ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ប្រធានបក្សឆ្វេងនិយម៖ ការវាយប្រហារដោយយោធា អាល្លឺម៉ង់លើស៊ីរី ជាការរំលោភច្បាប់អន្តរជាតិ

បរទេស៖ មេដឹកនាំគណបក្សឆ្វេងនិយម របស់អាល្លឺម៉ង់បានវាយប្រហារមក លើរដ្ឋាភិបាល ចំពោះការប្រមូលផ្ដុំ នៃការធ្វើ ការវាយ ប្រហារដោយយោធាប្រឆាំងនឹងរដ្ឋាភិបាលក្រុងដាម៉ាស តែមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលទីក្រុងបែរឡាំង បាននិយាយ ថាខ្លួនកំពុងចរចាជាមួយសម្ព័ន្ធមិត្តអំពីការដាក់ពង្រាយយោធារបស់អាល្លឺម៉ង់នៅក្នុងប្រទេសស៊ីរី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា មេដឹកនាំបក្សឆ្វេងនិយម គឺ លោកស្រី  Sahra Wagenknecht បានប្រាប់ទូរទស្សន៍ N-TV របស់អាល្លឺម៉ង់ថា "ខ្ញុំជឿជាក់ថា ការពិភាក្សាទាំងនេះ គឺជាការមិនទទួលខុសត្រូវទាល់តែសោះ" ។

នៅលើបណ្តាញហ្វេសប៊ុកប៉ុន្មានម៉ោងមុនលោកស្រី Wagenknecht បានស្នើសុំពីអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ថា រដ្ឋាភិបាលសហព័ន្ធមិនគួរបិទភ្នែកតាមការទាមទារពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំនោះទេ។

លោកស្រីលោកបន្ថែមថា លោកស្រី Merkel គួរតែធ្វើឱ្យមានភាពច្បាស់លាស់ចំពោះទីក្រុងវ៉ាស៊ីនតោនថា នឹងមិនមានស្វ័យ ប្រវត្តិសម្រាប់ការចូលរួមរបស់អាល្លឺម៉ង់នៅក្នុងការវាយប្រហារដែលដឹកនាំដោយអាមេរិកលើប្រទេសស៊ីរីនោះទេ។ លោកស្រីបាន និយាយថា ការវាយប្រហារបែបនេះដូចជាការរំលោភច្បាប់អន្ដរជាតិដូច្នេះដែរ។

ប្រធានបក្សឆ្វេងនិយមអាល្លឺម៉ង់រូបនេះ ក៏បានរិះគន់ក្រសួងការពារជាតិដោយនិយាយថា "វាជារឿងអាស្រូវមួយ" ដែលនា យកដ្ឋាននោះកំពុងពិនិត្យមើលថាតើគោលការណ៍នៃកងទ័ពរបស់សភា អាចត្រូវបានគេបោះចោល ដើម្បីជាជំនួយ យោធាដល់លោក ត្រាំ ដែរឬយ៉ាងណា។

យោងតាមច្បាប់អាល្លឺម៉ង់ការប្រើកងទ័ព សម្រាប់បេសកកម្មនៅក្រៅប្រទេស គួរតែត្រូវបានបែកភ្លើងខៀវពី សំណាក់ សមាជិកសភា៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ស្ត្រីទី១ របស់កូរ៉េខាងត្បូង បំពេញទស្សនកិច្ច ទីតាំងសំខាន់ៗ នៅ... - 19/09/2018 19:20
  • អាហារូបករណ៍ ពេញ ១ កន្លែងលើជំនាញច្បាប់ ពីសាកលវិទ្យាល័យ អាមេរិ... - 19/09/2018 19:06
  • ក្បឿង​ ជីប ម៉ុង រកឃើញ អ្នកឈ្នះទៀតហើយ - 19/09/2018 17:14
  • Made in America នៅតែបន្តសម្លាប់ ពលរដ្ឋស៊ីវិល ជាពិសេសកុមារ រា... - 19/09/2018 17:09
  • ការថែរក្សា​​ សុខភាពតាមវ័យ - 19/09/2018 17:04
  • មើល​ជើង​កីឡាករ​ Real, Man Utd, Man City & Bayern ត្រូវ​ចេញ​... - 19/09/2018 16:41
  • អាមេរិក កំពុងពិចារណាទៅលើ ការកំណត់មូលដ្ឋានទ័ព របស់ខ្លួននៅ ក្ន... - 19/09/2018 16:25
  • លោក ពូទីន៖ ប្រតិបត្តិការ របស់កងកម្លាំងដែន អាកាសអ៊ីស្រាអែល បំ... - 19/09/2018 15:58
  • ប្រទេសកូរ៉េ ទាំងពីរ មានគោលដៅ បំបាត់ការជាប់គាំង កិច្ចពិភាក្សា... - 19/09/2018 15:54
  • សាលារៀនខូលីងវូដភ្នំពេញ ជាប់លំដាប់កំពូលលើសិស្ស ទទួលបាននិទ្ទេស... - 19/09/2018 15:52
  • X

    ads

    Top