ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

មិនធម្មតាទេអាមេរិកកំពុង ស្នើបង្កើតកងកម្លាំងនៅ ទីអាវកាសឲ្យបានត្រឹមឆ្នាំ២០២០

បរទេស: ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រទី១០ ខែសីហានេះបានឲ្យដឹងថា អនុប្រធានាធិបតី អាមេរិកលោក Mike Pence បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញក្នុងការបង្កើតឲ្យមានកងកម្លាំងអវកាសមួយនៅត្រឹមឆ្នាំ ២០២០ ខណៈពេលដែលប្រកាសអំពីជំហានបន្ទាន់នានាដែលក្រសួងការពារ ជាតិនឹងធ្វើដើម្បីកែទម្រង់របៀប ដែលយោធាឲ្យបាន ទៅដល់ទីអវកាស។

លោក Pence បាននិយាយនៅក្នុងសុន្ទរកថាមួយទៅកាន់បុគ្គលិកយោធានិងស៊ីវិលនៅមន្ទីរបញ្ច កោណដែលលើកឡើងពី ការគំរាមកំហែងពីប្រទេសចិននិងរុស្ស៊ីថា "ពេលវេលាបានមកដល់ដើម្បីបង្កើតកងកម្លាំងអវកាសសហរដ្ឋអាមេរិក" ។

លោកអនុប្រធានាធិបតី Pence បានបន្ថែមថារដ្ឋបាលរបស់យើងនឹងចាត់វិធានការភ្លាមៗដើម្បី អនុវត្តអនុសាសន៍ទាំងនេះ ជាមួយនឹងគោលបំណងនៃការបង្កើតនាយកដ្ឋានអវកាសសហរដ្ឋអាមេរិកនៅឆ្នាំ២០២០។

កាលពីខែមិថុនាកន្លងមកលោកប្រធានាធិបតី Donald Trump បាននិយាយថាលោកកំពុងដឹកនាំមន្ទីរបញ្ចកោណ ដើម្បី ចាប់ផ្តើមភ្លាមនូវដំណើរការចាំបាច់ដើម្បីបង្កើតកងកម្លាំងអវកាសជាកងអាវុធធំទី៦ក្នុងអំឡុង ពេលសុន្ទរកថានៅ ឯកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអវកាសជាតិ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឪពុករបស់Chrissy Teigen ធ្វើរឿងដ៏អស្ចារ្យមួយ ក្នុងថ្ងៃខួបកំណើ... - 11/12/2018 20:01
  • EKG និងលក្ខណៈពិសេស សុខភាពបេះដូង ផ្សេងទៀតមានលើ Apple Watch - 11/12/2018 19:52
  • ក្រុមហ៊ុនអាមេរិក នៅតែជាប់ឈ្មោះជាឈ្មួញ អាវុធលេខ១លើលោកដដែល សម្... - 11/12/2018 19:43
  • Google ពន្លឿនការបិទ Plus បន្ទាប់មានបញ្ហា ប្រព័ន្ធការការពារព័... - 11/12/2018 18:40
  • Instagram ចាប់ផ្តើមលក្ខណៈពិសេស នៃកម្មវិធីការជជែក ជាសំឡេង "wa... - 11/12/2018 17:23
  • ក្រុមហ៊ុន Airbus និងក្រុមហ៊ុន China Mobile ចាប់ផ្តើមដំណើរការ... - 11/12/2018 17:18
  • ជីប ម៉ុង ចំណាយថវិកា ១លានដុល្លារ សាងសង់​ សាលាធម្មសភា ក្នុងវត្... - 11/12/2018 17:07
  • ក្រុមអ្នកវិទ្យាសាស្រ្ត​ ពណ៌នាអំពីការរលាយថ្ម នៃភពព្រះច័ន្ទ - 11/12/2018 16:44
  • ទន្លេ ហូរកាត់ក្រោម ផែនទឹកកក ហ្គ្រីនឡេន ត្រូវបានតាមដាន - 11/12/2018 16:40
  • ថៃ នៅតែជាប់លេខ១ ប្រទេសសម្បូរគ្រោះ ថ្នាក់ចរាចរបំផុតនៅអាស៊ី - 11/12/2018 16:16
  • Top