ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

យន្ដហោះចារកម្ម Airbus 'Zephyr' ជាប់កំណត់ត្រា ជាយន្តហោះដែលហោះហើរ យូរបំផុតនៅក្នុងបរិយាកាស នៃផែនដី

បារាំង៖ យន្តហោះគ្មានមនុស្សបើក ដើរដោយថាមពលពន្លឺព្រះអាទិត្យ របស់ក្រុមហ៊ុន Airbus បានជាប់កំណត់ត្រាពិភពលោក នៅក្នុងការធ្វើដំណើរ ដំបូងរបស់ខ្លួន ក្រោយពីយន្តហោះ អាចហោះហើរ ក្នុងបរិយាកាសយូរបំផុត គឺបានរយៈពេល២៥ថ្ងៃ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

បើយោងតាមសារព័ត៌មាន Bloomberg ថា យន្តហោះZephyr S អាចហើរនៅកម្ពស់ដល់ទៅ ៧០,០០០ហ្វីតនៅលើអាកាសក្នុងរយៈពេល ២៥ ថ្ងៃ ២៣ម៉ោង និង៧នាទី។ វាមានលក្ខណៈសម្បតិ្ត គ្រប់គ្រាន់ ក្លាយជាយន្តហោះ ដែលជាបកំណត់ត្រាពិភពលោក ក្នុងការហោះហើរយូរបំផុត នៅក្នុងបរិយាកាសផែនដី ។ 
យាននេះបានចុះចត ដោយសុវត្ថិភាព កាលពីថ្ងៃពុធ បន្ទាប់ពីបានចំណាយពេល ប្រហែល៣សប្តាហ៍ នៅលើអាកាសដែលមានចំនួន២ភាគ៣ ច្រើនជាងកំណត់ត្រា មុនទៅទៀត។
Zephyr S បានចាប់ផ្តើម ហោះហើរសាកល្បងដំបូង របស់ខ្លួននៅរដ្ឋអារីហ្សូណា កាលពីថ្ងៃទី១១ ខែកក្កដា ហើយបានស្ថិតនៅក្នុងខ្យល់ ដែលមិនធ្លាប់មានតាំងពីពេលនោះមក។ 
កំណត់ត្រា មុនត្រូវបានកំណត់ ដោយយន្តហោះគំរូ Zephyr គំរូមួយនៅឆ្នាំ២០១៥ នៅពេលដែលយន្តហោះនេះ អាចហោះហើរបានរយៈពេល ១៤ ថ្ងៃ។ យន្តហោះគ្មានមនុស្សយន្តនេះ បានបំបែកកំណត់ត្រានេះ រួចមកហើយកាលពីថ្ងៃទី ២៥ ខែកក្កដា ប៉ុន្តែក្រុមហ៊ុន Airbus បានរង់ចាំការចុះចត យន្តហោះ មុនពេលវាអាចប្រកាស ជាផ្លូវការអំពីព្រឹត្តិការណ៍នេះ៕ 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឪពុករបស់Chrissy Teigen ធ្វើរឿងដ៏អស្ចារ្យមួយ ក្នុងថ្ងៃខួបកំណើ... - 11/12/2018 20:01
  • EKG និងលក្ខណៈពិសេស សុខភាពបេះដូង ផ្សេងទៀតមានលើ Apple Watch - 11/12/2018 19:52
  • ក្រុមហ៊ុនអាមេរិក នៅតែជាប់ឈ្មោះជាឈ្មួញ អាវុធលេខ១លើលោកដដែល សម្... - 11/12/2018 19:43
  • Google ពន្លឿនការបិទ Plus បន្ទាប់មានបញ្ហា ប្រព័ន្ធការការពារព័... - 11/12/2018 18:40
  • Instagram ចាប់ផ្តើមលក្ខណៈពិសេស នៃកម្មវិធីការជជែក ជាសំឡេង "wa... - 11/12/2018 17:23
  • ក្រុមហ៊ុន Airbus និងក្រុមហ៊ុន China Mobile ចាប់ផ្តើមដំណើរការ... - 11/12/2018 17:18
  • ជីប ម៉ុង ចំណាយថវិកា ១លានដុល្លារ សាងសង់​ សាលាធម្មសភា ក្នុងវត្... - 11/12/2018 17:07
  • ក្រុមអ្នកវិទ្យាសាស្រ្ត​ ពណ៌នាអំពីការរលាយថ្ម នៃភពព្រះច័ន្ទ - 11/12/2018 16:44
  • ទន្លេ ហូរកាត់ក្រោម ផែនទឹកកក ហ្គ្រីនឡេន ត្រូវបានតាមដាន - 11/12/2018 16:40
  • ថៃ នៅតែជាប់លេខ១ ប្រទេសសម្បូរគ្រោះ ថ្នាក់ចរាចរបំផុតនៅអាស៊ី - 11/12/2018 16:16
  • Top