ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

លោក ត្រាំ នៅតែមានជំនឿទុកចិត្តថា គីម ជុងអ៊ុន នឹងលុបបំបាត់នុយក្លេអ៊ែ

បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ បានបង្ហាញនូវជំនឿទុកចិត្តថា មេដឹកនាំកូរ៉េខាងជើង នឹងគោរពការប្តេជ្ញាលុបបំបាត់នុយក្លេអ៊ែ បើទោះជាមានការចោទប្រកាន់ពីទីក្រុងព្យុងយ៉ាងថា សហរដ្ឋអាមេរិក កំពុងបង្កើតការទាមទារដូចក្រុមអ្នកលេង នៅក្នុងកិច្ចចរចាគ្នា។

នេះគឺជាការឆ្លើយតបដំបូងជាសាធារណៈរបស់លោក ត្រាំ ចាប់តាំងពីកូរ៉េខាងជើង បានផ្តល់នូវការបង្ហាញមិនល្អមួយ ចំពោះរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ក្រោយធ្វើទស្សនកិច្ចទីក្រុងព្យុងយ៉ាង កាលពីសប្ដាហ៍មុន ស្របពេលមានមន្ទិលសង្ស័យកើនឡើងថា កូរ៉េខាងជើងមានបំណងបោះបង់នុយក្លេអ៊ែដែរ ក៏អត់។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ មានសេចក្តីរាយការណ៍មួយចំនួន បានលើកឡើងថា បើទោះជាមានការប្តេជ្ញាលុបបំបាត់នុយក្លេអ៊ែក៏ដោយ ក៏កូរ៉េខាងជើងនៅតែបន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធ នៅកន្លែងតេស្តនុយក្លេអ៊ែនិងមីស៊ីលដែរ ចំណែកលោក Pompeo បានប្តេជ្ញាថា ទណ្ឌកម្មលើកូរ៉េខាងជើង នៅតែស្ថិតនៅ រហូតដល់ទីក្រុងព្យុងយ៉ាង អនុវត្តតាមការសន្យារបស់លោក គីម ជុងអ៊ុន បំបាត់ចោលនូវអាវុធនុយក្លេអ៊ែ៕ 

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Real Madrid ដាក់លក់កីឡាករវ័យក្មេងនេះ ដល់ទៅ១០០លានផោន ក្លឹបបីន... - 21/10/2018 10:07
  • ស្មើ​យប់មិញ Jose ​រក​វ៉ៃជាមួយ​ជំនួយ ​ការ​គ្រូ​បង្វឹក Chelsea... - 21/10/2018 10:04
  • ប្រមុខការពារជាតិ អាមេរិក-ចិន​ ជួបពិភាក្សាគ្នាដោយគ្មាន កិច្ចព... - 21/10/2018 08:52
  • Benitez ជឿជាក់ថា នឹងមិនអាចត្រូវ បានគេបណ្តេញ ចេញពីក្លឹបឡើយ - 21/10/2018 08:32
  • Rihanna ប្រកែក​មិន​សម្ដែង ​ក្នុង​កម្មវិធី​យក្ស Super Bowl លើ... - 21/10/2018 08:27
  • តារា​សម្ដែង​ប្រុស​ស្អាត Chris Hemsworth សារភាព​ត្រង់ៗ ​ថា​​ធ... - 21/10/2018 08:24
  • យន្តហោះ មានទំហំធំ ជាងគេបំផុត នៅលើពិភពលោក របស់ចិនចាប់ផ្តើម ធ្... - 21/10/2018 08:22
  • រកឃើញក្រុមជើងខ្លាំង៣ ក្រុមទៀត ឡើងវគ្គ៨ ក្រុមចុងក្រោយ នៃពាន A... - 21/10/2018 08:19
  • ត្រីស៊ីសាច់ដំបូងបំផុតរបស់ ពិភពលោក៖ អ្នកវិទ្យាសាស្រ្តរកឃើញ ត្... - 21/10/2018 08:17
  • បើចង់ក្លាយជាអ្នកមាន ក្នុងពេល៥ឆ្នាំខាងមុខ សូមកុំធ្វើរឿងទាំង ១... - 21/10/2018 08:13
  • Top