ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ចេញ Macbook Pro ថ្មីភ្លាម Apple លែងលក់ Macbook Pro ឆ្នាំ ២០១៥ បាត់

បើសិនជាអ្នកកំ​ពុងរកមើលចង់ទិញ Macbook Pro ដែលមានរន្ធច្រើនប្រភេទ និងមានកម្លាំងខ្លាំងគួរសម​នោះ​ រាងយឺត​បន្តិច​ហើយ​ ព្រោះ​ក្រោយ​ពី​ពេល Apple បាន​បញ្ចេញ​ Macbook Pro ឆ្នាំ ២០១៨ កាល​ពី​យប់​មិញ វា​ក៏​ជាពេល​ដែល​ Apple បាន​ដក Macbook Pro ឆ្នាំ ២០១៥ ដែលជាស៊េរីចុងក្រោយបំផុត​ ដែល​នៅ​មាន​រន្ធ​ច្រើន​មុខ មិន​ត្រូវ​ការ​ឌុយត​ច្រើន​មុខ។​

ចាប់តាំងពី​ចុង​ឆ្នាំ ២០១៦ មក Apple បានបញ្ចេញ Macbook Pro ស៊េរីថ្មី ដែលប្រើប្រាស់រន្ធ Thunderbolt 3 (ក្រោមទម្រង់ជា USB-C) សុទ្ធតែម្ដង ហើយវា​ក៏​មាន​ពណ៌ប្រផេះក្រម៉ៅ​មកជា​ជម្រើស​មួយ​ទៀត​ក្រៅ​ពី​ពណ៌ទឹកប្រាក់​ផង​ដែរ។ បើ​តាមគេហទំព័រ 9to5Mac ថ្ងៃនេះ Macbook Pro ស៊េរីឆ្នាំ ២០១៥ ដែលមានរន្ធ HDMI, USB-A (USB ដែលពេញនិយមបំផុត), និងមានរន្ធដោតអង្គចងចាំប្រភេទ​ SD ពេញទំហំតែម្ដងនោះ ត្រូវបានដកចេញពីលើគេហទំព័ររបស់​ Apple ហើយ ដោយ​ជំនួស​មក​វិញ​ដោយ Macbook Pro ស៊េរីឆ្នាំ ២០១៨​ ដែលមានត្រឹមតែរន្ធ​ប្រភេទ​ USB-C Thunderbolt 3 មួយមុខ តែប៉ុណ្ណោះ។
Macbook Pro ឆ្នាំ ២០១៥

គួររំឭក​ដែរ​ថា Macbook Pro ឆ្នាំ ២០១៥ ជាស៊េរីចុងក្រោយរបស់ Macbook Pro ដែលប្រើខ្សែសាកប្រភេទ MagSafe ដែលជាប្រភេទក្បាលឆក់ អាចផ្ដាច់ឬភ្ជាប់នឹងរន្ធបញ្ចូលថ្មដោយ​មិនភ័យខ្លាច​រឿង​ដាច់​ក្បាល​សាក ឬ​ក៏​ខូចរន្ធនោះ​ទេ។

រឿងមួយទៀតនោះគឺ Macbook Pro ចាប់ពីឆ្នាំ ២០១៦ មកប្រើប្រាស់ក្ដារ​​ចុច​ប្រភេទ Butterfly Mechanism ដែលមានភាពស្អិត និងពេលខ្លះមានបញ្ហាមិន​ដើរ​តែម្ដង ដែលក្រុមហ៊ុន Apple ផ្ទាល់ទើប​តែ​ចេញ​មុខ​សារភាព​រឿងនេះ ហើយ​ខ្លួន​នឹង​ទទួលជួសជុល​រាល់ក្ដារចុច​ប្រភេទ​ Butterfly Mechanism 1 និង ២ ដែល​មាន​បញ្ហា​កើត​ឡើង។

ដូចនេះ ចំពោះអ្នក​ដែល​ចង់​ប្រើ​កុំព្យូទ័រយួរដែ​របស់ Apple ហើយចង់បានរន្ធ​សម្បូរបែប​ គឺនៅសល់តែ Macbook Air តែ​ប៉ុណ្ណោះ ហើយ Macbook Air នេះទៀតសោត ថ្វីត្បិតតែថ្មីចេញ​ពី Apple មែន តែ​កម្លាំងម៉ាស៊ីនគឺនៅ​ខ្សោយខ្លាំងណាស់ បើសិនជាប្រៀបធៀបជាមួយ Macbook ស៊េរីដទៃទៀត។ សម្រាប់​ហាងកុំព្យូទ័រនៅ​ក្នុង​ស្រុក អាចនៅមានកុំព្យូទ័រ Macbook Pro ឆ្នាំ ២០១៥ ទាំង​ថ្មីនិង​មួយទឹក សម្រាប់អ្នក​ប្រើប្រាស់​ ដែល​មិនចង់​លង់​ខ្លួន​ទិញឌុយបំបែកពីរន្ធ USB-C របស់ Macbook Pro ស៊េរីថ្មីទេនោះ។

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមបាល់ទាត់វ័យក្មេង១២ក្រុម ប៉ះគ្នាលើទីលានវាលស្មៅ ដណ្តើមពាន... - 23/01/2019 11:09
  • បារាំង ផ្អាកដំណើរការ រុករកយន្តហោះ របស់កីឡាករបាល់ទាត់អាហ្សង់ទ... - 23/01/2019 10:57
  • BLACKPINK ផ្តួល BTS គ្រងដំណែង ក្រុមចម្រៀង កូរ៉េមានអ្នក ទស្ស... - 23/01/2019 10:55
  • អម្រឹតសម្ពោធដាក់ឲ្យ ប្រើប្រាស់ អគារសិក្សា នៅសាលាបឋម សិក្សាពុ... - 23/01/2019 10:28
  • អ៊ីស្រាអែល​ ព្រមានវាយប្រហារ​ បើភាពចលាចលនៅតែបន្ដ​ នៅតំបន់ហ្គ... - 23/01/2019 10:17
  • ថៃ៖ ការបំពុលខ្យល់នៅទីក្រុង បាងកក កាន់តែអាក្រក់ទៅ - 23/01/2019 10:14
  • ស្មានមិនដល់សោះថា ការទទួលទាន អយស្ទ័រ ប្រសើរយ៉ាងនេះ ចំពោះសុខភា... - 23/01/2019 09:51
  • Chris Brown ត្រូវបានឃាត់ខ្លួនជាថ្មី ពាក់ព័ន្ធរឿងប្រើប្រាស់ហិ... - 23/01/2019 09:40
  • Manchester United បដិសេធ​​មិន​ឲ្យ Bailly ទៅ Arsenal ដាច់​ខាត - 23/01/2019 09:38
  • លោក Mike Pompeo រំពឹងថា នឹងមានសញ្ញាល្អ​ ឆ្ពោះទៅរក ការរំសាយអា... - 23/01/2019 09:19
  • Top