿបង្ហាញ ពីមុខនៃមនុស្ស វ័យចំណាស់គ្មានធ... - 20/08/2019 19:48
  • នាយកប្រតិបត្តិជាន់ខ្ពស់អាជីវកម្ម របស់អាមេរិកកំពុងពិចារណាឡើងវ... - 20/08/2019 16:30
  • អាមេរិកផ្តល់ឲ្យក្រុមហ៊ុន Huawei រយៈពេល៩០ថ្ងៃទៀតដើម្បីទិញពីក្... - 20/08/2019 16:25
  • មេធាវី Cristiano Ronaldo សារភាពថា បានផ្តល់សងសំណងជិត ៤០ម៉ឺនដុ... - 20/08/2019 15:46
  • រថយន្ត​ McLaren ​ផលិត​ឆ្នាំ ១៩៩៤ មួយ​គ្រឿង​លក់​បាន​ជិត​ ២០ ល... - 20/08/2019 15:40
  • ប្រធានសហព័ន្ធប្រដាល់គុនខ្មែរឧបត្ថម្ភថវិកាដល់លោកអេ ភូថង សម្រា... - 20/08/2019 15:21
  • NOAA៖ខែកក្កដាជាខែក្តៅបំផុត ក្នុងកំណត់ត្រានៅលើផែនដី រយៈពេល ១៤... - 20/08/2019 15:11
  • ផែនការរបស់ចិន ដើម្បីល្បួង កម្ពុជា - 20/08/2019 15:00
  • ឯកសារ៖ អធិរាជហ៊ីរ៉ូហ៊ីតូ បានបញ្ឈប់ភ្លើងសង្គ្រាម ដោយនាយករដ្ឋម... - 20/08/2019 14:49
  • Please wait 8  seconds, if skip Close

    Top