ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

METI៖ ទិន្នផលដែកថែបអាចកើនឡើង រយៈពេល៣ខែចុងក្រោយ ដោយសារតម្រូវការ ក្នុងស្រុកមានការ កើនឡើង

តូក្យូ៖ក្រសួងឧស្សាហកម្មនិយាយថា ទិន្នផលដែកថែបរបស់ ប្រទេសជប៉ុនសម្រាប់ត្រីមាស ពីខែតុលាដល់ខែធ្នូត្រូវបាន គេរំពឹងថា នឹងកើនឡើងពីមួយឆ្នាំមុន ដោយសារតម្រូវការ ក្នុងស្រុករឹងមាំសម្រាប់យានយន្ត ក៏ដូចជាគ្រឿងចក្រ ឧស្សាហកម្ម និងសំណង់យោងតាមការចេញផ្សាយ  ពីគេហទំព័រជប៉ុនធូដេរ។

ក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) បានប៉ាន់ស្មានថា ទិន្នផលដែកថែបនឹង កើនឡើងដល់ ២៦,៤៥ លានតោនក្នុង រយៈពេល ៣ខែ គឺកើនឡើង០,២ភាគរយធៀបនឹងឆ្នាំមុន ដែលមានការធ្លាក់ចុះបន្តិចពីមួយឆ្នាំ ទៅមួយឆ្នាំនៅត្រីមាសមុន។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា តម្រូវការសម្រាប់ផលិតផលដែក ថែបដែលរួមមានទំនិញសម្រាប់ការនាំ ចេញត្រូវបានគេព្យាករថា នឹងកើនឡើងដល់ ២៣,៦៩ លានតោននៅក្នុងត្រីមាសទីបីចាប់ ពីខែតុលាដល់ខែធ្នូដែលកើនឡើង ០,៣ភាគរយធៀប នឹងឆ្នាំមុន។

ក្រសួងបានបន្តថា ការនាំចេញដែលមានប្រហែល ៤០ភាគរយនៃផលិតកម្មដែក របស់ជប៉ុនត្រូវបានព្យាករថា នឹងកើនឡើង ០,៥ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ការនាំចូលពន្ធលើដែក និងការកើនឡើងនៃពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • គូស្វាមីភរិយា រៀបការថ្មីថ្មោង សូមពិនិត្យមើលលទ្ធផល ការចាប់រង្... - 15/02/2019 21:12
  • Simeone សម្រេចចិត្តបន្តកុងត្រាថ្មី ជាមួយក្លឹបឲ្យបានគ្រប់ ១០រ... - 15/02/2019 19:15
  • ការសិក្សារបស់ ណាសាបង្ហាញថា ប្រទេសចិន និងប្រទេសឥណ្ឌានឹង ធ្វើឲ... - 15/02/2019 19:11
  • លោកTim Cook វាយប្រហារ លើការរិះគន់ កម្មវិធីតាមដាន ស្ត្រីអារ៉ា... - 15/02/2019 16:53
  • ប្រធានក្លឹប Barcelona អះអាងថាអត់ ដែលមាន បំណងចង់បាន Neymar មក... - 15/02/2019 15:51
  • គ្រោងឆ្អឹងដ៏អាថ៌កំបាំង របស់ក្មេងស្រីជំទង់ ម្នាក់រកឃើញកប់ នៅក... - 15/02/2019 15:32
  • ងើបពីឈឺ Selena កាន់តែស្រស់ស្រាយខ្លាំង មើល​តែរាងដឹងហើយ ឡើងម៉ា... - 15/02/2019 15:16
  • កាំរស្មីជួយក្រុម អ្នកស្រាវជ្រាវ បញ្ជាក់ពីដើម កំណើតចិន ដែលរកឃ... - 15/02/2019 14:39
  • កម្ចាត់ជាតិខ្លាញ់ និងបញ្ចុះកូឡេស្តេរ៉ូលមិនល្អក្នុងឈាម ដោយគ្រ... - 15/02/2019 14:23
  • រកឃើញគ្រែក្រេប ទឹកឃ្មុំបុរាណរបស់ Henry VII ត្រូវបោះចោលនៅចំណត... - 15/02/2019 14:09
  • Please wait 8  seconds, if skip Close

    X

    ads

    Top