បរទេស៖ មន្ត្រីជាន់ខ្ពសមន្ទីរបញ្ចកោណមួយរូប នាពេលថ្មីៗនេះ បាននិយាយប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិក ទើបបានធ្វើការពិភាក្សាគ្នា អំពីកិច្ចសហការការពារមីស៊ីល ដ៏ធំមួយ ជាមួយប្រទេសឥណ្ឌា ដោយបង្ហាញថា អាមេរិក ចង់កសាងចំណងមិត្តភាព ឲ្យកាន់តែជ្រៀលជ្រៅ និងទូលំទូលាយឡើង ជាមួយប្រទេសនេះ។
អនុរដ្ឋមន្ត្រីការពារជាតិ ទទួលបន្ទុកផ្នែកគោលនយោបាយ លោក John Rood បានមានប្រសាសន៍ថា “យើងបានពិភាក្សាគ្នា ជាមួយឥណ្ឌា ស្តីពីកិច្ចការពារមីស៊ីល ដែលជាចំណុចដ៏សំខាន់ ត្រូវសហការគ្នា ហើយវាជាថ្ងៃដំបូង ដែលត្រូវកំណត់ថា នឹងប្រព្រឹត្តទៅបានវែងឆ្ងាយប៉ុណ្ណា។
គួរបញ្ជាក់ថា ក្នុងនាមជាផ្នែកមួយ នៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក រដ្ឋបាលរបស់លោក ត្រាំ ក្នុងពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ ហាក់កាន់តែមានទំនោរខ្លាំងឡើង ចង់ឲ្យឥណ្ឌា ទិញប្រព័ន្ធការពារមីស៊ីល ជាមួយនឹងកិច្ចពិភាក្សាគ្នា រវាងប្រទេសទាំងពីរ ដែលបានចាប់ផ្តើម រួចរាល់ទៅហើយថ្មីៗនេះ៕