ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Galaxy Note 9 បង្ហាញវត្តមាន នៅលើទីផ្សារ កម្ពុជា អមដោយភាពច្នៃប្រឌិតខ្ពស់

ភ្នំពេញ៖កំពូលស្មាតហ្វូនដ៏អស្ចារ្យគឺ Samsung Galaxy Note9 របស់ក្រុមហ៊ុនបច្ចេកវិទ្យា យក្សសាមសុង ដែលបានបើកសម្ភោធ ជាផ្លូវការកាលពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងញ៉ូយ៉ បានបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជាហើយ អមដោយភាព ច្នៃប្រឌិតខ្ពស់ សម្រាប់ការដាក់លក់នៅលើទីផ្សារកម្ពុជា មាន៣ពណ៌គឺ ពណ៌ខ្មៅ ,ពណ៌ខៀវ និងពណ៌ទង់ដែង ដោយមានភ្ជាប់ ជាមួយនូវប៊ិច S-Pen ដែលមានការលក្ខណៈវិវត្តន៍ជាងមុន អាចឲ្យអ្នកគូសវាសតាមចំណង់ ដែលចង់បាន និងបង្កើតជារូប ភាពរស់រវើក ដែលយើង ហៅថា Live Message សម្រាប់ផលិតរូបភាព GIF ដោយប្រើប៊ិចគូស។

ក្រោយពីព្រឹត្តិការណ៍ដ៏គួរឲ្យរំភើប និងជាទីមោទនៈរបស់ក្រុមហ៊ុនសាមសុង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ  ក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានអញ្ចើញអ្នកសារព័ត៌មាន ជួបជុំគ្នាទស្សនាការផ្សាយផ្ទាល់ នាភោជនីយដ្ឋានទន្លេបាសាក់ II ក្នុងទីក្រុងភ្នំពេញ ដើម្បីធ្វើជាសាក្សីនៃការបង្ហាញជាសកល នៃការបើកកំណត់ត្រាថ្មី នៃអច្ឆរិយភាព របស់អធិរាជស្មាតហ្វូន Samsung Galaxy Note9 ដែលពិភពលោកកំពុងទន្ទឹងរង់ចាំនេះ។

តំណាងជាន់ខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសាមសុង បានលើកឡើងថា ដើម្បីធ្វើជាសក្ខីកម្មនៃកំពូលទូរស័ព្ទរបស់ Samsung ដែលជាទូទៅផ្ដល់នូវភាពរំជើបរំជួល ដល់អតិថិជនជុំវិញពិភពលោក អំឡុងពាក់កណ្ដាលឆមាសទី២រៀងរាល់ឆ្នាំ។ ដូចយើងបាន ជ្រាបស្រាប់ ហើយថា ២០១៨ ជាឆ្នាំដែលឧស្សាហកម្មទូរស័ព្ទ មានការប្រកួតប្រជែងខ្ពស់ ហើយក្នុងនាមជាក្រុមហ៊ុនឈានមុខ នៅក្នុងទីផ្សារនេះ Samsung មានភារកិច្ចផ្ដល់ ភាពរីករាយ និងភាពរំជើបរំជួលដល់អតិថិជនតាមរយៈ ទូរស័ព្ទដៃ ជាមួយកិច្ចខិតខំ ប្រឹងប្រែង មិនឈប់ឈរ ដើម្បីផ្ដល់បច្ចេកវិទ្យាថ្មី និងប្រសើរជាងមុនស្របតាម តម្រូវការអតិថិជន។ យើងខិតខំប្រឹងប្រែងលើស ដែនកំណត់ ស្របតាមទស្សនវិជ្ជារបស់ Samsung “ធ្វើអ្វីដែលអ្នកមិនអាចធ្វើបាន”។

លោកបន្តថា "Samsung Galaxy Note9 ថ្មី ដែលជាទូរស័ព្ទដ៏អស្ចារ្យបំផុតដែលមាន ប៊ិក S-pen ជាចំណុចពិសេសរបស់ខ្លួន។ ដូចអ្វីដែលលោក លោកស្រី អ្នកនាងកញ្ញា ជាភ្ញៀវកិត្តិយស ប្រហែលជាបានឃើញការបង្ហាញវត្តមានផ្លូវការទូទាំងពិភពលោក កាលពីយប់មិញនៅញូយ៉ក  ទូរស័ព្ទ Samsung Galaxy Note9 ត្រូវបានបំពាក់ជាមួយនវានុវត្តន៍ដ៏អស្ចារ្យ ដែលធ្វើឲ្យវាក្លាយជា “Galaxy ដ៏ល្អបំផុត ដែលផ្ដល់ប្រយោជន៍កាន់តែច្រើន” ហើយត្រូវបានប្រសិទ្ធនាមថា “កំណត់ត្រាថ្មីនៃអច្ឆរិយភាព Smartphone” "។

ជាមួយគ្នានេះដែរ លោក Seungho Choi អគ្គនាយកក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា Samsung Galaxy Note9 ជាស្មាតហ្វូនក្នុងក្ដីសុបិនរបស់អ្នកប្រើប្រាស់ បាននាំមកនូវបទពិសោធថ្មីមួយ កម្រិតទៀតដែលពុំធ្លាប់ មានពីមុនមក ដែលនឹងធ្វើឲ្យយើងទទួលបានការកម្សាន្ត ដ៏ល្អឥតខ្ចោះ និងឥតរង្គាសចិត្តឡើយ។ ទូរស័ព្ទម៉ូដែលថ្មីនេះ ជាដៃគូជាទី ពេញចិត្ត ដែលនៅពេលដែលអ្នកបានកាន់ ហើយមិនចង់ដាក់ចុះ ហើយជាស្មាតហ្វូន ដែលគួរមាន ក្នុងដៃរបស់អ្នកដែលចូលចិត្ត ជីវិតស៊ីវិល័យ និងការកម្សាន្ត ដោយភាពងាយស្រួល។

លោកបន្ថែមថា “ខ្ញុំមានទំនុកចិត្តនិងជឿជាក់យ៉ាងខ្លាំងក្លាបំផុត ទៅលើចំណែកទីផ្សារ ក្នុងប្រទេសកម្ពុជា របស់ទូរស័ព្ទដៃមួយនេះ ដែលអាចដណ្តើមយក បានមិនខុសពីជំនាន់មុនៗ របស់ត្រកូល Galaxy នោះឡើយ"។

Samsung Galaxy Note9 រក្សារូបរាងរចនាដ៏ទំនើបប្រណីត និងស្រស់ស្អាតបំផុត ជាមួយអេក្រង់ស្ទើរគ្មាន គែមនិងកោង នៅគែមទាំង សងខាងលាតភ្លឺច្បាស់ ត្រជាក់ភ្នែក ផ្តល់នូវភាពផ្ដេកធំទូលាយ និងភាពបញ្ឈរខ្ពស់ ខណៈដែលពណ៌របស់វាត្រូវបានបើកបង្ហាញលើ អេក្រង់ធំបំផុតនៃប្រភេទ phablet​ និងធ្វើឲ្យរូបភាព ហាក់ដូចជាលោតផុស លើអេក្រង់នៅក្នុងដៃរបស់អ្នកតែម្តង។ ចំពោះអេក្រង់របស់ ស្មាតហ្វូនជំនាន់ថ្មី Galaxy Note9 មានសមត្ថភាពបង្ហាញរូបភាពក្រោមពន្លឺថ្ងៃ បានប្រសើរនិងច្បាស់ល្អជាងមុន ដែលមានន័យថា ផ្ទាំងអេក្រង់ មានពន្លឺភ្លឺជាងមុន។ Note9 មានបំពាក់សេនសឺលើ កាមេរ៉ាខាងមុខនិងមានប្រើប្រាស់ មុខងារដោះសោ Face Recognition ដែលធ្វើឲ្យស្មាតហ្វូននេះ កាន់តែមានសុវត្ថិភាព និងទាន់សម័យថែមមួយកម្រិតទៀតផងដែរ។ សម្រាប់កាមេរ៉ាមុខវិញ Samsung Galaxy Note9 មានភ្ជាប់កាមេរ៉ាទំហំ 8 មេហ្គាភិចសែល អមជាមួយនឹងភ្លើង LED Flash ដែលផ្តល់ជូនអ្នកប្រើប្រាស់ថតរូប Selfie បានយ៉ាងស្រស់ស្អាតបំផុត។

ពិសេសជាងនេះ Samsung Galaxy Note9 មានបំពាក់កាមេរ៉ាភ្លោះផ្នែកខាងក្រោយ ទំហំ 12 មេហ្គាភិចស៊ែល ជាមួយនឹងកម្រិត Aperture F1.5 មានសមត្ថភាពថតរូបបាន កាន់តែស្អាត ប្រកបដោយគុណភាពខ្ពស់ទោះក្នុងស្ថានភាពងងឹតបន្តិច ក៏ដោយរួមនឹង មុខងារថតរូប ពិសេសដូចជា Live Focus និង Bokeh Effects ហើយមួយគ្រាប់ទៀត គឺមានទំហំ 12 មេហ្គាភិចសែល (F2.4) សម្រាប់ថត Portrait និងមានសមត្ថភាព ទប់លំនឹងបានកាន់តែប្រសើរជាងមុន។ កាមេរ៉ាក្រោយ នេះត្រូវបានក្រុមហ៊ុន រចនាបែបថ្មីដែលមានរាងផ្ដេក នៅចំកណ្ដាល និង មាន LED Flash សម្រាប់ជំនួយដល់ការ ថតពេលយប់និងកន្លែងដែល មានពន្លឺទាបរួមជាមួយ នឹងការរំកិលទ្រនាប់ស្កេន មកដាក់នៅខាងក្រោមបង្គំកាមេរ៉ាភ្លោះវិញ ដើម្បីជៀសវាង ការប៉ះកាមេរ៉ា ពេលចង់ស្កេនម្រាមដៃ។

បន្ថែមពីនេះ Galaxy Note9 មានទម្ងន់ធ្ងន់ជាង Galaxy Note មុនៗ បន្តិច ដោយមានផ្ទុកថ្មទំហំដល់ ៤០០០ mAhនិងមានថាមពល រហូតដល់ ៤ ០០០mAh កាន់ថ្មបាន ១ ថ្ងៃ សម្រាប់ការប្រើប្រាស់ធម្មតា និងចាក់វីដេអូបាន ២៣ ទៅ ២៥ ម៉ោង ដែលនេះជាប្រយោជន៍ សំខាន់ជួយឲ្យអ្នករីករាយបានយូរដោយគ្មានការរំខាន។ ជាមួយដំណើរការប្រព័ន្ធ Android 8.1 Oreo ស្មាតហ្វូនដ៏ទំនើបនេះ មានសមត្ថភាពកាន់តែខ្ពស់ជាងមុន និងដើរលឿនជាងមុន ដោយប្រើបន្ទះឈីប Exynos 9810 ភ្ជាប់ដោយ RAM ទំហំ 6 GB/មេមូរី 128 GB ថែមទាំងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់512GB   ដោយមិនចាំបាច់បារម្ភ ពីការឆាប់ពេញនោះទេ។

សូមបញ្ជាក់ថា Samsung Galaxy Note9 ក៏ជាស្មាតហ្វូន ដែលអាចប្រើប្រាស់ស៊ីម បានពីរផងដែរនិងមាន បីពណ៌សម្រាប់ទីផ្សារ កម្ពុជា គឺ៖ ពណ៌ខ្មៅ, ពណ៌ខៀវ និងពណ៌ទង់ដែង ដោយមានភ្ជាប់ជាមួយនូវប៊ិច S-Pen ដែលមាន ការលក្ខណៈវិវត្តន៍ជាងមុន អាចឲ្យ អ្នកគូសវាសតាម ចំណង់ដែលចង់បាន និងបង្កើតជារូបភាពរស់រវើក ដែលយើង ហៅថា Live Message សម្រាប់ផលិតរូបភាព GIF ដោយប្រើប៊ិចគូស, អាចកត់ត្រាបានភ្លាមៗនៅលើ Screen និងមុខងារបកប្រែ ភាសាអក្សរនៅលើរូបភាព បានទៀតផង។ អ្វីដែល ពិសេស ជាងនេះ ទៅទៀតនោះគឺ S-Penនេះបំពាក់នៅBluetooth ដែលអាចឲ្យS-Penជា Remote control សម្រាប់បញ្ជា Slide , ជាឧបករណ៏បញ្ជា សម្រាប់ថតរូប Selfie និងកែប្រែរូបជាដើម។ ទូរស័ព្ទនេះនឹងដាក់ឲ្យកម៉្មង់ទិញទុកមុន(Pre-Order) នៅប្រទេស កម្ពុជា ចាប់ពីថ្ងៃទី១១ ដល់១២ សីហា និង អតិថជនអាចទទួលយកទូរស័ព្ទនៅថ្ងៃទី 22 ដល់24 សីហា ២០១៨៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឪពុករបស់Chrissy Teigen ធ្វើរឿងដ៏អស្ចារ្យមួយ ក្នុងថ្ងៃខួបកំណើ... - 11/12/2018 20:01
  • EKG និងលក្ខណៈពិសេស សុខភាពបេះដូង ផ្សេងទៀតមានលើ Apple Watch - 11/12/2018 19:52
  • ក្រុមហ៊ុនអាមេរិក នៅតែជាប់ឈ្មោះជាឈ្មួញ អាវុធលេខ១លើលោកដដែល សម្... - 11/12/2018 19:43
  • Google ពន្លឿនការបិទ Plus បន្ទាប់មានបញ្ហា ប្រព័ន្ធការការពារព័... - 11/12/2018 18:40
  • Instagram ចាប់ផ្តើមលក្ខណៈពិសេស នៃកម្មវិធីការជជែក ជាសំឡេង "wa... - 11/12/2018 17:23
  • ក្រុមហ៊ុន Airbus និងក្រុមហ៊ុន China Mobile ចាប់ផ្តើមដំណើរការ... - 11/12/2018 17:18
  • ជីប ម៉ុង ចំណាយថវិកា ១លានដុល្លារ សាងសង់​ សាលាធម្មសភា ក្នុងវត្... - 11/12/2018 17:07
  • ក្រុមអ្នកវិទ្យាសាស្រ្ត​ ពណ៌នាអំពីការរលាយថ្ម នៃភពព្រះច័ន្ទ - 11/12/2018 16:44
  • ទន្លេ ហូរកាត់ក្រោម ផែនទឹកកក ហ្គ្រីនឡេន ត្រូវបានតាមដាន - 11/12/2018 16:40
  • ថៃ នៅតែជាប់លេខ១ ប្រទេសសម្បូរគ្រោះ ថ្នាក់ចរាចរបំផុតនៅអាស៊ី - 11/12/2018 16:16
  • Top