ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

AfterAccess៖ កម្ពុជា ​មានអ្នកប្រើប្រាស់អ៊ីនធឺណិត អាយុពី១៥ ទៅ ៦៥ឆ្នាំ ចំនួន២៦% ត្រូវបានបំពាន តាមអនឡាញ

ភ្នំពេញ៖ ការស្រង់មតិ AfterAccess ​-ទើបតែផ្សព្វផ្សាយថ្មីៗ ដោយ LIRNEASIA បណ្ដុំអ្នកផ្ដល់គំនិត​ គោលនយោបាយ ទាក់ទង​នឹងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងក្នុងតំបន់​ (ICT) - ផ្ដល់ទិន្នន័យថ្មីៗ ទាក់ទងលើការប្រើប្រាស់ ទូរស័ព្ទនិងប្រព័ន្ធ អ៊ីនធឺណិត​ ក្នុងប្រទេសកម្ពុជា ដោយតាមរយៈរបាយការណ៍​ ស្រង់មតិរបស់ AfterAccess ថ្មីៗនេះ បានឲ្យដឹងថា អ្នកប្រើប្រាស់អ៊ីនធឺណិត នៅកម្ពុជា ដែលមានអាយុចាប់ពី១៥ទៅ៦៥ឆ្នាំ ចំនួន២៦% ទទួលបានការបំពាន​ ជាទម្រង់ផ្សេងៗ តាម រយៈ​អនឡាញ ។

របាយការណ៍នេះ បានបង្ហាញទៀតថា ការបំពានតាមអនឡាញ ត្រូវបានធ្វើឡើង ទៅលើស្ត្រីច្រើនជាង (២៩% គឺស្ត្រី ដែលមានអាយុពី១៥ ទៅ៦៥ឆ្នាំ បើប្រៀបធៀប ទៅ២៦% ដែលជាបុរស)។ ការបំពានភាគច្រើន ត្រូវបានធ្វើឡើង នៅពេលដែលពួកគាត់ លេងបណ្ដាញសង្គម។ ការតាមដាន ដោយសំងាត់ នៅលើ អ៊ីនធឺណិត ឬ Cyberstalking គឺជា ការបារម្មណ៍មួយ របស់អ្នកដែលប្រើប្រាស់ បណ្ដាញសង្គម នៅក្នុងប្រទេសកម្ពុជា។

«បើនិយាយពីភាពជា កម្មសិទ្ធទូរស័ព្ទវិញ កម្ពុជា ធ្វើបានល្អជាងប្រទេស ប៉ាគីស្ថាន និងឥណ្ឌាទៅទៀត ហើយប្រទេសទាំងពីរនេះ​ សម្បូរបែបជាងកម្ពុជាទៅទៀត» នេះគឺសម្ដីរបស់ ហេឡានី ហ្កាប៉ាយ៉ា (Helani Galpaya) ដែលជា អ្នកស្រាវជ្រាវ​ នាំមុខគេ ផ្នែកស្រង់មតិនៅទ្វីបអាស៊ី  និងជានាយកប្រតិបត្តិរបស់ LIRNEASIA ដែលជាបណ្ដុំមនុស្សផ្ដល់គំនិត សម្រាប់គោលនយោបាយ ព​ត៌​មាន​វិទ្យារ ( ICT) ក្នុងតំបន់។ «ប៉ុន្តែបើសិនជា យើងគិតពីការយកចិត្តទុកដាក់ មកលើវិស័យទូរគមនាគមន៍ ក្នុងរយៈពេលថ្មីៗកន្លងមក ព្រមជាមួយ នឹងវិធានការយ៉ាងសកម្ម ដែលត្រូវបានគិតគូរ​ យ៉ាងម៉ត់ចត់ ចំពោះការដាក់គោលនយោបាយ ការបំពាននៅលើ អុីនធើណែតទាំងនេះ មើលទៅអាចជា មូលហេតុនៃការបារម្មណ៍នេះ»។

របាយការណ៍នេះ បានឲ្យដឹងទៀតថា មានតែ ១១% នៃចំនួនប្រជាជនអាយុពី ១៥ទៅ ៦៥ឆ្នាំទេ ដែលបាននិយាយថា ចាស៎ ឬបាទ ចំពោះសំណួរដែលសួរថា តើគាត់ស្គាល់ថាអ្វីទៅ ជាប្រព័ន្ធអ៊ីនធឺណិត ដោយមិនមាន ការពន្យល់ថា អ៊ីនធឺណិតជាអ្វី។ អី្វដែលគួរអោយ ចាប់អារម្មណ៏នោះគឺថា នៅពេលគេសួរ តើពួកគាត់ប្រើប្រាស់ Facebook, Gmail, Whatsapp និង កម្មវិធីដែលប្រើដោយប្រព័ន្ធអ៊ីនធឺណិត  អ្នកឆ្លើយ ៣៦% ផ្សេងទៀត បាននិយាយថា ពួកគាត់ប្រើប្រាស់ ប្រព័ន្ធអ៊ីនធឺណិត។

«អ្វីដែលយើង បានកត់សំគាល់ដំបូងបង្អស់ នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១២ គឺនៅពេលដែលអ្នកឆ្លើយសំនួរ ប្រាប់យើងថា គេប្រើប្រាស់បណ្ដាញសង្គម Facebook មិនមែនប្រព័ន្ធអ៊ីនធឺណិតទេ»។ នេះគឺជាសម្ដឺរបស់ អ្នកគ្រប់គ្រង ការស្រាវជ្រាវជាន់ខ្ពស់ នៅ LIRNEASIA អាយេស្សា ហ្សៃនូឌីន Ayesha Zainudeen. «ការស្រង់មតិរបស់ AfterAcess ត្រូវបានធ្វើឡើងបន្ថែមទៀត នៅថ្មីៗនេះដែរ គឺនៅខែកញ្ញា និងតុលា ឆ្នាំ២០១៧។ ការកើនឡើង នៃការប្រើប្រាស់ អ៊ីនធឺណិត ដែលខ្វះការយល់ដឹងនេះ បានបង្ហាញថា ទោះបីជាសព្វថ្ងៃនេះក៏ដោយ ប្រជាជនកម្ពុជា ជាច្រើន អាយុពី ១៥ ដល់ ៦៥ឆ្នាំ នៅតែ មិនទាន់មានការយល់ដឹង គ្រប់គ្រាន់ថា អ្វីទៅជាប្រព័ន្ធអ៊ីនធឺណិតនោះទេ? »។

ចំពោះកង្វះ ការយល់ដឹងនេះដែរ អ្នកដែលឆ្លើយសំណួរ ក្នុងការស្រង់មតិនេះ បានប្រាប់ឲ្យដឹងថា មូលហេតុសំខាន់ ដែលពួកគាត់មិនប្រើប្រាស់ អ៊ីនធឺណិត ពីព្រោះគាត់មិនដឹង ពីវិធីប្រើប្រាស់វាទេ។

Zainudeen បាននិយាយទៀតថា៖ «វាច្បាស់ណាស់ថា ដើម្បីឲ្យមានប្រជាជនកម្ពុជា ប្រើប្រាស់អ៊ីនធឺណិត កាន់តែច្រើនទៀត យើងត្រូវបង្កើត ការយល់ដឹងថា អ្វីទៅជាអ៊ីនធឺណិត? ហើយ តើត្រូវប្រើប្រាស់ វាដោយរបៀបណា?»។  ប៉ុន្តែវាមិនមានន័យប្រជាជន មិនយល់ដឹងសោះនោះទេ។​  អ្នកប្រើប្រាស់ទូរស័ព្ទ កម្ពុជា ដែលមានអាយុពី ១៥ ទៅ៦៥ឆ្នាំ ចំនួន៨៥% ប្រើប្រាស់កម្មវិធីអ្វីមួយ នៅក្នុងទូរស័ព្ទរបស់គាត់។ នេះគឺជាការប្រើប្រាស់កម្មវិធី ទូរស័ព្ទដែលធ្វើឡើង ច្រើនជាងគេ ក្នុងបណ្ដាប្រទេស នៅទ្វីបអាស៊ី និងអាហ្វ្រិក ដែលត្រូវបានស្រប់មតិ។ ម្យ៉ាងទៀត អ្នកប្រើប្រាស់ បណ្ដាញសង្គម ចំនួន៤៥% បានប្រាប់ថា ពួកគេ «តែងតែ» ស្វែងយល់ការពិតនៃអ្វីៗ ដែលគេចែករំលែក (share) នៅលើបណ្ដាញសង្គម។

ការរកឃើញនេះ គឺជាផ្នែកមួយរបស់ AfterAccess ដែលជាការខំប្រឹងប្រែងរហូត ទទួលបានរង្វាន់អន្តរជាតិ ក្នុងការប្រមូលទិន្នន័យ នៃការប្រើប្រាស់ទូរស័ព្ទដៃ ប្រព័ន្ធអ៊ីនធឺណិត និងបណ្ដាញសង្គមមនានា នៅក្នុងពិភពលោក ខាងត្បូង។

Galpaya និយាយទៀតថា៖ «ព័ត៌មានដែលស្តីពីការប្រើប្រាស់ ទូរស័ព្ទដៃ និងប្រព័ន្ធអ៊ីនធឺណិត ជាពត៌មាន ដែលមិនមែនតំណាង ឲ្យប្រជាជនទាំងមូលនោះទេ។ ដួច្នេះហើយ វាមិនគ្រប់គ្រាន់ឡើយ សម្រាប់រាជរដ្ឋាភិបាល និង​ អ្នកធ្វើការសម្រេចចិត្តដទៃទៀត។ មានតែវិធីតែមួយគត់ ដើម្បីស្វែងយល់ឲ្យច្បាស់ អំពីមូលដ្ឋាន គឺត្រូវនិយាយផ្ទាល់ ជាមួយអ្នកប្រើប្រាស់ និងអ្នកមិនប្រើប្រាស់តែម្ដង។ នេះគឺជារបៀបស្រង់មតិរបស់ AfterAccess។»

លទ្ធផល​ នៃការស្ទង់មតិ AfterAccess នៅកម្ពុជា ត្រូវបានចេញផ្សាយ ដោយអង្គការស្រាវជ្រាវ ពីបច្ចេកវិទ្យាពត៌មាន ក្នុងតំបន់ ដែលមានឈ្មោះថា LIRNEAsia នៅរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ វាគ្មិនក្នុងកម្មវិធីនេះ រួមមាន លោក​ បណ្ឌិត Kan Chanmetta ជារដ្ឋលេខាធិការប្រៃសណីយ៍​ និងទូរគមនាគមន៍ លោក Jonathan Yap ជាប្រធានផ្នែកគ្រប់គ្រង​ និងកិច្ចការសហការ របស់ក្រុមហ៊ុន Smart Axiata លោក Javier Sola ជាប្រធានផ្នែក USAID ដែលផ្ដល់ជំនួយឲ្យ SPICE នៅកម្ពុជា រួមជាមួយនឺង លោក Channe Suy Lan អ្នកដឹកនាំតំបន់ នៅមន្ទីរពិសោធន៍ ច្នៃប្រឌិត InSTEDD នៃតំបន់អាស៊ីខាងត្បូង (iLab SEA) ។

របាយការណ៍ AfterAccess បានកត់សម្គាល់ពី ចំណុចសំខាន់ៗ សម្រាប់ការអភិវឌ្ឍន៍ វិស័យព័ត៌មានវិទ្យា​ ICT នៅក្នុងប្រទេសកម្ពុជា ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស មីយ៉ាន់ម៉ា និងនេប៉ាល់។ នេះគឺរួមបញ្ចូលទាំង តំបន់នៅដាច់ស្រយាល និងទីក្រុង លំនាំយែនឌ័រ ក្នុងកម្មសិទ្ធទូរស័ព្ទដៃ និងការប្រើប្រាស់អ៊ីនធឺណិត ពាណិជ្ជកម្ម តាមអ៊ីនធឺណិត បណ្ដាញសង្គម និងការបំពានអនឡាញ។

អ្នកស្រាវជ្រាវ បន្ថែមទៀត ថា៖ «ទិន្នន័យនេះ មានសារសំខាន់ខ្លាំងណាស់ ហើយមិនមែនសម្រាប់តែ អ្នកធ្វើគោលនយោបាយប៉ុណ្ណោះទេ គឺសម្រាប់គ្រប់វិស័យតែម្ដង។ ទិន្នន័យនេះ ត្រូវបានប្រើប្រាស់រួចហើយ ក្នុងការប្រាប់ពីគោលនយោបាយ ICT នៅប្រទេសឥណ្ឌា ហើយយើងជឿជាក់ថា ភាគីពាក់ព័ន្ធនៅប្រទេសកម្ពុជា នឹងយល់ពីសារសំខាន់វាផងដែរ។»

នៅប្រទេសកម្ពុជា មានគ្រួសារ និងបុគ្គលចំនួន២១០០​ នាក់ ពី១០០ភូមិ និង ២៥ខេត្ត ត្រូវបានស្រង់មតិ។ វិធីសាស្ត្រ នៃការស្រង់យកទិន្នន័យ ត្រូវបានរចនាឡើង ដើម្បីធានាការតំណាង នៃក្រុមគោលដៅ (ប្រជាជនអាយុ ១៥ ទៅ៦៥ឆ្នាំ) នៅថ្នាក់ជាតិ ដែលមានចន្លោះកំរិត ជឿជាក់ និង លទ្ធភាពខុសឆ្គង +/-3.3%។

វិធីសាស្ត្រ ដែលត្រូវបានប្រើប្រាស់ នៅប្រទេសកម្ពុជា អាចប្រៀបធៀប បានជាមួយនឹង ប្រទេសជាង១៨ ដែលធ្លាប់បាន ស្រង់មតិ នៅក្នុងទ្វីបអាហ្វ្រិក អាស៊ី និងអាមេរិកឡាទីន។ មូលដ្ឋានទិន្នន័យ AfterAccess មានភាពម៉ត់ចត់ និងទំលំទូលាយបំផុត ក្នុងពិភពលោកខាងត្បូង។ ទិន្នន័យដែល យើងមានសព្វថ្ងៃនេះ ត្រូវបានស្រង់ តាមរយៈ ការសម្ភាសដោយផ្ទាល់មាត់ ជាមួយ គ្រួសារ និងបុគ្គល ចំនួន ៣៨០០៥នាក់។  ទិន្នន័យនេះ ផ្ដល់ចន្លោះឲ្យការបែងចែក រវាង យេនឌ័រ តំបន់ដាច់ស្រយាល ឬ ទីក្រុង និងអាយុ  ព្រមទាំងកត្តាផ្សេងៗទៀតដែរ។

ការស្រាវជ្រាវនេះ ត្រូវបានធ្វើឡើង ដោយមានការឧបត្ថម្ភថវិកា ពីមជ្ឈមណ្ឌលស្រាវជ្រាវ ផ្នែកអភិវឌ្ឍន៍អន្តរជាតិ IDRC នៅ កាណាដា នាយកដ្ឋានអភិវឌ្ឍន៍អន្តរជាតិ របស់រដ្ឋាភិបាលអង់គ្លេស (DFID) មូលនិធិ Ford និង ទីភ្នាក់ងារ សហប្រតិបត្ដិការ អភិវឌ្ឍន៍អន្តរជាតិ ស៊ុយអ៊ែត (SIDA)៕
ដោយ៖ ម៉ៅ ដារាត់

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Manny Pacquaio យកឈ្នះ Adrien Broner ត្រឹមតែ៨ពិន្ទុប៉ុណ្ណោះនៅ... - 20/01/2019 16:57
  • Manny Pacquaioឈ្នះ Adrien Broner ជាលើកដំបូង ក្នុងទឹកដីសហរដ្ឋ... - 20/01/2019 16:25
  • Arsenal នៅសល់ឱកាស សម្រាប់Top4 ក្រោយយកឈ្នះ Chelsea យប់មិញ - 20/01/2019 16:21
  • អាមេរិក វាយប្រហារ តាមអាកាស ទៅលើពួកអាល់ហ្សាបាប នៅសូម៉ាលី - 20/01/2019 16:19
  • ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail នៅសៀមរាប បញ្ចប់... - 20/01/2019 15:42
  • បឺត សង្ឃឹម និង ធន អៀងឡៃ កក់កៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ... - 20/01/2019 15:38
  • Pacquiao ​ដើរ​ចូល​វ៉ៃ​​ពេញ ១២ ទឹក​​ឈ្នះ​ពិន្ទុ​ Broner ដាច់​ - 20/01/2019 15:02
  • សល់តែ១០នាក់ តែLiverpool យកបាន៣ពិន្ទុ នៅចុងម៉ោង បញ្ចប់ការប្រក... - 20/01/2019 15:00
  • វៀតណាម ពិន័យបុរសម្នាក់ ៦ពាន់ដុល្លារ ដោយសារស្ពាយលុយ តាមខ្លួនច... - 20/01/2019 14:45
  • យោធារុស្ស៊ី កំពុងឃ្លាំមើល នាវាចម្បាំងអាមេរិក យ៉ាងតឹងរឹង នៅសម... - 20/01/2019 14:36
  • Top