ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

 ចិនបញ្ឈប់ការនាំប្រេងឆៅទាំងអស់ពីអាម៉េរិក ខណៈក្រុងប៉េកាំងនាំប្រេងឆៅពីអាម៉េរិកជាង ៣០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ 

បរទេស៖ អតិថិជនប្រេងដ៏ធំបំផុតទីពីររបស់អាមេរិកគឺប្រទេសចិន បានបញ្ឈប់ទាំងស្រុងនូវការទិញប្រេងឆៅពីសហរដ្ឋអាមេរិក ដោយសារភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ ពីរនៅលើសកលលោកបន្តកើនឡើង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា ខណៈពេលដែលប្រេងមិនត្រូវបានបញ្ចូលក្នុងបញ្ជីពន្ធគយទ្វេភាគីនោះ ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិន បាននិងកំពុងស្ថិតនៅឆ្ងាយពីការទិញប្រេងឆៅពីសហរដ្ឋអាមេរិក។

លោក Xie Chunlin ប្រធានក្រុមហ៊ុន CMES បានថ្លែងនៅក្រៅសន្និបាតប្រចាំឆ្នាំរបស់វេទិកាលំហសមុទ្រពិភពលោកនៅហុងកុង ហើយត្រូវបានសារព័ត៌មាន រ៉យទ័រ ស្រង់សម្តីថា «យើងគឺជាក្រុមហ៊ុនដឹកជញ្ជូនដ៏សំខាន់មួយសម្រាប់ប្រេងឆៅពីអាមេរិកទៅចិន។ មុនពេលសង្រ្គាមពាណិជ្ជកម្ម យើងមានអាជីវកម្មល្អប៉ុន្តែពេលនេះវាត្រូវបានបញ្ឈប់ទាំងស្រុង»។

លោកបន្តថា «វាជាហេតុការណ៍អកុសលបានកើតឡើង, សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ ប្រាកដណាស់សម្រាប់អាជីវកម្មដឹកជញ្ជូននោះវាមិនល្អទេ»។

លោកបានបន្ថែមថាសង្រ្គាមពាណិជ្ជកម្មក៏ត្រូវបង្ខំឱ្យប្រទេសចិនធ្វើពិពិធកម្មការផ្គត់ផ្គង់សណ្តែកសៀងផងដែរ។ ឥឡូវនេះទីក្រុងប៉េកាំង កំពុងទិញសណ្តែកសៀងភាគច្រើនរបស់ខ្លួនពីអាមេរិកខាងត្បូង។

សូមបញ្ជាក់ថា ការនាំចូលប្រេងកាតឆៅរបស់ចិនពីអាមេរិក ជាមធ្យមបានកើនឡើងដល់ ៣៣៤.៨៨០បារ៉ែលក្នុងមួយថ្ងៃរហូតដល់ខែសីហា ដែលធ្វើឱ្យទីក្រុងប៉េកាំងក្លាយជាអ្នកទិញធំជាងគេទីពីររបស់អាមេរិក បន្ទាប់ពីប្រទេសកាណាដា៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Liverpool និង Man United មានសង្ឍឹមក្រោយច្បាស់ហើយថា Bayern Mu... - 25/05/2019 19:31
  • ក្រសួងមហាផ្ទៃ ឈ្នះមាស ខណៈអលស្តារ យកប្រាក់នៃការប្រកួតកីឡា វាយ... - 25/05/2019 15:05
  • យូអិនជម្រុញឲ្យអង់គ្លេស ដកខ្លួនចេញ ពីដែនកោះ ដែលខ្លួនកាន់កាប់ត... - 25/05/2019 13:38
  • Everton ទិញបានកីឡាករដំបូងគេ ក្នុងរដូវកាល ដោះដូរលើកនេះ - 25/05/2019 13:30
  • ក្រុមបាល់ទាត់ 3G ឡើងវគ្គ១៦ក្រុមនៃពានរង្វាន់ Ganzberg Cup រដូ... - 25/05/2019 12:40
  • លោកបណ្ឌិត ថោង ខុន ចូលរួមបិទការ ប្រកួតកីឡាវាយកូនឃ្លី លើតុពានរ... - 25/05/2019 12:09
  • គ្រោះថ្នាក់នៃ ជំងឺតេតាណុស - 25/05/2019 12:01
  • ហាងលក់ខោអាវទ្រនាប់ ប្រើម៉ាស៊ីនស្កេន 3D សម្រាប់វាស់រាងកាយ - 25/05/2019 11:53
  • ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណប ដំបូងនៃបណ្តាញអ៊ីធើណេតរបស... - 25/05/2019 11:50
  • នារីមិនគួរធ្វើរឿង ៥នេះឡើយ ព្រោះប៉ះពាល់ដល់មេជីវិតញី អ្នកខ្ល... - 25/05/2019 11:25
  • Please wait 8  seconds, if skip Close

    Top