យូអិនៈ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានលើកឡើងថាក្រោយពីលោក ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏ធំមួយ ហើយបានបន្តការដាក់ទណ្ឌកម្មអ៊ីរ៉ង់ លោកថា ទំនាក់ ទំនងទ្វេភាគី គឺអាស្រ័យលើរដ្ឋាភិបាលពាក់ព័ន្ធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។
អគ្គលេខាធិការរូបនេះបានលើកឡើងម្តងហើយម្តងទៀតពីសារៈសំខាន់នៃផែនការរួមនៃសកម្មភាពរួមគ្នា (JCPOA) ដែល ជាសមិទ្ធផលផ្នែកការទូតដ៏សំខាន់មួយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះហើយលោកជឿថា វាសមនឹងទទួលបានការគាំទ្រ និងថាភាគី ទាំង អស់ក្នុងកិច្ចព្រមព្រៀងនោះ ត្រូវតែគោរពតាមលក្ខខណ្ឌរបស់ខ្លួន។
អ្នកនាំពាក្យយូអិន បាននិយាយថា "ទាក់ទងនឹងរបៀបដែលប្រទេសនានា រដ្ឋាភិបាលដោះស្រាយបញ្ហានេះ ជាក់ស្តែងយើង មិននិយាយជាមួយគោលនយោបាយក្នុងស្រុករបស់ប្រទេសនីមួយៗនោះទេ"៕
