ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

បច្ចេកវិទ្យាថ្មីៗរបស់រថយន្ត ដែលចូលរួម កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហា ដែលធ្ងន់ធ្ងរមួយដែលកើត មាននៅទូទាំងពិភពលោក។ នៅក្នុងនោះដែរ ក្រៅពីការរិតបន្តឹងច្បាប់ចរាចរណ៍ និងការអប់រំបន្ថែមអំពីការគោរពច្បាប់ ចរាចរណ៍ វិស័យឧស្សាហកម្មរថយន្តក៍បាន ចូលរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ ចរាចរណ៍មួយផ្នែកធំដែរ។ 

អស់រយៈពេលជាច្រើនឆ្នាំមកហើយវិស័យ ឧស្សាហកម្មរថយន្តគឺជាផ្នែកមួយនៃ វិស័យឈានមុខគេដែលមានការអភិវឌ្ឍន៍ ផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។ ដើម្បីធ្វើឱ្យការបើកបរប្រកបដោយ សុវត្ថិភាពសម្រាប់អ្នកបើកបរគ្រប់រូប ក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោក បានសិក្សាស្រាវជ្រាវដើម្បីបង្កើត នូវបច្ចេកវិទ្យាថ្មីៗដែលជួយកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍បានមួយផ្នែកធំ។ 

បច្ចេកវិទ្យាទាំងនោះមិនត្រឹមតែផ្ដល់ សុវត្ថិភាពសម្រាប់អ្នកបើកបរប៉ុណ្ណោះទេ វាអាចផ្ដល់សុវត្ថិភាព ដល់អ្នកដំណើរទាំងអស់ ក្នុងរថយន្តផងដែរ។ ប្រព័ន្ធសុវត្ថិភាពដែលបានបង្កើតឡើង ចុងក្រោយនេះគឺខុសពីប្រព័ន្ធសុវត្ថិភាពដែលមានបំពាក់នៅលើ រថយន្តកន្លងមក ព្រោះវាមិនត្រឹមតែអាច​កាត់បន្ថយគ្រោះថ្នាក់នៅពេលរថយន្តប៉ះ​ឬបុកនោះទេ បច្ចេកវិទ្យាចុងក្រោយ នេះអាចកាត់បន្ថយ និងការពារគ្រោះថ្នាក់ចរាចរណ៍ដែលអាច នឹងកើតមាននៅពេលបើកបរតែម្ដង ។ 

ជាក់ស្ដែងសម្រាប់ទីផ្សាររថយន្ត នៅប្រទេសកម្ពុជា យើងសូមលើកយក នូវរថយន្ត Pick-up មួយប្រភេទនោះគឺ Ford Ranger ស៊េរីថ្មី 2019 ដែលជារថយន្តម៉ូដែលថ្មីរបស់ Ford ដែលបានបំពាក់នូវបច្ចេកវិទ្យាទាំងអស់នេះ ព្រមទាំងបានធ្វើការអភិវឌ្ឍន៍ នូវប្រសុវត្ថិភាពមួយចំនួនដែលជួយដល់ការបើកបរនិង សុវត្ថិភាលើដងផ្លូវ។ ប្រព័ន្ធសុវត្ថិភាពទាំងនោះរួមមាន ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ជុំវិញរថយន្ត (Blind Sport Information System) ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ ដែលអាចកើតមាននៅខាងមុខ (Collusion Warning) និងប្រព័ន្ធជំនួយលើចង្កូតនិងរំលឹកឲ្យអ្នកបើកបរបើក ក្នុងគន្លងត្រឹមត្រូវ (Lane Keeping System) ប្រព័ន្ធកំណត់ល្បឿន និងអាចបន្ថយល្បឿនដោយស្វ័យប្រវត្តិតាម ល្បឿនរថយន្តខាងមុខ (Adaptive Cruise Control) និងប្រព័ន្ធរំលឹកអ្នកបើកបរនៅពេល មានអារម្មណ៍ងងុយគេង (Driver Alert) ជាដើម។ 
 
ក៏ប៉ន្តែសម្រាប់រថយន្ត Ford Ranger 2019 វិញ អ្វីដែលធ្វើឲ្យរថយន្តនេះកាន់តែពិសេសជាងម៉ូដែលមុនៗទៅទៀត គឺវាបានបំពាក់បន្ថែមនូវប្រព័ន្ធសុវត្ថិភាពមួយប្រភេទទៀតដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ក្រុមហ៊ុន Ford បច្ចេកវិទ្យានេះអាចជួយឲ្យការបើកបររបស់អ្នកកាន់តែមានទំនុកចិត្តនិងមានសុវត្ថិភាពជាងមុនទៀតនោះគឺ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងការពារការប៉ះទង្គិច (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេលមានឧបសគ្គមកពីខាងមុខ។ ប្រព័ន្ធទាំងពីរនេះ ប្រើរ៉ាដា និងកាម៉េរាខាងមុខដើម្បីចាប់ឧបសគ្គដូចជារថយន្តខាងមុខ ឬអ្នកថ្មើរជើងកំពុងឆ្លងផ្លូវខាងមុខ បន្ទាប់មកវានឹងផ្ដល់សញ្ញាដល់អ្នកបើកបរ ក្នុងករណីអ្នកបើកបរនៅតែមិនឆ្លើយតប នោះរថយន្តនឹងធ្វើការចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ។


បច្ចេកវិទ្យានេះជួយបញ្ចៀសការ បុកឬប៉ះ និងក្នុងករណីផ្សេងទៀតអាចជួយកាត់ បន្ថយការប៉ះទង្គិចផ្នែកខាងមុខនិង ខាងក្រោយបានមួយចំនួនធំ ក៏ដូចជាប្រាប់អ្នកបើកបរនៅពេល មានអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ និងជៀសវាងគ្រោះថ្នាក់ដែលអាចកើត មាននៅខាងមុខផងដែរ។ 

ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយរបស់ ក្រុមហ៊ុន Ford នេះ អ្នកអាចបើកបរប្រកបដោយមានទំនុកចិត្ត និងមានភាពរលូនគ្រប់ ពេលវេលា។ ក្រៅពីនេះ ដើម្បីការពារនិងកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍ ការគោរពក៏ដូចជាការយល់ច្បាស់ អំពីច្បាប់ចរាចរណ៍គឺជាប្រការសំខាន់ បំផុតដែលអ្នកបើកបរគ្រប់រូបត្រូវតែធ្វើ៕
 
 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ១​គ្រាប់​របស់​ Giroud យប់មិញ​ជួយ​ឲ្យ​គេ​ បំបែក​កំណត់​ត្រា​រប... - 21/11/2018 15:09
  • អ្នកញៀនFacebookទេ? ឧបករណ៍តាប្លូថ្មី បង្ហាញដល់អ្នក ប្រើប្រាស់... - 21/11/2018 14:27
  • ទីជម្រកពិសោធន៍ ភពអង្គារ របស់ណាសានៅ ហាវ៉ៃក្លាយជាមូលដ្ឋាន ចន្ទ... - 21/11/2018 13:55
  • ណាសាក្នុងការរុករកជីវិតក្រៅភព៖ ទីភ្នាក់ងារនឹងស៊ើបអង្កេត តំបន់... - 21/11/2018 13:52
  • ក្រុមហ៊ុន Cellcard ប្រារព្ធពិធី បុណ្យអុំទូក សម្រាប់ឆ្នាំ២០១... - 21/11/2018 13:45
  • សំណងផ្នូរបូលីវីបង្ហាញ ពីការលិចលង់ ដ៏ធំ នៃសំណល់ អេត្យូពី និងវ... - 21/11/2018 13:14
  • ដាយណូស័រតូចបំផុត លើពិភពលោក៖ ស្នាមបាតជើងអាយុ១១០ លានឆ្នាំ រកឃើ... - 21/11/2018 12:51
  • WeChat ក្លាយជាទីកន្លែង បដិសណ្ឋារកិច្ច ក្នុងការជំរុញ ផ្នែកបច្... - 21/11/2018 12:37
  • Facebook លុបចោលគណនី គំរាមកំហែង ២លាននាក់ រយៈពេល៣ខែ ប៉ុន្តែ បច... - 21/11/2018 12:36
  • Instagram ប្រើធម៌ក្តៅចំពោះអតិថិជនប្រើប្រាស់ គណនីក្លែងក្លាយ - 21/11/2018 11:56
  • Top