ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

កូរ៉េខាងជើង ចោទប្រទេសជប៉ុនថា ប៉ុនប៉ងនឹងបញ្ជូនទ័ព ទៅបរទេសដ៏ច្រើន ចូលរួមជាមួយអង្គការ NATO

ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៨ថា សារព័ត៌មានផ្លូវការរបស់ កូរ៉េខាងជើង ចោទប្រកាន់ទៅលើ ប្រទេសជប៉ុនថា ប៉ុនប៉ង នឹងបញ្ជូនទ័ពជាច្រើននាក់ ទៅបរទេស ដើម្បីចូលរួមជាមួយអង្គការ ណាតូ (NATO) ។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឲ្យដឹងនៅក្នុងបទ អត្ថាធិប្បាយមួយកាលពីថ្ងៃអង្គារថា “កាលពីពេលថ្មីៗកន្លងទៅនេះ សារព័ត៌មានក្យូដូរបស់ជប៉ុន បានរាយការណ៍ថា រដ្ឋាភិបាល (លោក ស៊ិនហ្ស៊ូ) អាបេ ់កំពុងតែធ្វើការជាមួយនឹង់់ក្រុមដែលត្រូវបំពេញបេសកកម្មនៅអង្គការណាតូ ដើ់ម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ដើម្បីធានាបានសុវត្ថិភាពនៅក្នុងតំបន់ ជាមួយរដ្ឋសមាជិករបស់ NATO” ។

នៅក្នុងបទអត្ថាធិប្បាយបានបន្ថែមឲ្យដឹងថា “ក្នុងករណីដែលជាគម្រោងការ អាចជារឿងត្រឹមត្រូវ ប្រទេសជប៉ុន អាចមានមហិច្ឆិតាដ៏ពិតប្រាកដរបស់ខ្លួន ក្នុងការបញ្ជូនយោធា (កងកម្លាំងស្វ័យការពារ) ទៅកាន់តំបន់់អឺរ៉ុប ដែលសហការជាមួយអង្គការណាតូ និងជួយដល់កងកម្លាំងយោធាណាតូ នៅក្នុងតំបន់អាស៊ី នៅពេលមានភាពចាំបាច់” ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ប្រធានមន្ទីរបញ្ចកោណថា អាម៉េរិកមិនអាច ទទួលយកសកម្មភាពយោធា របស់... - 21/10/2018 13:17
  • នាំគ្នាឈរភ្លឹកលើផ្លូវរថភ្លើង ចុងក្រោយជិត ៦០នាក់ស្លាប់ និងជាង... - 21/10/2018 13:15
  • Crystal Palace ប្រកាសស្វាគមន៍ ប្រសិនបើ Rooney ចង់ត្រឡប់មកអង់... - 21/10/2018 12:45
  • ជប៉ុន-កូរ៉េខាងត្បូង​ បន្ដមានទំនាស់​ ជុំវិញការបន្ដប្រើ ទង់ជាត... - 21/10/2018 12:42
  • Julen ​មិន​បារម្ភ​រឿង Real Madrid ​បណ្ដេញ​លោក​ចោល​ឡើយ - 21/10/2018 12:09
  • កំណើនសេដ្ឋកិច្ចរបស់ មហាយក្សចិន កើនឡើងដល់៦,៧ភាគរយ - 21/10/2018 12:07
  • សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ផ្អាកដំណើរការធ្វើ លំហាត់សមយុទ... - 21/10/2018 11:39
  • គយគន់​ ​សម្រស់​​ដ៏ស្រស់​ត្រដែត របស់ Miss Grand ប្រចាំតំបន់អា... - 21/10/2018 11:30
  • Real Madrid ដាក់លក់កីឡាករវ័យក្មេងនេះ ដល់ទៅ១០០លានផោន ក្លឹបបីន... - 21/10/2018 10:07
  • ស្មើ​យប់មិញ Jose ​រក​វ៉ៃជាមួយ​ជំនួយ ​ការ​គ្រូ​បង្វឹក Chelsea... - 21/10/2018 10:04
  • Top