ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

កូរ៉េខាងជើងទិះតៀនអាមេរិកនៅក្រោយទណ្ឌកម្មថ្មីប្រឆាំងទៅនឹងមន្ត្រីរដ្ឋាភិបាលក្រុងព្យុងយ៉ាងជាច្រើនរូប

ព្យុងយ៉ាង:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទទី១៧ខែធ្នូនេះបានឲ្យដឹងថាវិទ្យាស្ថានស្រាវជ្រាវមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យដោយធ្វើការរិះគន់ចំៗទៅលើសហរដ្ឋអាមេរិកចំពោះការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីរបស់កូរ៉េខាងជើងជាច្រើនរូប។

សេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយដោយនាយកស្រាវជ្រាវគោលនយោបាយនៃវិទ្យាស្ថានសិក្សាអាមេរិកាំងនៃក្រសួងការបរទេសហើយត្រូវបានចេញផ្សាយដោយភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េហៅកាត់ថាKCNAដោយមិនបានបញ្ជាក់ប្រាប់ពីឈ្មោះរបស់នាយកភ្នាក់ងារឡើយ។

សេចក្តីថ្លែងការណ៍បាននិយាយថាកន្លងមកមេដឹកនាំកំពូលនៃកូរ៉េខាងជើងនិងអាមេរិកបានប្តេជ្ញាចិត្តធ្វើឱ្យប្រសើរឡើងដល់កូរ៉េខាងជើងអាមេរិកនៅឯកិច្ចប្រជុំជាប្រវត្តិសាស្ត្រនៃមេដឹកនាំកូរ៉េខាងជើងអាមេរិកនៅក្នុងកិច្ចប្រជុំកំពូលដែលបានប្រព្រឹត្តទៅនៅប្រទេសសឹង្ហបុរីក្នុងខែមិថុនាហើយបច្ចុប្បន្នទំនាក់ទំនងទ្វេភាគីកំពុងឈានទៅមុខតាមឆន្ទៈរបស់ក្រុមមេដឹកនាំទាំងពីរដើម្បីអនុវត្តតាមសេចក្តីថ្លែងការណ៍រួមរបស់ពួកគេដែលបានចេញផ្សាយបន្ទាប់នោះ។

ទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេល៦ខែកន្លងមកនេះក្រសួងការបរទេសសហរដ្ឋអាមេរិកនិងរតនាគារជាតិបានអនុវត្តទណ្ឌកម្មប្រមាណជា៨ដងមកហើយដើម្បីប្រឆាំងនឹងក្រុមហ៊ុនកូរ៉េខាងជើងបុគ្គលសំខាន់និងនាវាដឹកទំនិញនិងក៏ដូចជាបណ្តាប្រទេសទីបីដទៃទៀតដែលមានការពាក់ព័ន្ទទៅនឹងកូរ៉េខាងជើង៕


 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ហ្វូស៊ីលបង្ហាញនូវប្រវត្តិ នៃជីវិតសត្វលើផែនដី៖ ប្រភេទសត្វលូតល... - 20/03/2019 17:04
  • Griezmann បើកភ្លើងខៀវឲ្យក្លឹប Barcelona ក្រោយបដិសេធ សំណើកាលព... - 20/03/2019 17:01
  • ក្រុមអ្នកវិភាគ៖ការផ្លាស់ប្តូរយន្តហោះប៊ូអ៊ីង 737 MAX របស់ចិនប... - 20/03/2019 16:56
  • បណ្តាញឃោសនាកូរ៉េខាងជើង រិះគន់សមយុទ្ធយោធារបស់កូរ៉េខាងត្បូង - 20/03/2019 15:22
  • សត្វល្មូនមានថ្គាមរាង ក្រវាត់ដើរ លើពិភព លោកបាត់ខ្លួន រវាងអូស្... - 20/03/2019 15:16
  • សហរដ្ឋអាមេរិក បញ្ជូនយន្តហោះ ទម្លាក់គ្រាប់ B-52 ទៅចូលរួម សមយុ... - 20/03/2019 15:13
  • សេដ្ដីពាន់លាន អង់គ្លេសម្នាក់ នេះកំពុងចចារទិញ Chelsea ក្នុងតម... - 20/03/2019 15:10
  • AUPP ចាប់ផ្តើមបើកថ្នាក់អនុបណ្ឌិត សម្រាប់អ្នកដែលចង់ ទៅបន្តកា... - 20/03/2019 15:05
  • កំពូលអ្នកគាំទ្រដ៏ធំ នៃកីឡាអូឡាំពិកលោក Naotoshi Yamada អាយុ៩២... - 20/03/2019 13:49
  • ក្រុមហ៊ុន EZECOM លើកកម្ពស់វិស័យ ICT និងគាំទ្រ ឌីជីថលកម្ពុជា... - 20/03/2019 13:38
  • Please wait 8  seconds, if skip Close

    Top