ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

បារំាង ប្រាប់អ៊ីរ៉ង់ ឲ្យបញ្ឈប់ការរងារមីស៊ីលផ្លោង ដែលរចនាឡើង សម្រាប់អាវុធនុយក្លេអ៊ែ

បរទេស៖ ប្រទេសបារាំងនាពេលថ្មីៗនេះ បានអំពាវនាវឲ្យប្រទេសអ៊ីរ៉ង់ បញ្ឈប់ភ្លាម នូវរាល់សកម្មភាពទាំងអស់ ដែលពាក់ព័ន្ធនឹងមីស៊ីលផ្លោង អាចបំពាក់អាវុធនុយក្លេអ៊ែ ក្រោយពីទីក្រុងតេអេរ៉ង់ បាននិយាយថា ខ្លួនអាចនឹងបាញ់បង្ហោះផ្កាយរណបពីរ ចូលទៅក្នុងលំហអាកាស ក្នុងពេលប៉ុន្មាន សប្ដាហ៍ខាងមុខនេះ។

មន្ត្រីនាំពាក្យ ក្រសួងការបរទេសបារាំង លោកស្រី Agnes von der Muhll តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ អ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា “ប្រទេសបារាំងលើកឡើងថា កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ មិនស្របទៅតាមសេចក្តីសម្រេច លេខ២២៣១របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ”។

លោកស្រី បានមានប្រសាសន៍បន្តទៀតថា បារាំងបានអំពាវនាវ ឲ្យប្រទេសអ៊ីរ៉ង់ធ្វើការបញ្ឈប់ភ្លាម នូវរាល់សកម្មភាពពាក់ព័ន្ធ នឹងមីស៊ីលផ្លោងទាំងអស់ ដែលរចនាឡើងសម្រាប់បំពាក់ អាវុធនុយក្លេអ៊ែ រួមមានទាំងការតេស្តសាកល្បង ដោយប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Cristiano Ronaldo បានសារភាពថា ខ្លួនពិតមានកំហុសពី បទបន្លំពន្ធ... - 23/01/2019 13:03
  • ភពទី៩ប្រហែលជា មិនមានទេ៖ អ្នកវិទ្យាសាស្ត្រ និយាយថា គន្លងចម្លែ... - 23/01/2019 12:58
  • មិនជឿកុំប្រមាថ! ក្រៅពីគ្រាំគ្រាផ្លូវចិត្ត Depression អាចនាំគ... - 23/01/2019 12:52
  • Alipay ផ្តល់វេទិការបស់ខ្លួន រហូតដល់៨០ភាគរយ តាមហាងនៅទីក្រុងដា... - 23/01/2019 12:50
  • ក្រោយរួមភេទរួច មិនគួរធ្វើរឿងទាំងនេះ ជាដាច់ខាត - 23/01/2019 12:49
  • ក្រុមក្មេងខ្ចី U-17 វិសាខា កំពុងធ្វើព្យុះភ្លើងក្នុងពាន KMH... - 23/01/2019 12:47
  • ក្រុមបាល់ទាត់វ័យក្មេង១២ក្រុម ប៉ះគ្នាលើទីលានវាលស្មៅ ដណ្តើមពាន... - 23/01/2019 11:09
  • បារាំង ផ្អាកដំណើរការ រុករកយន្តហោះ របស់កីឡាករបាល់ទាត់អាហ្សង់ទ... - 23/01/2019 10:57
  • BLACKPINK ផ្តួល BTS គ្រងដំណែង ក្រុមចម្រៀង កូរ៉េមានអ្នក ទស្ស... - 23/01/2019 10:55
  • អម្រឹតសម្ពោធដាក់ឲ្យ ប្រើប្រាស់ អគារសិក្សា នៅសាលាបឋម សិក្សាពុ... - 23/01/2019 10:28
  • Top