ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

 ការដាក់ពង្រាយទ័ពនៅ ព្រំដែនជាមួយម៉ិកស៊ិក, អាម៉េរិកអាច ចំណាយជាង ២០០លានដុល្លារ

វ៉ាស៊ីនតោន៖ យោងតាមមន្រ្តីការពារជាតិអាម៉េរិក ដែលមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈបានឱ្យដឹងថា ការផ្លាស់ប្តូររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការដាក់ពង្រាយកងទ័ព ទៅព្រំដែនរវាងអាម៉េរិក - មិចស៊ិក នឹងត្រូវចំណាយថវិកាអស់ ២២០លានដុល្លារ។

យោងតាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា ការប៉ាន់ស្មានការចំណាយដំបូង អាចប្រែប្រួលដោយផ្អែកលើ វិសាលភាព នៃបេសកកម្មចុងក្រោយ ខណៈពេលដែលទាហានជិត ៤ ពាន់នាក់ បានបញ្ជូនទៅកាន់ព្រំដែនកាលពី ថ្ងៃសៅរ៍ នៅពេលដែល ត្រាំ បានព្រមានម្តងហើយម្តងទៀត អំពីចរាចររបស់ ជនចំណាកស្រុក មកពីអាមេរិកកណ្តាល។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃច័ន្ទ មន្ទីរបញ្ចកោណបាននិយាយថា ខ្លួនមិនមានការប៉ាន់ប្រមាណទៅលើការចំណាយ នៅពេលនោះទេ។

សូមជម្រាបថា កាលពីពាក់កណ្តាលខែតុលា ក្រុមជនអន្តោប្រវេសន៍អាមេរិក កណ្តាលយ៉ាងហោចណាស់ ៣.៥០០នាក់ដែលស្វែងរកសិទ្ធិ ជ្រកកោនបានចាកចេញពីហុងឌូរ៉ាស សំដៅមកព្រំដែនសហរដ្ឋអាមេរិក។ ចរាចរនៃជនអន្តោប្រវេសន៍ នេះកំពុងស្ថិតនៅភាគខាងត្បូងម៉ិកស៊ិក៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Manny Pacquaio យកឈ្នះ Adrien Broner ត្រឹមតែ៨ពិន្ទុប៉ុណ្ណោះនៅ... - 20/01/2019 16:57
  • Manny Pacquaioឈ្នះ Adrien Broner ជាលើកដំបូង ក្នុងទឹកដីសហរដ្ឋ... - 20/01/2019 16:25
  • Arsenal នៅសល់ឱកាស សម្រាប់Top4 ក្រោយយកឈ្នះ Chelsea យប់មិញ - 20/01/2019 16:21
  • អាមេរិក វាយប្រហារ តាមអាកាស ទៅលើពួកអាល់ហ្សាបាប នៅសូម៉ាលី - 20/01/2019 16:19
  • ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail នៅសៀមរាប បញ្ចប់... - 20/01/2019 15:42
  • បឺត សង្ឃឹម និង ធន អៀងឡៃ កក់កៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ... - 20/01/2019 15:38
  • Pacquiao ​ដើរ​ចូល​វ៉ៃ​​ពេញ ១២ ទឹក​​ឈ្នះ​ពិន្ទុ​ Broner ដាច់​ - 20/01/2019 15:02
  • សល់តែ១០នាក់ តែLiverpool យកបាន៣ពិន្ទុ នៅចុងម៉ោង បញ្ចប់ការប្រក... - 20/01/2019 15:00
  • វៀតណាម ពិន័យបុរសម្នាក់ ៦ពាន់ដុល្លារ ដោយសារស្ពាយលុយ តាមខ្លួនច... - 20/01/2019 14:45
  • យោធារុស្ស៊ី កំពុងឃ្លាំមើល នាវាចម្បាំងអាមេរិក យ៉ាងតឹងរឹង នៅសម... - 20/01/2019 14:36
  • Top