ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

លក់ទូទាំងពិភពលោក៖ អ្នកបោះពុម្ពផ្សាយអាមេរិក ទិញសិទ្ធិពីសៀវភៅវៀតណាម អំពីការប្រឆាំងជាមួយប្រទេសចិន

បរទេស៖ រោងបោះពុម្ពផ្សាយរបស់សហរដ្ឋអាម៉េរិក បានទិញសិទ្ធិពីសៀវភៅវៀតណាម ដែលរៀបរាប់អំពី ការប្រយុទ្ធ ប្រឆាំង នឹងចិន នៅក្នុងសមុទ្រចិនខាងត្បូង ដែលវៀតណាមហៅថាសមុទ្រខាងកើត ហើយបកប្រែទៅជាភាសាអង់គ្លេស ដើម្បីផ្សព្វផ្សាយនៅទូទាំងពិភពលោក។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា សៀវភៅដែលមាន ចំណងជើងថា «Gac Ma រង្វង់អមតៈ» បានរំលេចឡើងនូវប្រយុទ្ធនៅឆ្នាំ១៩៨៨ ដែលគេដឹងថាវៀតណាម បានបាត់ បង់តំបន់ថ្មប៉ប្រះទឹក Gac Ma បាននៅប្រជុំកោះ Spratly ទៅប្រទេសចិន ព្រមទាំងរឿងរ៉ាវជាច្រើនទៀតនៅពីក្រោយ ទាហានវៀតណាម ៦៤នាក់ដែលបានស្លាប់ ដោយសារការការពារថ្មប៉ប្រះទឹក។

លោក James Zumwalt ជាអ្នកនិពន្ធ និងជាអតីតទាហានជើងចាស់សង្គ្រាមវៀតណាម ដែលតំណាងឱ្យគ្រឹះស្ថាន បោះ ពុម្ពផ្សាយ Fortis ដែលមានមូលដ្ឋាននៅរដ្ឋ ផ្លរីដា នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងហូជីមិញ កាលពីថ្ងៃអាទិត្យ គឺបាន ពិភាក្សាកិច្ចព្រមព្រៀងនេះ។

លុយទាំងអស់ដែលបានមកពីកិច្ចព្រមព្រៀងទិញលក់នេះ នឹងត្រូវប្រើដើម្បីគាំទ្រដល់ក្រុម គ្រួសាររបស់អតីតយុទ្ធ ជន ដែលបានប្រយុទ្ធ និងទាហានដែលស្លាប់ដើម្បីការពារ Gac Ma។

សៀវភៅ Gac Maត្រូវបានចេញផ្សាយកាលពីចុងខែមុន ហើយច្បាប់ចម្លងមួយម៉ឺនក្បាល ត្រូវបានលក់អស់ក្នុងរយៈពេល ៩ថ្ងៃ។ ការបោះពុម្ពផ្សាយលើកទី២ ធ្វើឡើងនៅថ្ងៃអង្គារដោយមាន ២០.០០០ច្បាប់។

សៀវភៅនេះ មាន៤ជំពូក និង៣២៨ទំព័រ, សៀវភៅនេះរៀបរាប់លម្អិតអំពីការប្រយុទ្ធនៅតំបន់ថ្មប៉ប្រះទឹក ដែលបានកើត ឡើង កាលពីថ្ងៃទី១៤ ខែមីនា ១៩៨៨ ព្រមទាំងបានរៀបរាប់ពីការឈឺចាប់ និងការខាតបង់ដែលមិនអាចផ្សះផ្សារបាន នៃក្រុមគ្រួសាររបស់ទាហានវៀតណាម៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Liverpool និង Man United មានសង្ឍឹមក្រោយច្បាស់ហើយថា Bayern Mu... - 25/05/2019 19:31
  • ក្រសួងមហាផ្ទៃ ឈ្នះមាស ខណៈអលស្តារ យកប្រាក់នៃការប្រកួតកីឡា វាយ... - 25/05/2019 15:05
  • យូអិនជម្រុញឲ្យអង់គ្លេស ដកខ្លួនចេញ ពីដែនកោះ ដែលខ្លួនកាន់កាប់ត... - 25/05/2019 13:38
  • Everton ទិញបានកីឡាករដំបូងគេ ក្នុងរដូវកាល ដោះដូរលើកនេះ - 25/05/2019 13:30
  • ក្រុមបាល់ទាត់ 3G ឡើងវគ្គ១៦ក្រុមនៃពានរង្វាន់ Ganzberg Cup រដូ... - 25/05/2019 12:40
  • លោកបណ្ឌិត ថោង ខុន ចូលរួមបិទការ ប្រកួតកីឡាវាយកូនឃ្លី លើតុពានរ... - 25/05/2019 12:09
  • គ្រោះថ្នាក់នៃ ជំងឺតេតាណុស - 25/05/2019 12:01
  • ហាងលក់ខោអាវទ្រនាប់ ប្រើម៉ាស៊ីនស្កេន 3D សម្រាប់វាស់រាងកាយ - 25/05/2019 11:53
  • ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណប ដំបូងនៃបណ្តាញអ៊ីធើណេតរបស... - 25/05/2019 11:50
  • នារីមិនគួរធ្វើរឿង ៥នេះឡើយ ព្រោះប៉ះពាល់ដល់មេជីវិតញី អ្នកខ្ល... - 25/05/2019 11:25
  • Please wait 8  seconds, if skip Close

    Top