មូស្គូ:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទទី១១ខែកុម្ភៈនេះបានឲ្យដឹងថា ប្រេសិតពិសេសរុស្សីប្រចាំនៅយូអិនលោក Vasily Nebenzya បានលើកឡើងថាការដាក់ ពង្រាយប្រព័ន្ធគ្រប់គ្រងអាវុធ ដោយសហរដ្ឋអាមេរិកណាមួយ នឹងអាចនាំឱ្យមានផលវិបាកដែលមិន អាចទាយទុកជាមុនបាន។
លោក Nebenzya ត្រូវបានដកស្រង់សម្តីដោយភ្នាក់ងារ សារព័ត៌មាន Tass បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ ទូរទស្សន៍រុស្ស៊ី Channel One កាលពីថ្ងៃសៅរ៍ថាមើលទៅអ្វី ដែលកំពុងតែកើតមាននៅ ក្នុងតំបន់ដែលគ្មានអាវុធអាមេរិក មានទំនោរក្នុងការដាក់ពង្រាយប្រព័ន្ធគ្រប់គ្រង អាវុធដែលវានឹងអាចធ្វើឲ្យស្ថានភាពនឹងវិវត្តទៅជា សេណារីយ៉ូដែលមិនអាចទស្សន៍ ទាយបាន។
លោកបាននិយាយទៀតថារដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោនកំពុងធ្វើការលើការបង្កើន អាវុធដែលមិនអាចគ្រប់គ្រងបាន ដែលវាបាននឹងកំពុងបង្កើនការ គំរាមកំហែងនៃជម្លោះដែលមិនរំពឹងទុកមួយ។
គួរឲ្យដឹងដែរថាកាលពីថ្ងៃទី១ខែកុម្ភៈរដ្ឋាភិបាល អាមេរិកបានប្រកាសថា សហរដ្ឋអាមេរិកកំពុងដក ចេញពីសន្ធិសញ្ញាកងកម្លាំង នុយក្លេអ៊ែរកម្រិតមធ្យម INF ជាមួយរុស្ស៊ី ក្នុងរយៈពេល៦ខែនិង មានប្រសិទ្ធិភាពចាប់ ពីថ្ងៃទី២ខែកុម្ភៈ៕