បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃអាទិត្យម្សិល មិញនេះថា ប្រទេសអ៊ីរ៉ង់ កំពុងតែទន្ទឹងរង់ចាំ ឲ្យប្រ ទេសលី បង់បង្ហាញនូវបំណងប្រាថ្នាចង់ទទួលយកជំនួយយោធាពី ទីក្រុងតេអេរ៉ង់ ដោយបានលើកឡើង អំពីការផ្តល់នូវការ ផ្គត់ផ្គង់ គាំទ្រ ចំពោះយោធាលីបង់ដែលគាំទ្រដោយអាមេរិក។
លោក Mohammad Javad Zarif ដែលមានរដ្ឋាភិបាលគាំទ្រដល់ក្រុមនិកាយស៊ីអ៊ីតលីបង់ ហេស៍ប៊ូឡា ដ៏មានសក្តានុពល នោះ បាននិយាយយ៉ាងដូច្នោះនៅអាកាសយានដ្ឋាន Beirut ក្នុងពេលចាប់ផ្តើមដំណើរទស្សនកិច្ចដំបូងរបស់លោក ទៅកាន់ ប្រទេសលីបង់ ចាប់តាំងពីរដ្ឋាភិបាលថ្មីនៃប្រទេសនេះ ត្រូវបានបង្កើតឡើងកាលពីចុងខែមុន។
នៅពេលត្រូវគេចោទសួរថា ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនផ្តល់ជំនួយយោធាហើយឬនៅនោះ លោក Zarif បានឆ្លើយតបវិញ ដូច្នេះថា “យើងតែងតែមានការត្រៀមលក្ខណៈប្រភេទនេះ ហើយយើងបានប្រកាសនៅក្នុងឱកាសដទៃថា និន្នាការនេះបាន មាននៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែយើងរង់ចាំឲ្យតែបំណងប្រាថ្នាបែបនេះ កើតមាននៅលើភាគីលីបង់ប៉ុណ្ណោះ”៕