ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

លោក Mike Pompeoបញ្ជាក់ប្រាប់ វៀតណាមថា ជំហរអាម៉េរិក គាំទ្រដំណោះស្រាយ សន្តិភាពនៃជម្លោះ តាមច្បាប់អន្តរជាតិ

ហាណូយ៖ ក្នុងពិធីទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមយកចិត្តទុកដាក់ ដល់ទំនាក់ទំនង របស់ខ្លួនជាមួយអាមេរិក។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា នៅក្នុងឱកាសនោះ វៀតណាមចង់ឱ្យចំណងទាក់ទងទ្វេភាគីបន្តការអភិវឌ្ឍរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍ នៅក្នុងតំបន់និងពិភពលោក។

ជាមួយគ្នានោះដែរ លោក Mike Pompeoបានបញ្ជាក់ថា គោលជំហររបស់ អាមេរិក លើដំណោះស្រាយដោយសន្តិវិធីនៃ ជម្លោះ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិរួមទាំង អនុសញ្ញារបស់អង្គការ សហប្រជា ជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងការអនុវត្តពេញលេញនៃ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ ភាគីនានានៅ សមុទ្រខាង កើត ឆ្ពោះទៅការបញ្ចប់ ក្រមប្រតិបត្តិនៅសមុទ្រខាងកើត។


រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានធ្វើទស្សនកិច្ចជាលើកដំបូងមកកាន់ប្រទេសវៀតណាម បានចាត់ ទុកវៀតណាមជាដៃគូមួយរបស់អាម៉េរិក និងបានប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ទំនាក់ ទំនងរវាងរវាងប្រ ទេសទាំងពីរផងដែរ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ផ្អាកដំណើរការធ្វើ លំហាត់សមយុទ... - 21/10/2018 11:39
  • គយគន់​ ​សម្រស់​​ដ៏ស្រស់​ត្រដែត របស់ Miss Grand ប្រចាំតំបន់អា... - 21/10/2018 11:30
  • Real Madrid ដាក់លក់កីឡាករវ័យក្មេងនេះ ដល់ទៅ១០០លានផោន ក្លឹបបីន... - 21/10/2018 10:07
  • ស្មើ​យប់មិញ Jose ​រក​វ៉ៃជាមួយ​ជំនួយ ​ការ​គ្រូ​បង្វឹក Chelsea... - 21/10/2018 10:04
  • តាក់ស៊ី លើមេឃ នឹងដំណើរការ នៅសិង្ហបុរី ឆ្នាំក្រោយ - 21/10/2018 09:56
  • ប្រមុខការពារជាតិ អាមេរិក-ចិន​ ជួបពិភាក្សាគ្នាដោយគ្មាន កិច្ចព... - 21/10/2018 08:52
  • Benitez ជឿជាក់ថា នឹងមិនអាចត្រូវ បានគេបណ្តេញ ចេញពីក្លឹបឡើយ - 21/10/2018 08:32
  • Rihanna ប្រកែក​មិន​សម្ដែង ​ក្នុង​កម្មវិធី​យក្ស Super Bowl លើ... - 21/10/2018 08:27
  • តារា​សម្ដែង​ប្រុស​ស្អាត Chris Hemsworth សារភាព​ត្រង់ៗ ​ថា​​ធ... - 21/10/2018 08:24
  • យន្តហោះ មានទំហំធំ ជាងគេបំផុត នៅលើពិភពលោក របស់ចិនចាប់ផ្តើម ធ្... - 21/10/2018 08:22
  • Top