ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អាហារូបករណ៍ ពេញ ១ កន្លែងលើជំនាញច្បាប់ ពីសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ

(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានប្រកាសផ្តល់អាហារូបករណ៍ពេញ ១០០% ចំនួន ១ កន្លែងលើជំនាញច្បាប់ សម្រាប់សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។

យោងតាមសេចក្តីប្រកាស ព័ត៌មានដែលសាកលវិទ្យាល័យ AUPP បានចេញកាលពីថ្ងៃអាទិត្យនេះ.បានឱ្យដឹងថាអាហារូបករណ៍ ១ កន្លែងនេះ ត្រូវបានឧបត្ថម្ភដោយលោកសាស្រ្តាចារ្យបណ្ឌិត David Moser សាស្រ្តាចារ្យ នៅសាកលវិទ្យាល័យ AUPP។ 

លោកសាស្រ្តាចារ្យបណ្ឌិត David Moser មានប្រសាសន៍ថា “ខ្ញុំផ្តល់អាហារូបករណ៍នេះ ដើម្បីផ្តល់ឱកាសឱ្យសិស្សឆ្នើមបំផុតដែលប្រឡង ជាប់បាក់ឌុបឱ្យទទួល បានការអប់រំមួយដ៏ល្អបំផុត សម្រាប់ចូលរួមចំណែកជួយ ពង្រឹងវិស័យច្បាប់នៅកម្ពុជា។”  ក្នុងបំណង ដើម្បីតបស្នងសងគុណដល់មាតាបិតារបស់លោក សាស្រ្តាចារ្យបានប្រសិទ្ធិនាមថា “អាហារូបករណ៍របស់ The Gene & Phyllis Moser។”

AUPP ជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់កំពូល មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តល់នូវការអប់រំប្រកបដោយគុណភាព ខ្ពស់បំផុត និងមានកម្មវិធីសិក្សាយកសញ្ញាបត្រពី មួយចេញ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យ អារីហ្សូណា UA នៅអាមេរិក។

AUPP សូមអញ្ជើញសិស្សប្រឡងជាប់បាក់ឌុបទាំងអស់ មកទទួលព័ត៌មានបន្ថែមស្តីពីការផ្តល់អាហារូបករណ៍ និងកម្មវិធីសិក្សាដោយផ្ទាល់នៅសាកលវិទ្យាល័យ AUPP។
AUPP មានទីតាំងស្ថិតនៅអគារលេខ២៧៨H ភូមិក្រោលគោ ផ្លូវ២០១R សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ / ០១២ ៨៩៨ ១២៤៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • គូស្វាមីភរិយា រៀបការថ្មីថ្មោង សូមពិនិត្យមើលលទ្ធផល ការចាប់រង្... - 15/02/2019 21:12
  • Simeone សម្រេចចិត្តបន្តកុងត្រាថ្មី ជាមួយក្លឹបឲ្យបានគ្រប់ ១០រ... - 15/02/2019 19:15
  • ការសិក្សារបស់ ណាសាបង្ហាញថា ប្រទេសចិន និងប្រទេសឥណ្ឌានឹង ធ្វើឲ... - 15/02/2019 19:11
  • លោកTim Cook វាយប្រហារ លើការរិះគន់ កម្មវិធីតាមដាន ស្ត្រីអារ៉ា... - 15/02/2019 16:53
  • ប្រធានក្លឹប Barcelona អះអាងថាអត់ ដែលមាន បំណងចង់បាន Neymar មក... - 15/02/2019 15:51
  • គ្រោងឆ្អឹងដ៏អាថ៌កំបាំង របស់ក្មេងស្រីជំទង់ ម្នាក់រកឃើញកប់ នៅក... - 15/02/2019 15:32
  • ងើបពីឈឺ Selena កាន់តែស្រស់ស្រាយខ្លាំង មើល​តែរាងដឹងហើយ ឡើងម៉ា... - 15/02/2019 15:16
  • កាំរស្មីជួយក្រុម អ្នកស្រាវជ្រាវ បញ្ជាក់ពីដើម កំណើតចិន ដែលរកឃ... - 15/02/2019 14:39
  • កម្ចាត់ជាតិខ្លាញ់ និងបញ្ចុះកូឡេស្តេរ៉ូលមិនល្អក្នុងឈាម ដោយគ្រ... - 15/02/2019 14:23
  • រកឃើញគ្រែក្រេប ទឹកឃ្មុំបុរាណរបស់ Henry VII ត្រូវបោះចោលនៅចំណត... - 15/02/2019 14:09
  • Please wait 8  seconds, if skip Close

    X

    ads

    Top