ញូវយ៉ក៖ទូរស័ព្ទ Pixel ថ្មីរបស់ Google ឆ្លុះបញ្ចាំងពីនិន្នាការ របស់ឧស្សាហកម្មឆ្ពោះទៅ រកអេក្រង់ធំជាងមុន និងបន្ថែមភាពស្រស់ស្អាតនៅលើ កាមេរ៉ាភ្លោះឲ្យរូបភាព កាន់តែល្អប្រសើរឡើង ដែលលេចធ្លោជាងកាមេរ៉ា របស់ទូរស័ព្ទ iPhone XSរបស់ក្រុមហ៊ុន Apple យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេរ។
ទូរស័ព្ទប្រភេទ Pixel ជំនាន់ទី៣ ដែលបានបង្ហាញនៅព្រឹត្តិការណ៍ មួយនៅទីក្រុងញូវយ៉ក មានរូបថតអេក្រង់ពីគែមម្ខាង ទៅម្ខាងទៀត នេះគឺជាលើកទីមួយហើយសម្រាប់ ក្រុមហ៊ុន Google បានទទួលយកនូវទម្រង់ ដែលក្រុមហ៊ុន Samsung បានធ្វើកាលពីប៉ុន្មាន ឆ្នាំមុន ហើយ Apple បានអនុម័តកាលពីឆ្នាំមុន។
ប៉ុន្តែក្រុមហ៊ុន Google កំពុងកាត់បន្ថយតម្លៃឲ្យថោកជាង ក្រុមហ៊ុន Apple ចំណែកទូរស័ព្ទ Pixel 3 នឹងមាននៅថ្ងៃទី១៨ ខែតុលា ដោយចាប់ផ្តើមពី៧៩៩ដុល្លារថោក ជាង២០០ដុល្លាររបស់ iPhone XS ។ កំណែធំជាងនេះគឺ Pixel 3 XL មានតម្លៃ១០០ ដុល្លារ។
ឧទាហរណ៍កាមេរ៉ាធ្វើឲ្យថតរូប មានទំហំតូច និងបិទជិតដោយប្រើកម្មវិធី សិប្បនិម្មិតដើម្បីរួមបញ្ចូលគ្នា នូវការថតបានជាច្រើនប៉ុស្តិ៍ ដែលត្រូវបានធ្វើឡើង ជាបន្តបន្ទាប់។
វាក៏នឹងប្រាប់ដំណឹងអ្នកប្រើប្រសិនបើ នរណាមា្នក់ភ្លឹបភ្លែតៗ ឬបើសិនជារូបថតនោះ មិនល្អ ចំពោះកាមេរ៉ាត្រូវការរយៈពេល៣ វិនាទីនៃការថត ដោយប្រើគុណភាពខ្ពស់៕









