ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

កងជីវពលឃឺដ YPG អាចនឹងជួយរដ្ឋាភិបាល ស៊ីរី នៅក្នុងប្រតិបត្តិការនៅខេត្ត Idlib 

បរទេស៖ រដ្ឋមន្ត្រីការបរទេសតួកគី បាននិយាយក្នុងលិខិត មួយប្រគល់ឲ្យអ្នកនិពន្ធ របស់កាសែត New York Times ដែលបោះពុម្ពផ្សាយនៅថ្ងៃព្រហស្បតិ៍ថា កងជីវពលឃឺដ YPG អាចនឹងជួយរដ្ឋាភិបាលស៊ីរី ក្នុងការវាយប្រហារទៅលើខេត្ត Idlib ដែលជាទីឈរជើងចុងក្រោយ កាន់កាប់ដោយពួកឧទ្ទាម នៅក្នុងប្រទេសស៊ីរី។ 

លោក Mevlut Cavusoglu តាមសេចក្តីរាយការណ៍ បានសរសេរយ៉ាងដូច្នេះថា “របាយការណ៍ថ្មីលើកឡើងថា ក្រុមភេរវករ YPG ដែលទទួលបានអាវុធនិងជំនួយ បង្កថ្លៃឲ្យដោយអ្នកបង់ពន្ធអាមេរិក កំពុងធ្វើប្រតិបត្តិការ នៅប្រទេសស៊ីរី ទើបបានបង្កើតសម្ពន្ធភាព ជាមួយលោក អាសាដ និងកំពុងបញ្ជូនកងទ័ពរបស់ខ្លួន ជាផ្នែកនៃកិច្ចព្រមព្រៀងធ្វើឡើង ក្នុងខែកក្កដា ដើម្បីជួយលោក (អាសាដ) ដណ្ដើមកាន់កាបខេត្ត Idlib ពីពួកឧទ្ទាម”។ 

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិងតួកគី ដែលប្រឆាំងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាហ្សា អាល់អាសាដ បានព្រមានថា ការវាយប្រហារណាមួយ លើខេត្ត Idlib ធ្វើឡើងដោយរដ្ឋាភិបាលស៊ីរី គំាទ្រដោយរុស្ស៊ីនិងអ៊ីរ៉ង់ អាចនឹងបង្កឲ្យមានស្ថិរភាពក្នុងតំបន់កាន់តែខ្លាំង និងធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិល។ 

ប៉ុន្តែតួកគីនិងសហរដ្ឋអាមេរិក មានទស្សនៈផ្សេងគ្នា ចំពោះពួក YPG គឺតួកគីចាត់ទុកកងជីវពល YPG នេះ ថា ជាក្រុមភេរវករ និងបានព្រមានថា ទីក្រុងវ៉ាស៊ីនតោនគួរតែវាយតម្លៃថា នរណាជាសម្ពន្ធមិត្តពិតប្រាកដនៅក្នុងតំបន់៕ 
https://www.reuters.com/article/us-mideast-

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សេចក្តីអំពាវនាវ ដល់សប្បុរសជន ចូលរួម ក្នុងគម្រោងទៅរៀន ដើម្បីអ... - 20/04/2019 16:40
  • អាមេរិកនិយាយថា ចិនបង្កើនយុទ្ធនា ការជះឥទ្ធិពល ទៅលើកោះតៃវ៉ាន់  - 20/04/2019 16:32
  • ការធ្វើតេស្ដអាវុធយុទ្ធសាស្រ្ត ថ្មី របស់កូរ៉េខាងជើង មិនពាក់ព័... - 20/04/2019 15:06
  • Richarlison តម្លៃ៥០លានផោនរបស់ Everton អាចនឹងផ្លាស់ទៅ លេងជាមួ... - 20/04/2019 14:09
  • ហេតុអ្វីបានជារន្ទះ វាយប្រហារ២ដង? ភាគល្អិត បានបង្ហាញយ៉ាងខ្លាំ... - 20/04/2019 13:33
  • យានអវកាសក្រៅភព របស់ណាសាក ឃើញភពផែនដី ដំបូងគេនៅជិត ប្រព័ន្ធព្រ... - 20/04/2019 12:48
  • Man City ទំនងជាត្រូវដកខ្លួន ចេញពី ការប្រជែងយកខ្សែការពារ ឆ្នើ... - 20/04/2019 12:42
  • ក្មេងប្រុសតូចបំផុត នៅលើពិភពលោក វិលត្រឡប់មកផ្ទះវិញ នៅប្រទេស ជ... - 20/04/2019 12:36
  • ម៉ឺន  មេឃា ប៉ះជើងខ្លាំងថៃ Super Pek រសៀលថ្ងៃអាទិត្យ នៅលើសង្វ... - 20/04/2019 11:17
  • តារាចម្រៀងល្បីៗ ក្នុងប្រទេសកម្ពុជា ១០រូប បានទៅដល់កូរ៉េ កក្រើ... - 20/04/2019 11:00
  • Please wait 8  seconds, if skip Close

    Top