ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អង្គុយ​លេង​ តែ​ហ្គេម បង្ហោះ​ចូល YouTube ជើង​ខ្លាំង ១០ រូប​កើប​ចំណូល ​បាន​រាប់​លាន

នរណាៗ​ក៏​ដឹង​ថា​ Gamer ដែល​ទទួល​បាន​ការ​ចុច​ ទស្សនា​ច្រើន​លើ YouTube ​អាច​រក​ចំណូល​បាន​ខ្ពស់​ មិន​ចាញ់​អ្នក​ធ្វើ​ជំនួញ។ ការងារ​ប្រភេទ​នេះ​ផ្អែក​លើ ​ការ​ស្រលាញ់​និង​ទេពកោសល្យ​នៃ​ភាព​ប៉ិនប្រសព្វ គួប​ផ្សំ​នឹង​ការ​អត្ថាធិប្បាយ ​គួរ​ឲ្យ​ទាក់ទាញ​នោះ ភាព​ល្បីល្បាញ​អាច​នៅ​ជិត​ លោក​អ្នក​រហ័ស​បំផុត។ យ៉ាងណាមិញ Sabay សូម​វែកមុខ​ឲ្យ​ស្គាល់​នូវ​បុគ្គល​ជោគជ័យ ១០ រូប​លើ YouTube ដែល​ទទួល​បាន​ចំណូល​ខ្ទង់​លាន​ដុល្លារ​ ពី​ការ​លេង​ហ្គេម។​

១០.Willyrex:

ទទួល​បាន​ចំណូល ២,២ លាន​ដុល្លារ/ឆ្នាំ ដោយ​បុរស​មាន​ឈ្មោះ​ពិត Guillermo Diaz ជា YouTuber លេង​ហ្គេម​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​មាន Subscriber ច្រើន​ជាង ១២ លាន​នាក់។

៩.EiRubiusOMG:

Ruben Gunderson កើប​ប្រាក់​ ៣,៣ លាន​ដុល្លារ/ឆ្នាំ តាម​រយៈ​ការ​បង្ហោះ​វីដេអូ​លេង​ហ្គេម Battlefield និង Skyrim។

៨.Stampylonghead:

ម្ចាស់ Channel មាន Subscriber ច្រើន​ជាង ៦ លាន​នាក់​រូប​នេះ​អាច​ទទួល​បាន​ចំណូល​ប្រហែល ៣,៣ លាន​ដុល្លារ/ឆ្នាំ ដោយ​មាន​ឈ្មោះ​ពិត Joseph Garrett។

៧.Vegetta777:

Samuel Luque ជា​ម្ចាស់ Channel ដែល​ទទួល​បាន​ការ​ចុច​ទស្សនា​ជាង ១៤០ លាន​ដង​ក្នុង​មួយ​ខែៗ គិត​ជា​ឆ្នាំ​អាច​រក​បាន​ចំណូល ៣,៤ លាន​ដុល្លារ។

៦.Markiplier:

Mark Edward Fishbach ​ជា​អ្នកធ្វើអត្ថាធិប្បាយ​លើ​វីដេអូ​ហ្គេម ដែល​ជានិច្ចកាល​លោក​ក៏​បាន​ចូលរួម​ក្នុង​ការងារ​សប្បុរសធម៌។ ជា​រៀងរាល់​ឆ្នាំ​រក​កើប​លុយ​បាន​ជាង ៣,៨ លាន​ដុល្លារ។

៥.Vanossgaming:

ទទួល​បាន​ការ​ចុច​ទស្សនា​ជាង ៣ ពាន់​លាន​ដង និង​បាន​ចំណូល ៤,៦ លាន​ដុល្លារ/ឆ្នាំ។

៤.Jacksepticeye:

ចំណូល​ឡើង​ជាង ៥,១ លាន​ដុល្លារ ដោយ​ឈ្មោះ​ពិត​គឺ Sean William McLouglin។

៣.PopularMMOS:

ជា​រៀងរាល់​ខែ​ទទួល​បាន​ការ​ចុច​ទស្សនា​ច្រើន​ជាង ២២០ លាន​ដង មាន​ចំណូល​ប្រចាំ​ឆ្នាំ ៥,៣ លាន​ដុល្លារ។

២.TheDimaondMinecart:

ការ​កម្សាន្ត​លើង​វីដេអូ​ហ្គេម​របស់​លោក​ក៏​ទទួល​បាន​ការ​គាំទ្រ​ច្រើន ជា​កត្តា​ជំរុញ​ឲ្យ​ចំណូល​សម្រាប់​លោក Daniel Middleton រក​បាន ៦,២ ​លាន​ដុល្លារ។

១.PewDiePie:

ឈ្មោះ​ពិត Felix Arvid Ulf Kjellberg ជា Channel មាន Subscriber ច្រើន​បំផុត និង​ជា​អ្នក​រក​បាន​ចំណូល​ច្រើន​បំផុត ​ពី​វិស័យ​ហ្គេម​ប្រមាណ ៨ លាន​ដុល្លារ/ឆ្នាំ។

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • គូស្វាមីភរិយា រៀបការថ្មីថ្មោង សូមពិនិត្យមើលលទ្ធផល ការចាប់រង្... - 15/02/2019 21:12
  • Simeone សម្រេចចិត្តបន្តកុងត្រាថ្មី ជាមួយក្លឹបឲ្យបានគ្រប់ ១០រ... - 15/02/2019 19:15
  • ការសិក្សារបស់ ណាសាបង្ហាញថា ប្រទេសចិន និងប្រទេសឥណ្ឌានឹង ធ្វើឲ... - 15/02/2019 19:11
  • លោកTim Cook វាយប្រហារ លើការរិះគន់ កម្មវិធីតាមដាន ស្ត្រីអារ៉ា... - 15/02/2019 16:53
  • ប្រធានក្លឹប Barcelona អះអាងថាអត់ ដែលមាន បំណងចង់បាន Neymar មក... - 15/02/2019 15:51
  • គ្រោងឆ្អឹងដ៏អាថ៌កំបាំង របស់ក្មេងស្រីជំទង់ ម្នាក់រកឃើញកប់ នៅក... - 15/02/2019 15:32
  • ងើបពីឈឺ Selena កាន់តែស្រស់ស្រាយខ្លាំង មើល​តែរាងដឹងហើយ ឡើងម៉ា... - 15/02/2019 15:16
  • កាំរស្មីជួយក្រុម អ្នកស្រាវជ្រាវ បញ្ជាក់ពីដើម កំណើតចិន ដែលរកឃ... - 15/02/2019 14:39
  • កម្ចាត់ជាតិខ្លាញ់ និងបញ្ចុះកូឡេស្តេរ៉ូលមិនល្អក្នុងឈាម ដោយគ្រ... - 15/02/2019 14:23
  • រកឃើញគ្រែក្រេប ទឹកឃ្មុំបុរាណរបស់ Henry VII ត្រូវបោះចោលនៅចំណត... - 15/02/2019 14:09
  • Please wait 8  seconds, if skip Close

    X

    ads

    Top